តន់ ច័ន្ទសីម៉ា ចេញមកលើកនេះកាន់តែ កាច និងមានអំណាចជាមួយនឹង MV « អូននឹងធ្វើឱ្យបងដឹងប្រឹង »

តារាចម្រៀង តន់ ច័ន្ទសីម៉ា ទើបតែចេញ MV ចម្រៀងថ្មីមួយទៀតនាប៉ុន្មានម៉ោងមុនេះ ដែលមានចំណងជើងថា « អូននឹងធ្វើឱ្យ បងដឹងប្រឹង » ដែលក្នុងបទចម្រៀងមួយបទនេះ តន់ ច័ន្ទសីម៉ា មើលទៅពិតជាផ្លាស់ប្តូរខ្លួនឯងកាន់តែ កាច និង មានអំណាចខ្លាំង ។

មួយរយៈពេលចុងក្រោយនេះ តន់ ច័ន្ទសីម៉ា បានចេញបទចម្រៀងថ្មីៗជាច្រើនដើម្បីគាប់ចិត្តអ្នកគាំទ្រ ជាពិសេសនាងបានចេញបទចម្រៀងមនោរសញ្ចេតនាជាច្រើន  ដោយឡែកនៅក្នុងថ្ងៃនេះវិញ តារាចម្រៀង តន់ ច័ន្ទសីម៉ា បានបន្ថែមនូវរសជាតិថ្មីមួយផ្សេងទៀតជាមួយបទចម្រៀងថ្មីដ៏គួរឱ្យចាប់អារម្មណ៍ ។

MV ចម្រៀង « អូននឹងធ្វើឱ្យបងដឹងប្រឹង » មិនត្រឹមតែថ្មី ហើយប្លែកប៉ុណ្ណោះទេ សូម្បីតែការសម្តែងរបស់តារាចម្រៀងស្រីរូបនេះ ក៏មានការប្រែប្រួលច្រើនជាងមុនដែរ គឺអាចនិយាយថា Wow  សូម្បីតែអ្នកគាំទ្រក៏បានលាន់មាត់បែបនេះដែរ ។

ចេញមកលើកនេះ  តន់ ច័ន្ទសីម៉ា លះសាហាវ ហើយមានអំណាចថែមទៀត តោះទស្សនា MV ចម្រៀង « អូននឹងធ្វើឱ្យបងដឹងប្រឹង » ពីIdol តន់ ច័ន្ទសីម៉ា ទាំងអស់គ្នា ៕