បទអត្ថាធិប្បាយ៖ សម រង្ស៊ី នៃនយោបាយដើរជ្រកសុំរណបកាន់តែរងភាពឯកោ

ការធ្វើនយោបាយរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ត្រូវគេនិយាយថា កំពុងតែស្ថិត ក្នុងសភាពតែងតោលមួយវេលាចុងក្រោយនេះ។ តាមពិតការប្រកាសចង់បង្កើតចលនាតស៊ូ និងការបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅស្រុក គឺជានយោបាយមួយដែលទ័លច្រកតែប៉ុណ្ណោះ។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅជុំវិញបញ្ហានេះ៖ ខណៈថ្ងៃទន្សារបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី កាន់តែខិតជិតមកដល់ហើយនោះ បុគ្គលក្បត់ជាតិរូបនេះនៅតែបន្តស្រែកព្យាយាមចង់អូសទាញសកម្មជនគាំទ្រឱ្យធ្វើដំណើរទៅកាន់ភពដ៏តែលតោលមួយជាមួយនឹងខ្លួនថែមទៀត។ សម រង្ស៊ី ពេលនេះបានស្រែកប្រកាសចង់បង្កើតចលនាតស៊ូ និងការបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅស្រុក។ *តើសម រង្ស៊ី អាចធ្វើកិច្ចការនេះ បានដែរឬទេ? […]

ចម្ការចេកអំបូងក្រុមហ៊ុន Cambodian Banana Agricultural ក្នុងខេត្តក្រចេះ កំពុងផ្តល់ការងារដល់ពលរដ្ឋប្រមាណ៦០០នាក់

Cambodian Banana Agricultural Co.,Ltd គឺជាក្រុមហ៊ុនដាំដុះចេកអំបូងរបស់ក្រុមហ៊ុន Green Island Agricultural Development (Cambodia) Co.,Ltd ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ។ ក្រុមហ៊ុន បានផ្តល់ការងារដល់កម្មករប្រមាណជិត ៦០០នាក់ និងបុគ្គលិកការិយាល័យជនជាតិខ្មែរ ៩នាក់ ព្រមទាំងបរទេស ២៩នាក់ ។ កន្លងមក ក្រុមហ៊ុនបាននាំចេញទិន្នផលចំនួន ២២០០០តោន […]

កម្មការិនី ប៊ុន សម្ភស្ស៖ ប.ស.ស. ជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីចង្កូមមច្ចុរាជ

កម្មការិនី ប៊ុន សម្ភស្ស ធ្វើការនៅរោងចក្រ Elite ក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់ ខេត្តស្វាយរៀង លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួយរូបនាងឱ្យរួចផុតពីចង្កូមមច្ចុរាជហើយបានវិលត្រឡប់មកជួបជុំកូនៗ និងឪពុកម្តាយវិញ ក្រោយពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ បើសិនអត់មាន បសស ជួយ និយាយទៅ បសស មានគុណសម្បត្តិខ្លាំងហ្មង បានជួយជីវិតខ្ញុំដល់សព្វថ្ងៃហ្នឹង»។

អ្នកជំនាញ៖ តំបន់ត្រីកោណ CLV ​ផ្ទុះ​ឡើង​ដោយសារ​តែ​មាន​អ្នក​ចង់​ឲ្យ​រឿង​នេះ​ក្លាយ​ជារឿង​ក្ដៅចំណេញនយោបាយ

កិច្ចសហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម​ (CLV DTA) ត្រូវ​បាន​ផ្ដួច​ផ្ដើម​តាំង​ពី​ឆ្នាំ ១៩៩៩ ដែល​មក​ទល់​នឹង​ពេល​នេះ​មាន​រយៈ​ពេល ២៥​ឆ្នាំ

បណ្តាប្រទេស CLV ទទួលស្គាល់ភាពរីកចម្រើនកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ

បណ្ដាប្រទេសទាំងអស់ CLV តែងតែបានកត់សម្គាល់នូវអ្វីដែលជាវឌ្ឍនភាពរីកចម្រើនជាបន្ដបន្ទាប់ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ

សូមស្វែងយល់អំពីព្រែកជីកហ្វូណនតេជោទាំងចំពោះហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍

សូមស្វែងយល់អំពីព្រែកជីកហ្វូណនតេជោទាំងចំពោះហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍

ឆ្លើយតបនឹងការរារាំងការកសាងព្រែកជីកបណ្ឌិត សុខ ទូច ស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រដែលកម្ពុជាបានជួយនៅក្នុងទិដ្ឋភាពជាច្រើន

លោក សុខ ទូច បានស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកម្ពុជាបានជួយវៀតណាមនៅក្នុងទិដ្ឋភាពជាច្រើន។

ឈាមជ័រ អ្នកគិតគូពីបញ្ហាសង្គម

“កន្លងមក ពុកម៉ែធ្លាប់បាននិយាយថា មិនចង់ឃើញកូនៗ ធ្វើនយោបាយឡើយ ដោយយោងទៅលើភាពលំបាក ការទទួលខុសត្រូវ និងការលះបង់ ដែលពួកគាត់ផ្ទាល់បានឆ្លងកាត់។ ប៉ុន្តែបរិបទសង្គមបានផ្លាស់ប្តូរ ដែលនាំឲ្យយើងបានដើរមកដល់ចំណុចនេះ ដែលនេះប្រហែលពួកខ្ញុំទាំងអស់គ្នា មានឈាមជ័រជាអ្នកគិតគូពីបញ្ហាសង្គម ចង់ឃើញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព ដែលយើងកំពុងតែមាននេះថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត”។ នេះជាអ្វីដែលឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសពៅសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើង។ ឯកឧត្តម […]

អ្នកកាសែត២នាក់នេះ កំពុងជាប់ឈ្មោះថា«លក់ក្បាល»បម្រើបរទេស ហើយធ្វើការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ

វិទ្យុអាស៊ីសេរី(RFA) និងកាសែត The Cambodia Daily Khmer ត្រូវបានអ្នកតាមដាន និងមហាជនកម្ពុជា ចាត់ទុកថា ជាសារព័ត៌មានដែលកំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិត