សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និស្សិតខ្មែរម្នាក់ៗជាអគ្គរដ្ឋទូតក្នុងការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក

ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែមីនានេះ អញ្ជេីញជួបសំណេះសំណាលជាមួយ ប្អូនៗសិក្ខាកាម និងនិស្សិតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជាប្រចាំប្រទេសឡាវ នៅរដ្ឋធានីវៀងចន្ទន៍។ ក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ខិតខំយកចិតទុកដាក់ក្នុងការរៀបចំខ្លួន សិក្សា ហើយចាប់យកជំនាញឱ្យបានច្បាស់លាស់ សម្រាប់អភិវឌ្ឍខ្លួនឯង និងយកទៅជួយដល់សង្គមជាតិតាមក្រោយ។ ជាមួយគ្នានោះ សម្តេចធិបតី ក៏គូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការប្រតិបត្តិឱ្យសាកសមជាកូនខ្មែរ ព្រោះម្នាក់ៗជាអគ្គរដ្ឋទូតក្នុងការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក៖ ១, […]

កម្ពុជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៧

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២៥ មីនា ២០២៤​ អញើញជាអធិបតីជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៧ ។ ១. ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ២. កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ៣. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ […]

អ្នកនាំពាក្យ៖ បទល្មើសទូទៅ ៣៦ករណី និងមនុស្សជាង ៨០នាក់ ត្រូវបានបង្ក្រាប

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី២៥ ខែមីនានេះថា អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៦ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៨៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន៩ករណី ឃាត់ខ្លួនបាន១៦នាក់។ ករណីព្រហ្មទណ្ឌ រួមមាន អំពើហិង្សា៣ករណី លួចរ២ករណី ឃាតកម្ម២ករណី អំពើប្លន់១ករណី និង បង្ខាំងមនុស្សជំរិតទារប្រាក់១ករណី ។ […]

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់អង្គការសមាគម កុំបារម្ភចំពោះការចុះធ្វើជំរឿន

ក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំរឿនដើម្បីចុះធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំលិខិត និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចាប់ផ្តើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅតាមអាសយដ្ឋានទីស្នាក់ការកណ្តាលរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់ទៅអង្គការសមាគម កុំបារម្ភចំពោះការចុះធ្វើជំរឿន ដោយបញ្ជាក់ថា ការចុះធ្វើជំរឿននេះ មិនមានគោលដៅរឹតបន្តឹង ប្រឆាំង ឬជ្រែតជ្រែកកិច្ចការងារបស់់អង្គការសមាគមនោះទេ។ គោលដៅសំខាន់ដើម្បីដឹងពីចំនួនពិតប្រាកដរបស់អង្គការសមាគម […]

ឡាវ ក្រាលកម្រាលព្រំក្រហមឆ្អិនជាមួយកងកិត្តិយស និងកងត្រែទ័ព ទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត

បន្ទាប់ពីអញ្ជើញដល់ប្រទេសឡាវ នៅវេលារសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបដិសណ្ឋារកិច្ចជាផ្លូវការដែលធ្វើឡើងនៅការិយាល័យនាយករដ្ឋមន្ត្រីឡាវ ក្នុងទីក្រុងវៀងច័ន្ទ បានរៀបចំ ឡើងប្រកបដោយកិត្តិយស និងកក់ក្តៅបំផុត។ កម្រាលព្រំដ៏ក្រហមឆ្អិន ជាមួយកងកិត្តិយស និងកង ត្រែទ័ព […]

អ្នកឧកញ៉ា គួច ម៉េងលី ផ្ញើសារដាស់តឿនឲ្យមានការប្រុងប្រយ័ត្ន មុននឹងចូលរួមវិនិយោគ

អ្នកឧកញ៉ា គួច ម៉េងលី បានចេញមុខទាមទារឲ្យមានការស៊ើបអង្កេតលើក្រុមហ៊ុន ​CIC​ Plc ​ដែលរងការចោទប្រកាន់​​ថា​ ក្លែងបន្លំប្រាក់វិនិយោគរួមគ្នា​រាប់សិបលានដុល្លារ​នាពេលកន្លងមក។​ អ្នកឧកញ៉ារូបនេះ អះអាងថា​មានគ្រួសារ និងជីវិតមនុស្សជាច្រើននាក់ រួមទាំងរូបអ្នកឧកញ៉ាផ្ទាល់ ដែលចូលចិត្តវិនិយោគ បានរងនូវផលប៉ះពាល់​និងការឈឺចាប់ដោយសារតែការក្លែងបន្លំរបស់ក្រុមហ៊ុននេះ។ នៅក្នុងសំណេរជាភាសាខ្មែរ និងភាសាអង់គ្លេស​នៅលើហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ​អ្នកឧកញ៉ា គួច ម៉េងលី បានគូសបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើមស៊ើបអង្កេត […]

សម្ដេច ស ខេង៖ កម្មវិធីកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តួចផ្តើមឡើងដោយគណបក្សប្រជាជនកម្ពុជា បន្តបោះជំហានទៅមុខ

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជានឹងចាត់ចែងរៀបចំធ្វើការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលជាគោលនយោបាយកំណែទម្រង់ផ្តួចផ្តើមដោយគណបក្សប្រជាជនកម្ពុជាឱ្យបន្តបោះជំហានទៅមុខ សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាពរយៈពេលវែង។ សម្តេចបានថ្លែងនារសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា […]

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបសារធាតុញៀនជិត​២០០​គីឡូក្រាម​

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ០២គោលដៅ៖ គោលដៅទី១៖ ដីឡូត៍បណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និង គោលដៅទី២៖ មុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យ […]

មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ត្រូវពង្រឹងបដិសណ្ឋារកិច្ច និងគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកពង្រឹងគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យការអនុវត្តការងារ និងជំរុញការផ្ដល់សេវាសុខាភិបាល នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព សរុបចំនួន ៩ទីតាំង ក្នុងខេត្តព្រះវិហារ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ការចុះត្រួតពិនិត្យមណ្ឌលសុខភាពនេះ ក្នុងគោលបំណងជួយពិនិត្យ និងគាំទ្រក្នុងការអនុវត្តការងារ ដើម្បីជំរុញបង្កើនសមត្ថភាពការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាពល្អប្រសើរ និងផ្ដល់នូវភាពកក់ក្ដៅជូនប្រជាពលរដ្ឋមកទទួលសេវាឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតទៅលើការផ្តល់សេវានៅតាមមណ្ឌលសុខភាព […]