សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃប្រទេសចិន

នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនានេះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​​​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅដល់ប្រទេសចិនហើយ ដើម្បីចូល​រួម​ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវ​សម្រាប់អាស៊ី

គ្មានវត្តមាន «អង្គរសង្រ្កាន្ត» ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មីនេះឡើយ!

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ឆ្នាំ២០២៤នេះ គឺ​មិនត្រូវបានប្រារព្ធធ្វើឡើងឡើយ។ នេះបើតាមការប្រកាសរបស់ទំព័រហ្វេសប៊ុកផ្លូវការ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ទំព័រហ្វេសប៊ុកនេះ បានសរសេររៀបរាប់ថា ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា […]

ក្រសួងមហាផ្ទៃ រៀបចំបង្កើតប្រព័ន្ធទិន្នន័យឧក្រិដ្ឋជន ដើម្បីកត់ត្រាអ្នកប្រព្រឹត្តបទល្មើស និងមុខសញ្ញាសង្ស័យ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើគម្រោងរៀបចំបង្កើតប្រព័ន្ធទិន្នន័យឧក្រិដ្ឋជន នាទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គស្នងការរង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ អ្នកមានប្រវត្តិប្រព្រឹត្តបទល្មើស និងមុខសញ្ញាសង្ស័យទាំងឡាយ នឹងត្រូវមានមុខនិងសាវតាសង្ខេប នៅក្នុងកម្មវិធីគ្រប់គ្រងបទល្មើស។ នេះគឺជាការដ្ឋានឌីជីថលថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ មុំទី៥ […]

កម្ពុជា ស្នើក្រុមហ៊ុនកូរ៉េ ជួយជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានស្នើទៅកាន់ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង ឱ្យជួយជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ឱ្យកាន់តែខ្លាំងថែមទៀត

ឡាវ សាងសង់ផ្លូវល្បឿនលឿនពីវៀងច័ន្ទន៍មកព្រំដែនកម្ពុជា និងស្ពានឆ្លងកាត់ទន្លេតភ្ជាប់ខេត្តជាមួយគ្នា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានរដ្ឋ និងបានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានទទួលបដិសណ្ឋារកិច្ចនិងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ […]

បណ្ឌិត គិន ភា៖ ច្បាប់ត្រូវតែកាត់ផ្តាច់ ជីកឫស រំលើងគល់ជនឈ្លើងសង្គមឱ្យអស់

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីបញ្ហាប្រជា​ពលរដ្ឋមួយចំនួនលង់ជឿល្បិចបោកប្រាស់របស់ពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួន ដែលក្លាយជាជន​រងគ្រោះ ហើយថែមទាំងត្រូវគេបន្ទោសទៀតផង។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា បានលើកឡើងថា «ហេតុអីមិនបន្ទោសអ្នកបោកគេ, បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?» ខ្ញុំពិតជាមានអារម្មណ៍មិនអាចទទួល​យកបានទាល់តែសោះនៅពេលដែលមានអ្នកមួយចំនួនដៀលនិងបន្ទោសប្រជាពលរដ្ឋថា ល្ងង់និងលោភលន់ ទើបចាញ់បោកពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួននោះ។ តើនេះជាការដាក់បន្ទុកលើប្រជាពលរដ្ឋដែលជាជនរងគ្រោះ ដើម្បីសម្រាលបន្ទុកជនបោកប្រាស់ឬ? តើនេះមិនមែនជាទុក្ខជាន់លើទុក្ខសម្រាប់ប្រជាពលរដ្ឋដែលជាជនរងគ្រោះទេឬ ដែលត្រូវគេបោកហើយ ត្រូវគេដៀលទៀតនោះ? លោកបណ្ឌិតបន្តថា៖ […]

កម្ពុជា-ហុងកុង បើកកិច្ចពិភាក្សាជំរុញកំណើនវិនិយោគ ខណៈពាណិជ្ជកម្មទ្វេភាគីសម្រេចជាង ២.១ពាន់លានដុល្លារ

ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអន្តរជាតិហុងកុង នៃប្រទេសចិន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពិភាក្សារួមគ្នា ក្នុងការទិសដៅជំរុញពាណិជ្ជកម្ម និងទាក់ទាញវិនិយោគទ្វេភាគី ខណៈបច្ចុប្បន្នពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបានជាង ២.១ពាន់លានដុល្លារអាមេរិក

ឯកឧត្តម ហ៊ុន ម៉ានី ហួសចិត្តនឹងលោក មាស រិទ្ធី !

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បង្ហាញការហួសចិត្តនឹងលោក មាស រិទ្ធី អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ហង្សមាស ពាក់ព័ន្ធនឹងការរៀបចំអង្គរសង្រ្កាន្ត។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរាប់ ថា៖ “ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ […]

តុលាការអាមេរិកសម្រេចថា មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា គ្មានទោសក្នុងសំណុំរឿងសមគំនិតរត់ពន្ធសត្វស្វាក្តាម

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការអាមេរិកសម្រេចថាគ្មានទោសនៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅកាន់សហរដ្ឋអាមេរិក។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅ […]

៣ខែឆ្នាំនេះ អាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលលំនៅដ្ឋានចំនួន ២១៧ករណី

ក្រុមការងារសហគមន៍នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុល និងអនុញ្ញាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុង ០៥ ក្រុង-ស្រុក បានចំនួន២១៧ករណី។ ការអនុញ្ញាតទាំងចំនួន២១៧ករណីនោះ មានដូចជា៖ ១) ស្រុកប្រាសាទបាគង អនុញ្ញាតចំនួន២៥ករណី ២) ស្រុកអង្គរធំ អនុញ្ញាតចំនួន២៩ករណី ៣) ស្រុកពួក អនុញ្ញាត៤២ករណី ៤) ក្រុងសៀមរាប អនុញ្ញាតចំនួន៥៨សំណើ ៥) ស្រុកបន្ទាយស្រី អនុញ្ញត៥៩ករណី ៦) […]