សម្តេចតេជោ ហ៊ុន សែន ប្រាប់សមាជិកព្រឹទ្ធសភាត្រូវខិតខំថែរក្សាសុខភាពទាំងអស់គ្នា ដើម្បីផុតនីតិកាល ឆ្នាំ២០៣០

បន្ទាប់ពីទទួលភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា និងមុខថ្លែងសុរន្ទកថា ទៅកាន់សមាជិកសមាជិកាព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ ខិតខំថែរក្សាសុខភាព ខណៈស្ថិតក្នុងវ័យចំណាស់ទាំងអស់គ្នា។ សម្តេចតេជោបានថ្លែងថា៖ “មុនចូលដល់សុរន្ទកថា គិតធ្វើមិចការពារសុខភាពឲ្យបានផុតនិតីកាល យើងត្រូវផុតនិតីកាល ឆ្នាំ២០៣០ ចឹងត្រូវប្រឹងការពារសុខភាពដើម្បីអាចរស់នៅជាមួយគ្នារហូតដល់ឆ្នាំ២០៣០ ហើយពេលនោះខ្លួនខ្ញុំនឹងមានវ័យ ៧៨ឆ្នាំ”។ សូមជម្រាបថា ព្រឹទ្ធសភា បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា […]

ព្រះមហាក្សត្រ៖ សមាជិកសមាជិកាព្រឹទ្ធសភា ត្រូវផ្តល់ទំនុកចិត្ត និងភាពកក់ក្ដៅដល់ប្រជារាស្ត្រ

“ក្នុងស្មារតីនេះ ខ្ញុំសូមសម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា ខិតខំបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ សម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្ដៅដល់ប្រជារាស្ត្រយើង”។ នេះជាព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា […]

អតីតនិស្សិតរៀននៅជប៉ុន ឯកឧត្តម ហេង សួរ ពិតជាចង់ឃើញអ្នកវិនិយោគិនជប៉ុនមកបោះទុនវិនិយោគនៅកម្ពុជាច្រើនបន្ថែមទៀត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីជួយគាំទ្រដល់អ្នកវិនិយោគិនជប៉ុនដែលចង់បោះទុនវិនិយោគនៅកម្ពុជា និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងកម្ពុជា-ជប៉ុន។ នេះជាប្រសាសន៍ដែលឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងអាសាគូឈិ (Asakuchi) នៃខេត្តអូកាយ៉ាម៉ារបស់ប្រទេសជប៉ុន ដែលដឹកនាំដោយលោកអភិបាលក្រុង យ៉ាស៊ូហិកុ គុរិយ៉ាម៉ា(Yasuhiko Kuriyama) និងអមដោយប្រធានសមាគមជប៉ុន-កម្ពុជា លោក ហ្វូមីអាគិ តាកាហាស៊ិ (Fumiaki Takahashi) និងសមាជិកសមាជិករបស់សមាគម។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃព្រឹកថ្ងៃទី១ […]

ព្រះមហាក្សត្រ៖ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវសេចក្ដីអំណរសាទរដ៏កក់ក្ដៅក្រៃលែង ថ្វាយនិង ជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ ព្រះករុណាព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព […]

ការចាប់ថើបគេដោយគ្មានការអនុញ្ញាត និងការបន្លំប៉ះឬស្ទាបអង្អែលនានា គឺជាទង្វើខុសច្បាប់

ប៉ុន្មានថ្ងៃនេះ សាលាមួយចំនួនបានផ្ដើមរៀបចំព្រឹត្តិការណ៍សង្គ្រាន្ដ។ ក្នុងភាពសប្បាយរីករាយ យើងឃើញរូបភាពតាមបណ្ដាញសង្គមខ្លះមានចរិក និងសកម្មភាពបៀតបៀនផ្លូវភេទ ព្រមទាំងរំខានដល់វប្បធម៌ប្រពៃណី ដែលភាគច្រើនបង្កឡើងដោយក្រុមយុវជនមួយភាគតូច។ ចូរបញ្ជាក់ផងដែរថា ការចាប់ថើបគេដោយគ្មានការអនុញ្ញាត និងការបន្លំប៉ះឬស្ទាបអង្អែលនានា គឺជាទង្វើខុសច្បាប់ដែលប្រឈមមុខនឹងទោសទណ្ឌនិងការឃុំខ្លួនផងដែរ។ យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ២៤៦៖ គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្ម័គ្រចិត្ដផងទេ ឬបង្ខំបុគ្គលដទៃឱ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬទៅលើតតិយបុគ្គល ក្នុងគោលបំណងធ្វើឱ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្ដកេរខ្មាស។ អំពើប្រទូស្ដកេរខ្មាសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី […]

ប្រមុខរាជរដ្ឋាភិបាល បង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន

សម្ដេចធិបតី​ហ៊ុន​ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមេសា បានចេញអនុក្រឹត្យបង្កើតគណៈកម្មធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន។ បើតាមមាត្រា២ នៃអនុក្រឹត្យនេះ ឲ្យដឹងថា គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន មានភារកិច្ចដឹកនាំ សម្របសម្រួល និងជំរុញការដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជនលើទិដ្ឋភាពច្បាប់ បច្ចេកទេស ឬ ផ្សេងទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចចម្រុះត្រូវដោះស្រាយដោយ អន្តរក្រសួង និង/ឬ អន្តរស្ថាប័ន និង ដែលលើសពីដែនសមត្ថកិច្ច ឬ លទ្ធភាពសម្រេចរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង […]

សម្ដេចតេជោ ហ៊ុន សែន ដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាជាផ្លូវការហើយ

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាហើយ ដើម្បីទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី​បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤

នៅព្រឹកថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី​បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានល្អប្រសើរ

អាជ្ញាធរជាតិអប្សរា កត់សម្គាល់ថា ជារៀងរាល់ឆ្នាំក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិអប្សរាតែងតែសង្កេត ឃើញមានកំណើនខ្ពស់នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។ ដើម្បីត្រៀមទទួល អំណរឆ្នាំថ្មីប្រពៃណីជាតិដែលកាន់តែខិតចូលមកដល់ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរ ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តា ចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរ ប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ។ បើតាមអាជ្ញាធរជាតិអប្សរា ជានិច្ចកាល សម្ភារៈប្លាស្ទិកភាគច្រើន គឺប្រើប្រាស់តែម្តង ហើយបានបោះចោល ក្នុងនោះមានដូចជា ថង់ប្លាស្ទិក […]

ឃើញគេគាំទ្រច្រើនជាងខ្លួន គឹម សុខ កើតចិត្តច្រណែនអ្នកអត្ថាធិប្បាយ Kanitha ដោយលាបពណ៌គ្នាថា ធ្វើដើម្បីតែលុយ

«ស្ទីលអត្ថាធិប្បាយរបស់ប្អូន Kanitha មានគំរូដូចអ្នកកាសែតដើមអម្ពិល លោក សយ សុភាព សកម្មជនឆ្នើមCPP លោក ផែន វណ្ណៈ និង លោក ខាន់ សុវណ្ណ ដែលទើបលាចាកលោកថ្មីៗ»