អ្នកនាង ខាត់ សុឃីម បានដឹកដៃស្វាមីវ័យក្មេងរបស់ខ្លួនចេញទៅលំហែកាយនៅលើទឹកដី សហរដ្ឋអាមេរិក យ៉ាងសប្បាយរីករាយ បន្ទាប់ពីទិញរថយន្តថ្មីតម្លៃជាង ៣០ ម៉ឺនដុល្លារ ។
អ្នកនាង ខាត់ សុឃីម ក៏ជាតារាចម្រៀងមួយរូបដែលមានបញ្ហារឿងបំណុលរាប់សែនដុល្លារកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែនាងនិងគ្រួសារបានតស៊ូប្រឹងប្រែងដោះបំណុលទាំងនោះម្តងបន្តិចៗរហូតបានជោគជ័យ ចុងក្រោយនេះនាងនិងគ្រួសារបានចាប់ដៃគ្នាបើកអាជីវកម្មថ្មីមួយទៀត រហូតទទួលបានប្រាក់ចំណូលខ្ពស់ហួសពីការរំពឹងទុក ដែលធ្វើឱ្យជីវភាពគ្រួសារនាងកាន់តែធូធារឡើង ។
ថ្មីៗនេះអ្នកនាង ខាត់ សុឃីម និង ស្វាមី បានទៅទិញរថយន្ត Lexus LX 600 ឆ្នាំ ២០២៣ តម្លៃជាង ៣០ ម៉ឺនដុល្លារ ជិះយ៉ាងសង្ហារ ធ្វើឱ្យផ្ញើលអស់អ្នកសិល្បៈ ពីព្រោះនាងគឺជាតារាទីមួយហើយដែលជិះរថយន្ត សេរីថ្មីមួយនេះ ។
បន្ទាប់ពីចំណាយប្រាក់ជាង ៣០ ម៉ឺនដុល្លារ ទិញរថយន្តមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ ខាត់ សុឃីម បានដឹកដៃស្វាមីខ្លួនឡើងយន្តហោះចេញទៅកម្សាន្តនៅ សហរដ្ឋអាមេរិក ជាលើកទី ២ ប៉ុន្តែលើកនេះនាងទៅតែពីរនាក់ស្វាមីប៉ុណ្ណោះ ។
ទន្ទឹមនិងការចេញទៅកម្សាន្តលើកនេះ មានមិត្តសិល្បៈជាច្រើននិយាយថា ខាត់ សុឃីម មានបំណងនិងយកកូនម្នាក់ទៀតនៅពេលចេញទៅដើរកម្សាន្ត ពីព្រោះកន្លងមកនេះនាងក៏ធ្លាប់បង្ហើបប្រាប់ថា នាងចង់បានកូនម្នាក់ទៀតផងដែរ ។ ទោះជាយ៉ាងនេះក្តី អ្នកនាង ខាត់ សុឃីម ពុំបានឆ្លើយតបអ្វីទេ នាងបានត្រឹមតែនិយាយថា ការចេញទៅ អាមេរិក លើកនេះ គឺដើម្បីដើរកម្សាន្ត លំហែកាយ ក្រោយពីប្រឹងធ្វើការយ៉ាងហត់នឿ និងចង់ផ្តើលរង្វាន់សម្រាប់ខ្លួនឯងផង ។ ណាមួយនៅ អាមេរិក នាងមានប្អូនស្រីនៅទីនោះស្រាប់ ៕