អ្នកគាំទ្ររាប់ម៉ឺននាក់ចូលរួមទស្សនាការប្រគំតន្រ្តី EEW 9 ក្រោមវត្តមានតារាចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra

ព្រឹត្តិការណ៍ប្រគំតន្រ្តី ផលិតផល EEW 9 របស់លោកឧកញ៉ា យឹម តាស្រង់ និង ម៉ាក់ EE កាលពីចុងសប្តាហ៍នេះពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជន ដោយមានវត្តមានតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ចូលរួមច្រៀងនិងសម្តែងជូនបងប្អូនទស្សនាកម្សាន្តដោយក្តីរីករាយ ។ 

ការប្រគំតន្រ្តីដ៏ធំនោះមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ គឺមានចំនួនអ្នកចូលរួមលើសពីការរំពឹងទុក ជាពិសេសតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra បានច្រៀងនិងសម្តែងនូវឈុតឆាកពិសេសៗជាច្រើន ដែលធ្វើឱ្យអ្នកចូលរួមទះដៃ ស្រែកហ៊ោកលាន់លឺពេញផ្សារទំនើប K Mall ផ្លូវវេងស្រេង ។ 

ក្នុងចំណោមតារាចម្រៀងដែលបានចូលរួមក្នុងកម្មវិធីនោះ តារាចម្រៀងលោក ខេមរៈ សិរីមន្ត និង កញ្ញា តន់ ច័ន្ទសីម៉ា បានច្រៀងនិងសម្តែងជាច្រើនបទទៅតាមការសំណូមពររបស់អ្នកគាំទ្រ ។ លើកពីនេះទៅទៀត កញ្ញា តន់ ច័ន្ទសីម៉ា បានបញ្ហាញនូវការសម្តែងថ្មីមួយយ៉ាងអស្ចារ្យនៅចំពោះមុខមហាជនដោយផ្ទាល់ ដែលជាឈុតឆាកក្នុងបទចម្រៀងថ្មីមួយមានចំណងជើងថា “អូននឹងធ្វើឲ្យបងដឹងប្រឹង “ឬ « UNLUCKY » ដោយមានដើរអូសទ្រុងដែក ធ្វើឱ្យអ្នកចូលរួមរាប់ម៉ឺននាក់ស្រែកហ៊ោស្វាគមន៍ និង ទាយទូរស័ព្ទដៃមកថតគ្រប់ៗគ្នា ។ 

បន្ទាប់ពីសម្តែងចប់តារាចម្រៀងទាំងពីរបានចុះទៅថតរូបជាមួយអ្នកគាំទ្រផ្ទាល់នៅចំពីមុខឆាកប្រគំ តន្រ្តីតែម្តង ដែលធ្វើឱ្យមហាជនមានការសរសើរពីសកម្មភាព និង ទឹកចិត្តរបស់ពួកគេទាំងអស់ ។ 

គួរបញ្ជាក់ផងដែរថា មហាព្រឹត្តិការណ៍ ប្រគំតន្ត្រី ផលិតផល EEw9 របស់ លោក ឧកញ៉ា យឹម តាស្រង់ និង ម៉ាក់ EE មានតារាល្បីៗជាច្រើនចូលរួមអបអរសាទរក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នា ។  តារាដែលបានចូលរួមនាថ្ងៃនោះរួម មាន ក្រុម កំប្លែង នាយ ពែកមី ក្រុមកំប្លែង ពូណុយ តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត លោក គូម៉ា កញ្ញា តន់ ច័ន្ទសីម៉ា កញ្ញា អ៊ីវ៉ា ព្រម ទាំងតារា ចម្រៀងវ័យក្មេងជា ច្រើនរូបទៀត។ អ្វី ដែល កាន់ តែ ពិសេស រាល់ការទិញ ទំនិញមួយ គឺទទួលបានការបន្ថែម ជូនមួយ ដោយឥតគិត ថ្លៃ លើ គ្រប់ផលិតផល EEw9 ។  មិនត្រឹមតែប៉ុណ្ណោះបងប្អូនមាន ត្រឹម តែ ៥ ដុល្លារ ក៏ អាចទិញ ផលិតផល កូរ៉េ យក ទៅ ប្រើប្រាស់ បាន ព្រម ទាំងមានការចាប់រង្វាន់ ជាមួយនឹង កាដូ មាស និង ផលិតផល ជាច្រើន សន្ធឹកសន្ធាប់ទៀត ៕