លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណានថា សម្តេចតេជោ ជាមិត្តចាស់ និងជាមិត្តល្អជាងគេ

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅរសៀលថ្ងៃទី២៨​ខែមីនា ឆ្នាំ២០២៤​ ។ នៅក្នុងជំនួបនេះ ឯកឧត្តម ហ្វេង ហ្វៃ (feng fei) […]

ក្រុមហ៊ុនមេ CCCC សន្យាមុខសម្តេចតេជោ ហ៊ុន សែន ថានឹងខំប្រឹងប្រែងឲ្យគម្រោងព្រែកជីកហ្វូណនតេជោចេញជារូបរាង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន CCCC ដែលដឹកនាំដោយលោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន […]

មន្ត្រីជាន់ខ្ពស់ចិន ប្តេជ្ញាជួយកម្ពុជាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់លើវិស័យធំៗចំនួន៦

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី២៨​ខែមីនា ឆ្នាំ២០២៤​នេះ។​ នៅក្នុងជំនួបនេះលោក​ ចាវ ឡឺជី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។​លោក បានជំរាបសម្តេចតេជោ […]

អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ

មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។ ជាក់ស្តែង លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្មដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុងជាយូរមកហើយឱ្យរឹងមាំឡើងវិញ។ លោក ព្រាន […]

អ្នកជំនាញការចិន ផ្តល់វិធីសាស្ត្រឌីហ្សាញស្ពានដល់វិស្វករខ្មែរ

ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពី ការឌីហ្សាញស្ពាន “Bridge Design” ដោយមានការចូលរួមពីវិស្វករជំនាញ មកពីអង្គភាពថ្នាក់កណ្ដាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង ២៥ រាជធានី-ខេត្ត ដែលជាអង្គភាពអនុវត្តការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ថិតក្រោមអាណាប័កក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប ព្រមទាំងមានការចូលរួមពីតំណាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា […]

វត្តឥន្ទបត្តបុរី កែប្រែមុខមាត់ថ្មីឲ្យក្លាយជាគំរូ សម្រាប់វត្តដទៃទៀតក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅវត្តរាជបូណ៌ មានកិច្ចប្រជុំមួយ ក្រោមអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ជាព្រះមេគណខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅឧទ្យានអង្គរ (CoMAPA) ព្រមជាមួយវត្តមានព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ក៏ដូចជាក្រុមការងារកិច្ចការវត្តអារាមរបស់អាជ្ញាធរជាតិអប្សរា។ ក្នុងកិច្ចប្រជុំមានការបង្ហាញអំពីប្លង់មេនៃវត្តឥន្ទបត្តបុរីអង្គរខាងត្បូង សម្រាប់ការរៀបចំសោភ័ណភាពក្នុងបរិវេណវត្តឡើងវិញ […]

ឯកឧត្តម ស សុខា មិនអនុញ្ញាតឱ្យជនបរទេស ឬជនជាតិខ្មែរណាម្នាក់ ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបំផ្លាញផលប្រយោជន៍កម្ពុជាឡើយ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យជនបរទេស ឬជនជាតិខ្មែរណាម្នាក់ ប្រើប្រាស់ទឹកដីកម្ពុជាដើម្បីបំផ្លាញផលប្រយោជន៍កម្ពុជា និងមនុស្សជាតិលើពិភពលោកឡើយ។ ថ្លែងក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្លងកាត់ប្រតិបត្តិការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ចាប់ពីអាណត្តិទី៦ ដល់រយៈពេល៧ខែ ដើមអាណត្តិទី៧នេះ […]

ឯកឧត្តម ស សុខា នឹងបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃនៅប្រទេសវៀតណាម

តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមីនា ឆ្នាំ២០២៤

ក្រសួងព័ត៌មាន ព្រមានជាលើកចុងក្រោយដល់អង្គភាពសារព័ត៌មានចំនួន៣

តាមរយៈលិខិតផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានព្រមានជាលើកចុងក្រោយឱ្យអង្គភាពសារព័ត៌មានចំនួន៣ ដែលបានផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ បំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមាន ការយល់ច្រឡំ។ អង្គភាពទាំងបីរួមមាន៖ ទី១៖ លោក ឆុំ ដានី ម្ចាស់គេហទំព័រឈ្មោះ www.kangmeasnews.com​ ទី២៖ លោក ពឿន ប៊ុនធឿន ម្ចាស់គេហទំព័រឈ្មោះ www.intriplus.news និងទី៣៖ លោក លុយ […]

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតិឲ្យប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន ជួបពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ អនុញ្ញាតឲ្យ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤