ខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្តចំនួន៤ទីតាំងផ្សេងគ្នា

ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្តចំនួន៤ទីតាំងផ្សេងគ្នា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤

ព្រះមហាក្សត្រ៖ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ដើម្បីឯកភាព និងសាមគ្គីភាពរវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា

ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចេញព្រះរាជសារប្រទានដល់ជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ (ថ្ងៃទី ៨ ខែមសា ឆ្នាំ ២០២៤)។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ ព្រះករុណា ព្រះមហាក្សត្រ សម្ដែងនូវហប្ញទ័យសោមនស្សរីករាយ ឥតឧបមា សូមអបអរសាទរជាអនេកប្បការ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេច ឯកឧត្តម […]

អគ្គិសនីកម្ពុជា សុំឲ្យពលរដ្ឋជួយសន្សំសំចៃថាមពលអគ្គិសនី ខណៈពេលអាកាសធាតុកើនកំដៅខ្លាំង

អគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្នុងរដូវប្រាំង ឆ្នាំ២០២៤ នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើនកំដៅជាខ្លាំង បណ្ដាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ដើម្បីដោះស្រាយបំពេញបង្គប់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើងយ៉ាង គំហុកនេះ អគ្គិសនីកម្ពុជាចាំបាច់ត្រូវផលិតអគ្គិសនីចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង។ ដូច្នេះ ដើម្បីជួយចូលរួមសន្សំសំចៃកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់ក្នុង រយៈពេលខ្លីនេះ ទុកថវិកានេះសម្រាប់បម្រើអ្វីដែលមានប្រយោជន៍វិញ នោះអគ្គិសនីកម្ពុជាស្នើសុំអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ជួយចូលរួម៖១. ត្រួតពិនិត្យ និងថែទាំ […]

សង្ក្រាន្តខ្មែរនៅកូរ៉េ ផ្តើមរៀបចំនៅតាមតំបន់នានា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរក្នុងសាធារណរដ្ឋកូរ៉េ បានរៀបចំ“សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅសាធារណរដ្ឋកូរ៉េ ចំនួន ៣ទីតាំង ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ ៣ ០៥០នាក់ ក្នុងនោះមានតំបន់ក្វាងជូ មានសហគមន៍ខ្មែរចូលរួមប្រមាណ ២ ០០០នាក់, នៅតំបន់អ៊ុលសាន […]

ពលរដ្ឋខ្មែរ និងជប៉ុន ចាប់ដៃគ្នា រៀបចំសង្ក្រាន្តខ្មែរនៅជប៉ុន យ៉ាងសប្បាយរីករាយ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួនអូសាកា(Osaka Castle) ក្រុងអូសាកា នៃខេត្តអូសាកា និងទីតាំងចំនួន១០ ផ្សេងទៀត នៅក្នុងប្រទេសជប៉ុន ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ សង្ក្រាន្តខ្មែរនៅជប៉ុន មានកម្មវិធីសំខាន់ៗ ដូចជា រាប់បាត្រ […]

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អំណោយដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦នាក់

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងជូនអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកា ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសាលារាជធានីភ្នំពេញ ។ មានប្រសាសន៍នៅក្នុងឱកាសនោះ ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត […]

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ទើបឡើងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបាន ២ខែ ត្រូវដាក់ឱ្យចូលនិវត្តន៍

ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៣៥រូប។ ក្នុងនោះ មានមួយរូប គឺនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អត្តលេខ ០៧៧១ ត្រូវបានដាក់ឲ្យចូលនិវត្តន៏ក្នុងមុខងារសាធារណៈ ដោយរក្សាមុខតំណែងនយោបាយនៅដែដល។ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហស្តលេខានៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ទើបតែត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង នាយឧត្តមសេនីយ៍ […]

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់គោលដៅអាទិភាពចំនួនពីរក្នុងតំណែងជាប្រធានព្រឹទ្ធសភា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ទី៥ ខែមេសានេះ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វឿង ឌិញវ៉េ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ពីគោលដៅអាទិភាពចំនួនពីរ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរអំពី គោលដៅអាទិភាពចំនួនពីររបស់សម្តេចក្នុងតំណែងជាប្រធានព្រឹទ្ធសភា ព្រឹទ្ធសភា នីតិកាលទី៥ គឺ៖ ទី១-ការលើកតម្កើងការទូតសភា ដោយចូលរួមចំណែកជាមួយនឹងរដ្ឋសភា រាជរដ្ឋាភិបាល សំដៅឱ្យមានសង្គតភាពវិស័យការបរទេស ទី២-គណនេយ្យភាពចំពោះអង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿង ឌិញវ៉េ សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម […]

ពលរដ្ឋខ្មែរ បន្តសម្រុកចេញតាមច្រកទ្វារអន្តរជាតិ មកលេងចូលឆ្នាំនៅស្រុកកំណើត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានសង្កេតឃើញថា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារនិងប្រកបមុខរបបផ្សេងៗនៅក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់។ ជាក់ស្តែង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ២៧,០៩៧ នាក់។ មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ឆ្នាំ២០២៤នេះ ខុសប្លែកពីឆ្នាំមុនៗ ដែលប្រជាពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រឡប់ចូលមកស្រុកកំណើតនៅដើមខែបែបនេះ ព្រោះជារៀងរាល់ឆ្នាំ លុះត្រាតែកៀកថ្ងៃសង្ក្រាន្តហើយ ទើបពួកគាត់សម្រុកមកច្រើន។ ប្រជាជនកម្ពុជាដែលជាពលករធ្វេីការនៅប្រទេសថៃបានវិលត្រលប់មកប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដេីម្បីចូលរួមជួបជុំបងប្អូនសប្បាយរីករាយក្នុឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ​ […]