ADB៖ កម្ពុជា មានជំហររឹងមាំដែលអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៧

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ប្រទេសកម្ពុជា កំពុងត្រៀមដើម្បីឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍​តិចតួច ( LDC) ហើយកម្ពុជាមានជំហររឹងមាំដែលអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៧។ ក្នុងរបាយការណ៍ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ADB បានឲ្យដឹងថា ពីរទសវត្សរ៍បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងក្រុមប្រទេស LDC ដែលកំណត់ដោយអង្គការសហប្រជាជាតិ កម្ពុជា បានបំពេញលក្ខណៈវិនិច្ឆ័យដើម្បីឆ្លងផុតពីក្រុមប្រទេសនេះជាលើក ដំបូងក្នុងឆ្នាំ២០២១។ យោងតាមការពិនិត្យឡើងវិញរយៈពេលបីឆ្នាំ របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៤ ប្រាក់ចំណូលជាតិសរុប សម្រាប់​មនុស្សម្នាក់បច្ចុប្បន្នគឺ ១.៥៩០ដុល្លារ […]

លោក អ៊ុក សាវុធ ប្ដឹងឲ្យពិនិត្យឡើងវិញចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងគ្រឿងញៀន ៨០០គីឡូក្រាម

អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បានសម្រេចប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យពិនិត្យឡើងវិញចំពោះការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ

រោងចក្រ​ទឹកស្អាតបាក់ខែងជំហានទី៣មានតម្លៃ​ជិត២៥០លានដុល្លារនឹងចាប់ផ្តើមសាងសង់នៅខែឧសភាខាងមុខ

ចុះហត្ថលេខាលើកិច្ចសន្យា​ addendum No.2 លើការងារឌីហ្សាញ និងការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងដែនដីកំពុងធ្វើការជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរី

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិបានដេកអះពោះមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ ក្រសួងដែនដី ឯកឧត្តម សាយ សំអាល់ ធ្វើការប្រចាំថ្ងៃជាមួយនឹងបុរី ជាមួយនឹងប្រជាពលរដ្ឋដែលទិញ ដើម្បីដោះស្រាយបន្តិចម្តងៗ រាប់ម៉ឺននាក់ ដែលមានបញ្ហា ប្រឹងប្រែងដោះស្រាយឱ្យម្ចាស់គម្រោងអាចបន្តដំណើរការ និងដោះស្រាយជូនអតិថិជន។ សម្តេចបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា […]

នាយករដ្ឋមន្ត្រី ឆ្លើយតបចំពោះកង្វល់ដែលថា គម្រោងព្រែកជីកហ្វូណនតេជោ ចំណាយលុយអត់ប្រយោជន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា គម្រោងសាងសង់ព្រែកជីក​ហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច ពោលគឺមិនមែនចំណាយលុយកសាងអត់ប្រយោជន៍ដូចកង្វល់ពីមជ្ឈដ្ឋានមួយចំនួននោះទេ។ ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ព្រែកជីកហ្វូណន មានទទឹង ១០០ម៉ែត្រ ជម្រៅជីក […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចឲ្យក្រសួងរ៉ែ ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវលើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចឲ្យក្រសួងរ៉ែ និងថាមពល ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវ គ្រប់បែបយ៉ាងលើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ

សម្តេចធិបតី ហ៊ុន ម៉ាណែ៖ រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងខំប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ ទោះយ៉ាងណារាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល។ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញកញ្ចប់ថវិកា ១០០លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល។ សម្តេចធិបតី បានថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន […]

គុណភាពទឹកទន្លេមេគង្គកម្ពុជា ក្នុងខេត្តស្ទឹងត្រែង មិនទាន់រងផលប៉ះពាល់ពីសារធាតុគីមីពីឡាវនៅឡើយទេ

លទ្ធផលពិនិត្យគុណភាពទឹកទន្លេមេគង្គ នៅស្ទឹងត្រែង មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីក្នុងប្រទេសឡាវនៅឡើយទេ។ នេះបើតាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយមបានសហការ ជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ បានចុះទៅពិនិត្យគុណភាពទឹកនៅខេត្តស្ទឹងត្រែង ដោយបានយកសំណាកទឹកទន្លេមេគង្គពីទីតាំងចំនួន២៖ ទី១)នៅខាង លើក្រុងស្ទឹងត្រែងប្រមាណ ៣គីឡូម៉ែត្រ និងទី២)នៅក្បែរព្រំដែនប្រទេសឡាវ ខាងក្រោមទំនប់វារី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សីតុណ្ហភាពឡើងក្តៅខ្លាំងបំផុតពុំធ្លាប់ជួប មកពីបាតុភូតពីរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា តាមការព្រមានជាមុនរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ, ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ សីតុណ្ហភាពនៅលើភពផែនដីនឹង ឡើងក្តៅខ្លាំងបំផុតដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផលនៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និង បាតុភូតឧតុនិយមអែលនីណូ (El Nino), ដែលការណ៍នេះ នឹងអាចធ្វើឱ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួតចម្លែក, ប្តូរទម្លាប់អាកាសធាតុ […]

បណ្ឌិត សុខ ទូច៖ វៀតណាមគិតពីបរិស្ថាន ​តែបំផ្លាញព្រៃឈើកម្ពុជា

“វៀតណាមជីកប្រឡាយ ជីកព្រែក ដើម្បីដឹកជញ្ជូន និងរស់នៅលើទឹក តើមានបានគិតពីបរិស្ថានទេ?…អ្នកឯង (វៀតណាម) ទិញឈើពីកម្ពុជាច្រើនណាស់ ដឹកឈើពីកម្ពុជាច្រើនណាស់ តើមានបានគិតទេពីបរិស្ថាន, បើអ្នកឯងគិតពីបរិស្ថាន មិនគួរគាស់ មិនគួរទិញពីកម្ពុជាទេ អ្នកឯងដឹកឈើពីកម្ពុជាច្រើនណាស់ បំផ្លាញព្រៃឈើពីកម្ពុជាច្រើនណាស់”។ នេះជាការលើកឡើងរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ឆ្លើយតបចំពោះការមួលបង្កាច់មកលើកម្ពុជាជុំវិញករណីព្រែកជីកហ្វូណនតេជោ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ បណ្ឌិតសភាចារ្យ សុខ […]