អស្ចារ្យ! ឧបនាយករដ្ឋមន្រ្តី ២រូបពួតដៃគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយរដ្ឋបាលខេត្ត​កំពង់ស្ពឺ បានចុះពិនិត្យទីតាំងនៃការសិក្សាគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

អត្ថប្រយោជន៍១០យ៉ាងនៃការជួលយន្តហោះឯកជនជិះ?

លោកអ្នកប្រហែលជាគិតថាការធ្វើដំណើរដោយយន្តហោះឯកជនគឺសម្រាប់តែបុគ្គលល្បីៗ ឬសម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភប៉ុណ្ណោះ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការងារកំណែទម្រង់ គឺមានទំហំធំណស់ទាមទារឱ្យមានការឯកភាពគ្នាទាំងចិត្ត និងបេះដូង

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បញ្ជាក់ថា ការធ្វើកំណែទម្រង់ គឺត្រូវការការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការធ្វើកំណែទម្រង់ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព

រដ្ឋមន្ត្រី ៤រូប ជិះឧទ្ធម្ភាគចក្រពិនិត្យមើលស្ថានភាពទូទៅជុំវិញបឹងទន្លេសាប

រដ្ឋមន្ត្រី ៤រូប រួមមាន៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

បទវិចារណាកថា៖ អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា មានអ្វីប្លែក?

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភា នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ជាតំណែងដែលផ្តល់តួនាទីកាន់តែទូលាយមិនត្រឹមតែជាដើមខ្សែអូសបន្ទាត់នយោបាយទៅលើស្ថាប័ននីតិប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែបានបន្លាយរហូតដល់ស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូលមួយទៀត

ក្រុមហ៊ុនវិនិយោគផ្សារកំពង់បឹងសន្តិភាព ឯកភាពឲ្យអាជីវករលក់ដូរដល់ខែកញ្ញា ឆ្នាំ២០២៥ ទើបចាប់ផ្តើមសាងសង់

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត និងក្រុមការងាររដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានជួបជាមួយតំណាងអាជីវករផ្សារកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន២៥ នាក់(តំណាងអាជីវករមានតូបក្នុងផ្សារ ៥០ តូប) ដែលបានសំណូមពរដល់តំណាងក្រុមហ៊ុនវិនិយោគផ្សារកំពង់បឹងសន្តិភាព ពន្យារពេលសាងសង់ផ្សាររយៈពេល ៣ឆ្នាំ ដើម្បីទុកលទ្ធភាពដល់បងប្អូនអាជីវករដែលកំពុងជួបការលំបាកក្រោយអំឡុងពេលកូវីដ-១៩ និងកត្តាសេដ្ឋកិច្ចសកល បានបន្តលក់ដូរសិន។ ជាលទ្ធផលក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តត្រឹមម៉ោង […]

នាយករដ្ឋមន្ត្រីកម្ពុជា ស្នើដល់សហគមន៍អន្តរជាតិ និងពិភពលោកទាំងមូល បន្តរួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយគ្រាប់មីន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៤។ ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ សម្តេចធិបតីរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន […]

ឯកឧត្តម ស សុខា៖ បទវិន័យថ្មី នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ស័ក្តិសមជាអ្នកបម្រើ និងការពារប្រជាពលរដ្ឋ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបទវិន័យនគរបាលជាតិកម្ពុជាថ្មី ត្រូវបានប្រកាសផ្សព្វផ្សាយ និងអនុវត្តជាផ្លូវការ ចាប់ពីពេលនេះទៅកងកម្លាំងនគរបាលជាតិ នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជានគរបាលរបស់ប្រជាជន ជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ ស្របតាមគតិដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវមានការអប់រំកែលម្អអំពីអាកប្បកិរិយា សីលធម៌ […]

អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវជាលើកទី៣ ក្នុងករណីពិតជាមានក្រុមពលរដ្ឋ និងកុមារតូចៗ លាក់ខ្លួនក្នុងព្រៃ

រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានថ្មីៗនេះ ដោយភ្ជាប់ជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថា កំពុងរត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃថា មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺក្រោយមានភ្លៀងធ្លាក់។ រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវជាលើកទី៣ ក្នុងករណីប្រសិនបើពិតជាមានប្រជាពលរដ្ឋ និងកុមារមួយចំនួនតូច លាក់ខ្លួនក្នុងព្រៃប្រាកដមែន សូមបងប្អូនវិលត្រលប់មកភូមិឋានខ្លួនវិញ អាជ្ញាធរនិងពុំយកទោសពៃបងប្អូននោះទេ ហើយបើបងប្អូនពិតជាមានការខ្វះខាត អាជ្ញាធរនឹងជួយទំនុកបម្រុង។ បើតាមរដ្ឋបាលខេត្តព្រះវិហារ សូមបងប្អូនកុំចាញ់បោកឧបាយកលក្រុមជនមួយក្ដាប់តូចនៅក្រៅប្រទេស ដែលមានគំនិតទុច្ចរិតយកបងប្អូនដើម្បីកេងចំណេញនយោបាយ។ មានតែអាជ្ញាធរដែនដីទេដែលអាចជួយបងប្អូនពិតប្រាកដ៕

សម្តេចតេជោ ហ៊ុន សែន ប្រាប់សមាជិកព្រឹទ្ធសភាត្រូវខិតខំថែរក្សាសុខភាពទាំងអស់គ្នា ដើម្បីផុតនីតិកាល ឆ្នាំ២០៣០

បន្ទាប់ពីទទួលភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា និងមុខថ្លែងសុរន្ទកថា ទៅកាន់សមាជិកសមាជិកាព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ ខិតខំថែរក្សាសុខភាព ខណៈស្ថិតក្នុងវ័យចំណាស់ទាំងអស់គ្នា។ សម្តេចតេជោបានថ្លែងថា៖ “មុនចូលដល់សុរន្ទកថា គិតធ្វើមិចការពារសុខភាពឲ្យបានផុតនិតីកាល យើងត្រូវផុតនិតីកាល ឆ្នាំ២០៣០ ចឹងត្រូវប្រឹងការពារសុខភាពដើម្បីអាចរស់នៅជាមួយគ្នារហូតដល់ឆ្នាំ២០៣០ ហើយពេលនោះខ្លួនខ្ញុំនឹងមានវ័យ ៧៨ឆ្នាំ”។ សូមជម្រាបថា ព្រឹទ្ធសភា បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា […]