អាជ្ញាធរជាតិអប្សរា ណែនាំដល់អ្នកស្រុកអង្គរដែលស្នើសុំជួសជុលលំនៅដ្ឋាន ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ

នៅកំឡុងសប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤កន្លងមកនេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន០៩ករណី។ ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនពួកគាត់ផងដែរ។ រាល់ការស្នើសុំច្បាប់ គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា សង្ឈឹមថាបងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឱ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឮ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕

៣ខែឆ្នាំនេះ CDC អនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន១០៦ មានទុនវិនិយោគជាង ២ពាន់លានដុល្លារ

៣ខែឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង មានទុនវិនិយោគសរុប ២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជាង ១០៧ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ជាប្រមុខរដ្ឋស្តីទី សម្ដេចតេជោ ហ៊ុន សែន មានសិទ្ធិ និងភារកិច្ចអ្វីខ្លះ?

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ដោយបានប្រគល់ភារកិច្ចជូនប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី។ ក្នុងព្រះរាជសាររបស់ព្រះអង្គ បញ្ជាក់ថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។ តើក្នុងឋានៈជាប្រមុខរដ្ឋស្តី សម្ដេចតេជោ នឹងមានសិទ្ធិអំណាច និងភារកិច្ចលើកិច្ចការអ្វីខ្លះ? ប្រមុខរដ្ឋស្តីទី ជាឥស្សរជនកំពូលមួយរូបដែលទទួលឋានៈជាព្រះរាជានុសិទ្ធិនៅពេលព្រះរាជអវត្តមានព្រះប្រមុខរដ្ឋទៅតាមនីតិវិធីដែលមានកំណត់ចែងនៅក្នុងច្បាប់។ នៅប្រទេសដែលគ្មានព្រះមហាក្សត្រ ពោលគឺប្រកាន់របបសាធារណរដ្ឋ […]

ព្រះមហាក្សត្រ ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី 

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមេសានេះ យាងព្រះទីនាំងយន្តហោះពិសេសបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន រយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិតលើកទី៧ ប្រកបដោយជោគជ័យ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិតលើកទី៧ ប្រកបដោយជោគជ័យរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៤» ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងនិស្សិតទាំង៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្ណសម្គាល់អ្នកសារព័ត៌មានទម្រង់ថ្មីមាន QR Code ដើម្បីទប់ស្កាត់ការក្លែងបន្លំ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ដើម្បីគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់ ក្រសួងបានចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីប្រកបគុណភាពខ្ពស់ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។ ការថ្លែងនេះធ្វើឡើងនៅអំឡុងឯកឧត្តមរដ្ឋមន្ត្រីបានចុះពិនិត្យការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ នៅទីស្តីការក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានថ្លែងថា ក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមអញ្ជើញមកទទួលយកនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ក្រសួងនឹងចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណអ្នកកាសែតដែលចេញដោយក្រសួងព័ត៌មាន ដោយមិនកំណត់ចំនួនតាមស្ថាប័នតូចឬធំដូចពីមុនទេ។ ឯកឧត្តមបានថ្លែងថា ចំពោះអង្គភាពសារព័ត៌មានដែលបន្តចេញបណ្ណសម្គាល់ខ្លួនជូនអ្នកកាសែតខ្លួនអាចបន្តធ្វើបាន […]

ខេត្តព្រះសីហនុ សហការជាមួយវិស័យឯកជនរៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយវិស័យឯកជន រៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ និងព្រឹត្តិការណ៍អមចំនួន៣ផ្សេងទៀត នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដែលទី១.នៅទីលានតេជោ (ពយតាមូង) ទី២.នៅពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) និង ទី៣.នៅ Bay of Lights ថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខ

តែងតាំងលោក យឹម លាង ជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងនិងផ្តល់ឋានៈជានាយក នាយករងខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន ៦រូប

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺរដ្ឋបាលសាធារណៈរឹងមាំ បត់បែន និងមានប្រសិទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺរដ្ឋបាល​សាធារណៈរឹងមាំ បត់បែន និងមានប្រសិទ្ធភាព។ សម្តេចធិបតីបានថ្លែងថា ដើម្បីបានរដ្ឋបាលសាធារណៈរឹងមាំ និងមានប្រសិទ្ធភាប គឺត្រូវចាប់ផ្តើមធ្វើ ហើយធ្វើទាំងអស់គ្នាទាំងថ្នាក់ជាតិ និងក្រោមជាតិ។ បើតាមសម្តេចធិបតី ដើម្បីសម្រេចបានផែនការលើកម្ពស់ការងាររដ្ឋបាលសាធារណៈ គឺត្រូវមានចិត្ត មានបេះដូងតែមួយ ហើយត្រូវក្លាហានហ៊ានធ្វើ ហ៊ានសម្រេចចិត្ត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ […]

ផ្លូវជាតិបាក់ស្រុតដោយសារការរអិលបាក់ដី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ស្ថាបនាឡើងវិញរួចរាល់ហើយ

ផ្លូវតភ្ជាប់កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចរអិលបាក់ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន