ប្រមុខរាជរដ្ឋាភិបាល សម្រេចឱ្យអនុវត្តគម្រោងតម្លៃ ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទឹកលិចភ្នំពេញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានសម្រេចឱ្យអនុវត្តគម្រោងតម្លៃប្រមាណ ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទឹកលិចភ្នំពេញ។ សម្តេចធិបតី បានឲ្យដឹងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជា្ញធរទន្លេសាប ប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃពុធ ទី១០ មេសា ឆ្នាំ២០២៤។ គួរឲ្យដឹងថា ទឹកជំនន់នៅរាជធានីភ្នំពេញកើតឡើងក្នុងតំបន់ទំនាបលិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៧០ថ្ងៃមកនេះ ក្រុមការងារចម្រុះបានបញ្ចប់ការធ្វើបច្ចុប្បន្នភាព កំណត់ព្រំលើទីតាំងដីនៅតំបន់ទន្លេសាប

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៧០ថ្ងៃមកនេះ ក្រុមការងារចម្រុះ បានចុះធ្វើការ ហើយបញ្ចប់ការធ្វើបច្ចុប្បន្នភាព លើការកំណត់ព្រំលើទីតាំងដីនៅតំបន់ទន្លេសាប។ សម្តេចធិបតី បានឲ្យដឹងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជា្ញធរទន្លេសាប ប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃពុធ ទី១០ មេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]

រដ្ឋមន្ត្រីបរិស្ថាន អំពាវនាវឲ្យប្រជាពលរដ្ឋកាត់បន្ថយប្លាស្ទិក និងទុកដាក់សំរាមឲ្យត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ក្រសួងបរិស្ថាន បានឲ្យដឹងថា ការដូដ៏វិសេសវិសាលបំផុតរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជនកម្ពុជាទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺសិស្សានុសិស្សទូទាំងប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន។ សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ទូទាំងប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ នេះជាកាដូដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជនកម្ពុជាទាំងអស់ ក្នុងឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ […]

សេចក្តីប្រកាសព័ត៌មានគម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៦ ក្នុងខេត្តព្រះសីហនុ 

ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាលកម្ពុជានាព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី របស់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៧ របស់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ

ប្រមុខរាជរដ្ឋាភិបាល ក្រើនរំលឹកដល់គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសបញ្ហាចរាចរណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ពិសេស បញ្ហាចរាចរណ៍ ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា ។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១០ ខែមេសារនេះ សម្តេចធិបតី បានឲ្យដឹងថា រាជធានី-ខេត្ត ទាំង២៥ បានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ។ សម្តេចធិបតីបានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបំពេញការងារក្នុងរាជធានីភ្នំពេញ ដែលមានបំណងធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសឆ្នាំថ្មីនេះ អាចប្រើប្រាស់មធ្យោបាយរថយន្តក្រុង […]

មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ កម្ពុជា មិនមែនជាប្រទេសបង្ក ប៉ុន្តែរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ

ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើង នៅក្នុងការបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុជាមួយយុវជន និងអ្នកសារព័ត៌មានក្នុងស្រុក»នាខេត្តសៀមរាប នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះ ដែរអ្វីដែលអាចជួយកសិករ បានគឺយើងធ្វើយ៉ាងណាឱ្យពួកគាត់ មានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រោះការប្រែប្រួលអាកាសធាតុនេះ មានជាដ៏រាបមិនមានការប្រួលប្រួលនោះទេ។ អ៊ីចឹងហើយការងារសំខាន់ ដែលយើងធ្វើនោះគឺត្រូវធ្វើយ៉ាងណា ឱ្យកសិករចេះបន្សាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុ […]

៩ថ្ងៃ! ពលរដ្ឋខ្មែរនៅក្រៅប្រទេសជាង ២៥ម៉ឺននាក់ បានធ្វើដំណើរមកលេងចូលឆ្នាំនៅស្រុកកំណើត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់អ្នកដំណើរ​ទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារ និងប្រកបមុខរបរផ្សេងៗនៅ ក្រៅប្រទេសបានធ្វើដំណើរ​វិលចូលប្រទេសវិញជាបន្តបន្ទាប់ ជាក់ស្តែង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិល​ត្រឡប់​ចូលប្រទេសវិញ នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនសរុបចំនួន ៣០,៧៤៤នាក់ ក្នុងនោះមានពលករ​សរុបចំនួន ៧,៩១០នាក់។ បូកយោងគិតចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ […]

អាកាសធាតុក្តៅ! ភ្ញៀវទេសចរចូលចិត្តអង្គុយគយគន់ទេសភាពប្រាសាទ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់។ លោក ប៊ូ ផានេត បន្តថា ទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទនៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់។ […]

គ្រួសារមានបណ្ណសមធម៌ ចុះឈ្មោះទទួលផលពីកម្មវិធីជាតិជំនួយង្គមក្នុងកញ្ចប់គ្រួសារ តាមឃុំ សង្កាត់

សាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង សហការជាមួយជនបង្គោលថ្នាក់ជាតិ ចុះគាំទ្រក្នុងយុទ្ធនាការចុះឈ្មោះតាមភូមិ​ សម្រាប់ទទួលផលពីកម្មវិធីជាតិជំនួយង្គមក្នុងកញ្ចប់គ្រួសារ តាមបណ្តាឃុំ សង្កាត់ ដើម្បីធានាថា ការអនុវត្តស្របតាមនីតិវិធី និងធានាថាគ្រួសារមានបណ្ណសមធម៌ បានចុះឈ្មោះទទួលផលពីកម្មវិធីគ្រប់ៗគ្នា ក្នុងខែមេសា ២០២៤នេះ។ រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ឱ្យអនុវត្តជាផ្លូវការ​ នូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ​ ចាប់ពីខែមេសា​ ឆ្នាំ២០២៤តទៅ​ ដេីម្បីបន្តគាំពារដល់គ្រួសារ​ និងសមាជិកគ្រួសារដែលមានបណ្ណសមធម៌​។ ការផ្តល់ការឧបត្ថម្ភ៖ (១) គ្រួសារគោល (២) សមាជិក ដែលមានភាពងាយរងគ្រោះ៖ […]

សម្តេចតេជោ ហ៊ុន សែន ផ្ដល់យោបល់ឲ្យវិទ្យាស្ថាន KSI យកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ជាពិសេសរវាងអាស៊ាន និងចិន

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ផ្ដល់យោបល់) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក សូមឱ្យមានការគិតគូរ ធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយផ្ដោតទៅលើពាណិជ្ជកម្មតម្រង់ទិសទៅលើ ពាណិជ្ជកម្មអាស៊ាន និងចិន ដោយសម្ដេច ចាត់ទុកថាប្រទេសចិនគឺជាទីផ្សារធំមួយសម្រាប់អាស៊ាន សម្រាប់កម្ពុជា ហើយប្រទេសចិនមានប្រជាជនច្រើន ហើយបើយើងប្រៀបធៀបប្រជាជនចិនគឺច្រើនជាងអាមេរិកនិងអឺរ៉ុបបូកចូលគ្នាទៀត ហើយសេចក្ដីត្រូវការរបស់ចិនគឺធំធេងណាស់ ដូច្នេះយើងត្រូវមើលទីផ្សារជិតប្រសើរជាងស្វែងរកទីផ្សារឆ្ងាយ ដោយសម្ដេច បានធ្វើការប្រៀបធៀបក្នុង សម័យ covid ដែលពីមុននោះយើងគិតគូរតែទីផ្សារឆ្ងាយៗ […]