សម្តេចតេជោ ហ៊ុន សែន បដិសេធការបង្ហោះសាររបស់លោក សាពូន មីដាដា រឿងលុយជំនួយជិត ៧លានដុល្លារ

សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៤ ខែមេសានេះ បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្តេច ដោយបានបដិសេធនៅការលើកឡើងរបស់លោក សាពូន មីដាដា អតីតតារាចម្រៀងដែលបានបង្ហោះសាររឿងលុយជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកន្លងមក។ សំណេររបស់សម្តេចតេជោ នៅលើហ្វេសប៊ុកមានខ្លឹមសារទាំងស្រុងថា៖ “លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន6,7លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។ តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះវិមានឯករាជ្យនិងបានផ្តល់ប្រាក់ ៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេធមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ។ កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយ:ការបង្ហោះសារបែបនេះទៅវិញ។ លុយជិត ៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ”។ […]

យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅ ទីលានតេជោ ខេត្តព្រះសីហនុ នាថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយពីកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា៖

នាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរ និងផ្សព្វផ្សាយវប្បធម៌ ដើម្បីបង្ហាញពីសក្តានុពលរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ក្នុងកិច្ចការរៀបចំការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយវប្បធម៌ទាំងទ្វេភាគី និងពហុភាគី ដើម្បីជាការផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា និងទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យបានកាន់ទេច្រើនជាអតិបរមា។ គួរជម្រាបថា ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ក៏ដូចជាអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ […]

លេចមុខបាតុករស៊ីឈ្នួល ក្នុងបាតុកម្មបក្សកម្លាំងជាតិ ដែលទើបរួចពីបទចោទបាន ២ខែ

សកម្មជនដីធ្លីបឹងកក់ យាយ​ង៉ែត​ឃុន​ហៅយាយម៉ាមី ដែលគេស្គាល់ថាជាស្ត្រី តែងតែតវ៉ារឿងវិវាទដីធ្លីនៅបឹងកក់​កាលពីជាង១០​ឆ្នាំមុន លេចមុខជាថ្មីក្នុងហ្វូងបាតុកម្មគណបក្សកម្លាំងជាតិ នាពេលថ្មីៗនេះ។ យាយ ម៉ាមមី ​ទើបត្រូវបានតុលាការកំពូលសម្រេចឲ្យរួចផុតពីបទចោទប្រកាន់​ កាលពីខែកុម្ភៈកន្លងទៅ។ យាយ​ង៉ែត​ឃុន ត្រូវបានស្គាល់ថា ជាតួអង្គសម្តែងសំខាន់ក្នុងបាតុកម្មតវ៉ាដោយផ្លាស់ប្តូរប្រធានបទថ្មីៗជានិច្ច។ ការស្រែកជេររាជរដ្ឋាភិបាល និងសមត្ថកិច្ច លើកបដា រុញច្រានសមត្ថកិច្ច ធ្វើកាយវិការច្រងេងច្រងាងទ្រហោយំ ផ្តួលខ្លួនដួលសន្លប់ ឬស្រែកទាមទារយុត្តិធម៌ជាដើម ជាជំនាញដែលក្រុមបាតុករអាជីពចាស់វស្សានេះ ទទួលការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបរទេសមួយចំនួន។ គួរឲ្យដឹងថា យាយ​ង៉ែត​ឃុន អាយុ​៨​៣​ឆ្នាំ […]

លោក អ៊ាង សុផល្លែត ផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង និងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង

លោក អ៊ាង សុផល្លែត បានលើកឡើងថា ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមពីរបរដែលមានស្រាប់

កូនផ្សោតកើតថ្មី១ក្បាលប្រទះឃើញនៅអន្លង់កាំពី ខេត្តក្រចេះ

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១៥:១០នាទី នាថ្ងៃទី២២ ខែមេសា

គុនល្បុក្កតោ និងក្បាច់គុនសាវលីញ សម្ដែងរួមគ្នានៅអង្គរ

«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor)» រៀបចំទ្បើងដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ រដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប នៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក ជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ […]

ឡាវ នឹងខិតខំរៀនសូត្រពីជោគជ័យរបស់កម្ពុជា

ឡាវនឹងខិតខំរៀនសូត្រពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបជាមយួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋ ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជំនួបពិភាក្សាការងារ […]

បណ្តុំអង្គការសង្គមស៊ីវិល ថ្កោលទោសសកម្មភាពរបស់គណបក្សកម្លាំងជាតិ ដែលចង់បំផ្លាញសុខសន្តិភាព និងការអភិឌ្ឍន៍សង្គមជាតិ

បណ្តុំអង្គការសង្គមស៊ីវិល ថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើលដល់គឃ្លើនរបស់គណបក្សកម្លាំងជាតិ ដែលមានឈាមជាខ្មែរ តែទទួលមនោគមពីក្រៅប្រទេសចង់បំផ្លាញ សុខសន្តិភាព និងការអភិឌ្ឍន៍របស់សង្គមជាតិខ្មែរបច្ចុប្បន្ន។ ក្នុងសេចក្តីប្រកាសថ្កោលទោស នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បណ្តុំអង្គការសង្គមស៊ីវិល បានបញ្ជាក់ថា ការសម្ដែងការមិនពេញចិត្តជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន និងការប្រឆាំងទៅលើចំណាត់ការរបស់តុលាការ ដើម្បីរក្សាសុខសន្តិភាពរបស់ប្រទេសជាតិ គឺជាទង្វើរក្បត់ជាតិកំណើតខ្លួន។ បណ្តុំអង្គការសង្គមស៊ីវិល បានបន្តថា រាល់សកម្មភាពទាំងឡាយណាដែលបានបង្ករ និងប៉ះពាល់ដល់ការពារ សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម យើងត្រូវរួមគ្នាដាច់ខាតកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។ […]

សម្ដេចតេជោ ហ៊ុន សែន ស្នើប្រធានរដ្ឋឡាវគាំទ្រគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ស្នើសុំឲ្យឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គាំទ្រនូវគម្រោង ព្រែកជីកហ្វូណន របស់កម្ពុជា ពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា។ ការស្នើរបស់សម្តេចតេជោក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីតនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ […]