ក្រសួងមុខងារសាធារណៈ មិនមានគម្រោងជ្រើសរើសមន្ត្រីថ្មី ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួននោះទេ។ ដោយឡែក ប្រសិនជាក្នុងករណីចាំបាច់ ក្រសួងនឹងជ្រើសរើសមន្ត្រីផ្អែកលើមូលដ្ឋានចំនួន៣គឺ៖ (១) ចំនួនដែលត្រូវជ្រើសរើសផ្អែកលើចំនួនមន្ត្រីដែលបានចូលនិវត្តន៍ ចំនួន២៧កន្លែង (២)ជ្រើសរើសតែមន្ត្រីដែលមានជំនាញបច្ចេកទេស ឬស្ថិតក្នុងមូលដ្ឋាននៃបច្ចេកវិទ្យា ឬបរិវត្តកម្មឌីជីថល និង(៣) ជាការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។ ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ បាននិងកំពុងអនុវត្តការកែទម្រង់ផ្ទៃក្នុងរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងផ្ទាល់ ការពង្រឹងវត្តមានមន្ត្រី ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធកន្លែងការងារជូនមន្ត្រី ការបែងចែកតួនាទីនិងភារកិច្ចស្របតាមគុណវុឌ្ឍិរបស់មន្ត្រី ការពង្រាយមន្ត្រី ការបណ្តុះបណ្តាល […]
Category: សង្គម
រដ្ឋសភា អនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានអនុម័តទាំងស្រុងលុបចោលនូវ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ការអនុម័តនេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានអអញ្ជើញចូលរួមពីសមាជិកសមាជិការដ្ឋសភាចំនួន១០៩រូប នៃចំនួនសមាជិកសភាទាំងមូល។ បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ បានឲ្យដឹងថា គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង […]
កិច្ចប្រជុំកំពូល CLMV៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជំរុញវិស័យកសិកម្មជាអាទិភាពគន្លឹះ និងរួមគ្នាជាប្រទេសបួនគោលដៅតែមួយ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យជំរុញវិស័យកសិកម្មជាអាទិភាពគន្លឹះ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ផលិតភាព និងទិន្នផល សម្រាប់សន្តិសុខស្បៀង និងបានគូសបញ្ជាក់ពីតម្រូវការក្នុងការខិតខំប្រឹងប្រែងនៅក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីជួយដល់សហគ្រាសធុនតូចនិងមធ្យម និងសារសំខាន់ក្នុងការទាញយកអត្ថប្រយោជន៍ពីផែនការការងារ ទី៤នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត សំដៅដោះស្រាយឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV និងវិស័យអាទិភាពនានា។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានរំលេចថាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព គឺជាកត្ត ចាំបាច់មិនអាចខ្វះបាន […]
នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំកម្ពុជាឆ្ពោះទៅរកការរីកចម្រើនទាំងសេដ្ឋកិច្ច និងកិត្តិសព្ទនៅលើឆាកអន្តរជាតិ
នាល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ […]
តុលាការ កោះហៅលោក សម រង្ស៉ី ឲ្យចូលខ្លួនពាក់ព័ន្ធនឹងបណ្តឹងរឿងជំពាក់ថ្លៃសាងសង់ផ្ទះ
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញដីកាកោះហៅ លោក សម រង្ស៉ី និងភរិយា ជូឡុង សូមូរ៉ា ឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ពាក់ព័ន្ធនឹងបណ្តឹងរបស់ឈ្មោះ អ៊ុំ វីរៈរដ្ឋ ដែលប្តឹងលោក សម […]
នាយករដ្ឋមន្រ្តីកម្ពុជា រំពឹងថាវិបត្តិនៅមីយ៉ាន់ម៉ា នឹងត្រូវដោះស្រាយដោយសន្តិវិធីក្នុងអនាគតដ៏ខ្លីខាងមុខ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នា ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ និងកិច្ចប្រជុំកំពូលនានា។ ក្នុងជំនួបនេះ […]
ក្រុមហ៊ុនGuoxing Group នឹងពិនិត្យលទ្ធភាពវិនិយោគលើការផលិតជីធម្មជាតិ នៅកម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) […]
ក្រុមហ៊ុន Zhongjiao Tongli បង្ហាញបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ […]
ក្រុមហ៊ុន Zhengzhou Chen’s Sun ចាប់អារម្មណ៍វិនិយោគលើដំណាំទុរេននៅកម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់និស្សិតខ្មែរនៅខេត្តយូណាន ប្រឹងប្រែងរៀនសូត្រ ប្រែក្លាយខ្លួនឲ្យក្លាយជាកំណប់ទ្រព្យសម្រាប់ជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានលើកទឹកចិត្តឲ្យនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តយូណាន ប្រទេសចិន ប្រែក្លាយខ្លួនឲ្យក្លាយជាកំណប់ទ្រព្យសម្រាប់ជាតិ និងខ្លួនឯង។ ការលើកទឹកចិត្តនេះជំនួបសំណេះសំណាលរវាងសម្តេច និងសមាគមនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តយូណាន ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់និស្សិតខ្មែរខិតខំរៀនសូត្រ ឃ្លាតពីស្រុកកំណើតដើម្បីបន្តការសិក្សាលើជំនាញផ្សេងៗជាច្រើន […]