តារាចម្រៀងរ៉េប Tempo Tris បង្ហាញពីអាថ៌កំបាំងក្នុងការផលិតបទចម្រៀង « អូន អូន »

បទចម្រៀង​ « អូនអូន » របស់តារាចម្រៀង Tempo Tris បានចេញជាង ៤ ខែមកហើយនៅលើបណ្តាញសង្គមក៏ដូចជានៅលើ យូធូប និងមានចូលទស្សនាជាង ១២ លាននាក់ ។ ដោយឡែកនៅថ្ងៃនេះយើងសូមនាំអារម្មណ៍ទស្សនិកជនមកទស្សនាវិដេអូរបស់តារាចម្រៀង រ៉េប Tempo Tris ក្នុងការផលិតបទចម្រៀង « អូនអូន » ទាំងអស់គ្នា ។ 

តាមពិតបទចម្រៀង « អូនអូន » របស់តារាចម្រៀងរ៉េប Tempo Tris បានចាប់ផ្តើមធ្វើបទភ្លេង និងទំនុកច្រៀងតាំងពីអំឡុងពាក់ កណ្តាលឆ្នាំ ២០២២ មកម្ល៉េះ ដោយលោកចង់ធ្វើបទចម្រៀងនេះបែប វប្បធម៌ ខ្មែរ ប៉ុន្តែបទចម្រៀងនេះបានចេញជាផ្លូវការនៅក្នុងអំឡុងខែ មីនា ឆ្នាំ ២០២៣ ។ 

បទចម្រៀង « អូនអូន » របស់តារាចម្រៀងរ៉េប Tempo Tris ពិតជាទទួលបានការគាំទ្រ និងការសរសើរច្រើនពីមហាជន ដោយសារតែបទចម្រៀងនេះធ្វើឡើងជាលក្ខណៈ ខ្មែរ សុទ្ធសាធ ។ 

លោក Tempo Tris បាននិយាយរៀបរាប់នៅក្នុងវិដេអូរបស់លោកថា លោកចូលចិត្តធ្វើបទចម្រៀងទៅតាមអារម្មណ៍របស់ខ្លួន មិនប្រកាន់ចង្វាក់នោះទេ សំខាន់ឱ្យតែលោកចង់ធ្វើអ្វីមួយគឺលោកធ្វើឱ្យបាន ជាក់ស្តែងដូចបទចម្រៀង « អូនអូន » ជាដើម ….។  

លោក Tempo Tris ជាតារាចម្រៀង រ៉េប ល្បីឈ្មោះប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នៅពេលដែលបទចម្រៀងរបស់លោកចេញម្តងៗ គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងនិង ក្រៅប្រទេស ។ 

តោះទស្សនាវិដេអូពីការធ្វើបទចម្រៀង « អូនអូន » ដែលជាស្នាដៃរបស់តារាចម្រៀងរ៉េប  Tempo Tris ទាំងអស់គ្នា ៕