អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោងបុរីនៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

ដោយមានការសំណូមពរពីអតិថិជនមួយចំនួន ជុំវិញការសាងសង់ផ្ទះយឺតយ៉ាវ ឲ្យមាន ការដោះដូរផ្ទះ យកដីនៅតម្លៃស្មើរ

លោក សាយ សំអាល់៖ ទោះមិនដូចបុរី របស់អ្នកឧកញ៉ា លី ហួរ តែបុរីជនបទ មានលក្ខណៈពិសេសមិនធម្មតា

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពី​ពេលថ្មីៗ​នេះ​ បាន​លើកឡើង​ថា ក្រសួងរៀបចំដែនដី​​មានផែនការមួយ​គឺ​អភិវឌ្ឍ​ទីជនបទ​ឱ្យ​មានហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​សមរម្យ ហៅថា «បុរីជនបទ»​ ហើយ​ទោះ​មិនបាន​ដូច​បុរី វិមានភ្នំពេញ ​​របស់​អ្នកឧកញ៉ា លី ហួរ ក៏​បុរី​ជនបទ​នេះមានលក្ខណៈពិសេសមិនធម្មតានោះទេ​ គឺមាន​ ផ្លូវ ទឹក ភ្លើង មន្ទីរពេទ្យ និងសាលារៀន គ្រប់គ្រាន់

ឯកឧត្តម ស សុខា កំពុងដកស្រង់បទពិសោធន៍ពីស្វីស និងអាល្លឺម៉ង់ ដើម្បីយកមកអនុវត្តនៅកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចវិមានសភាសហព័ន្ធ ដែលជានិម្មិតរូបស្នូល នៃលទ្ធិប្រជាធិបតេយ្យរបស់សហព័ន្ធស្វីស នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា ។ បន្ទាប់មកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានបន្តដឹកនាំគណៈប្រតិភូ ទស្សនាដោយថ្មើរជើងនៅតាមដងផ្លូវ នៃតំបន់ទីក្រុងបុរាណមួយ ក្នុងទីក្រុង Bern។ ទីក្រុងបុរាណនេះ […]

លោក ស សុខា ដឹកនាំគណៈប្រតិភូកម្ពុជាដើរថ្មើរជើងទស្សនកិច្ចវិមានសភាសហព័ន្ធស្វីស និងទីក្រុងបុរាណ Bern

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចវិមានសភាសហព័ន្ធ ដែលជានិម្មិតរូបស្នូល នៃលទ្ធិប្រជាធិបតេយ្យរបស់សហព័ន្ធស្វីស នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា

ប្រមុខការទូតចិនអះអាងថា ចិននៅតែជាដៃគូដ៏គួរឲ្យទុកចិត្តរបស់កម្ពុជា និងសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មី

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និង ជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមាន៧មករា នារសៀលថ្ងៃថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ […]

លោក ថោ ជេដ្ឋា​ ចុះបន្ទាន់ដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នៅស្រុកសំរោង​ ខេត្តតាកែវ​

ជាដំណោះស្រាយបន្ទាន់​ ​អាជ្ញាធររួមជាមួយស្ថានីយ​ផលិតទឹកស្អាតបត់រកា​​បាន​​យក​ទឹក​ពី​ស្រះ​​​ឯកជន​មួយ​កន្លែងនៅ​ក្បែរស្ថានីយ​ ដើម្បីយកទឹក​ទៅផ្គត់ផ្គង់​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ហើយ​ក្នុង​ពេលជាមួយគ្នានេះ​​ គ្រឿងចក្រ​ក៏បានបញ្ជូន​ទៅ​ដល់ទីតាំង​​ស្តារ​ផ្ទៃអាងផង​ដែរ

ករណីឧកញ៉ា ទន់ ឆៃអ៊ាង ចាក់ថ្មចូលទន្លេនៅស្រុកស្រីសន្ធរ បានកាយយកចេញវិញអស់ហើយ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា បានឲ្យដឹងថា ករណីបុគ្គលឈ្មោះ ទន់ ឆៃអ៊ាង ចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ ដែលបានចាប់ផ្តើមពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ រហូតដល់ថ្ងៃទី ១២-មីនា-២០២៤ មានរយៈពេល ១៧ថ្ងៃ (លឿនជាងវិធានការដែលទុកពេលឲ្យ ៧០ថ្ងៃ) មន្ត្រីជំនាញ និងភាគីម្ចាស់ដីបានរាយការណ៍ថា ការកកាយថ្មយកចេញត្រូវបានធ្វើរួចរាល់ ចប់ការងារទាំងស្រុង និងស្នើសុំការចុះត្រួតពិនិត្យ

CPP បើកវគ្គអប់រំនយោបាយកម្រិត២ ដល់មន្រ្តីគណបក្សគ្រប់ថ្នាក់

ព្រឹកថ្ងៃទី២២ ខែមេសាម្សិលមិញនេះ លោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល ចូលរួមពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ជំនាន់ទី៩ នៅវិមាន ៧មករា

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើចិនពិនិត្យលទ្ធភាពបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម វ៉ាង យី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី […]

កម្ពុជា ប្ដេជា្ញពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគណ:កម្មការ ESCAP

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាមីដា សាលសុីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាសុី-ប៉ាសុីហ្វិក (ESCAP) ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP […]