វិទ្យាស្ថានអាជីវកម្មអន្តរជាតិ ប្រគល់ពានរង្វាន់«អ្នកនិពន្ធឆ្នើម» ដល់អ្នកនិពន្ធ ពៅ សុខ 

តាមការបង្ហើបរបស់ លោក ពៅ សុខ ឱ្យដឹងថា ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយស ដ៏គួរឱ្យរំភើប ទោះបីពានរង្វាន់នេះ ស្ថិតក្នុងក្របខ័ណ្ឌវិទ្យាស្ថាន មិនមែនស្ថិតក្នុងក្របខ័ណ្ឌថ្នាក់ជាតិក៏ដោយ ហើយការផ្តល់ពានរង្វាន់នេះ ជាការលើកទឹកចិត្តដ៏​ទូលំ​ទូលាយមួយដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវកម្ពុជាដទៃទៀត ឱ្យខិតខំកសាងស្នាដៃ សម្រាប់វិស័យតែងនិពន្ធ និងស្រាវជ្រាវ​នៅកម្ពុជា។ លោកជឿជាក់ថា នៅបណ្តាឆ្នាំក្រោយៗទៀត នឹងមានអ្នកនិពន្ធខ្មែរដទៃទៀតទទួលបានពានរង្វានន់នេះដែរ

សម្តេច​តេជោ​ ហ៊ុន​ សែន​ បញ្ជាក់​ ៦ចំណុច​ ជុំវិញការមួលបង្កាច់ប្រឌិតរឿងថា ព្រែកជីកហ្វូណនតេជោ​ នឹងសម្រួលដល់កងទ័ព ជើងទឹកចិនជិតព្រំដែនវៀតណាម

សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ បាន​បញ្ជាក់​ ៦ចំណុច​ ជុំវិញការមួលបង្កាច់ប្រឌិតរឿងថា ព្រែកជីកហ្វូណនតេជោ​ នឹងសម្រួលដល់កងទ័ពជើងទឹកចិនជិតព្រំដែនវៀតណាម

មកដឹងអត្ថន័យសេះសមុទ្របាញ់ទឹកក្រុងកំពត ដែលកំពុងឆក់បេះដូងភ្ញៀវទេសចរណ៍

សេះសមុទ្រ (ប្រជានេសាទខ្លះហៅថាត្រីសេះ) ដែលមានឈ្មោះវិទ្យាសាស្រ្តHippocampusនិងឈ្មោះពាណិជ្ជកម្មseahorse ក្រៅតែពីមានរូបរាងចម្លែក នៅមានលក្ខណៈប្លែកៗជាច្រើនទៀតដែលយើងមិនបានដឹង

កម្ពុជា កំពុងតាមដានគុណភាពទឹកទន្លេមេគង្គ ក្រោយករណីកំពប់សារធាតុគីមីចូលដៃទន្លេ ក្នុងប្រទេសឡាវ

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ កម្ពុជាបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទវហេតុនៃការលេចធ្លាយចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមកពីឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបានឲ្យដឹងថា ស្ទឹងណាម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តជាថ្មីដល់ប្រជាពលរដ្ឋ មានកូនឲ្យបានច្រើន

ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។ សម្តេចបានថ្លែងថា ឆ្នាំ២០៥០ កម្ពុជា នឹងមានប្រជាជនវ័យក្នុងការធ្វើការច្រើន ប៉ុន្តែប្រជាជនមានវ័យចាស់មានច្រើនបណ្ដើរៗហើយ។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ […]

កម្ពុជា-អូស្ត្រាលី រីករាយចំពោះវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការកន្លងមក និងបន្តទៅទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នារសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ចាស្ទីន ខេវិន […]

នាយករដ្ឋមន្ត្រីកម្ពុជា ត្រួសត្រាយផ្លូវឲ្យក្រុមហ៊ុន Sunwah Group ចំពោះផែនការវិនិយោគបន្ថែម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន […]

ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើឡើង ដោយជោគជ័យលើទឹកដីនៃខេត្តកំពង់ស្ពឺ

ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺស្ដីពីការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿន បានប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរស្រុកសំរោងទង អាជ្ញាធរឃុំត្រពាំងគង សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ

រូបសំណាក់សេះសមុទ្របាញ់ទឹកកំពតកំពុងអន្រួនចិត្តមហាជនល្បីពេញបណ្តាញសង្គម

រូបសំណាក់សេះមុទ្រឈរបង្អួតរាងបាញ់ទឹកចូលក្នុងសមុទ្រខេត្តកំពត កំពុងអន្រួនចិត្តមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកនឹងតិកតុក

រដ្ឋមន្ត្រីបរិស្ថានប្រកាសថា យុទ្ធនាការកាត់បន្ថយប្លាស្ទិកសម្រេចជោគជ័យ ១០០ភាគរយ នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស

ក្រសួងបរិស្ថាន បានសម្រេចនូវជោគជ័យដ៏ត្រចះត្រចង់ នៃភាពស្អាតនៅកម្ពុជា ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ១០០% នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” និង ”យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា”។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធី ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល […]