សម រង្ស៊ី មិនត្រឹមតែជាទណ្ឌិតក្បត់ជាតិ៣ជំនាន់ទេ តែថែមទាំងជាអ្នកនយោបាយចោលម្សៀត អាក្រក់ជូរជាតិ គ្មានអ្នកប្រៀបបាន

ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បានសម្តែងការគាំទ្រ មានក្តីរំភើបរីករាយ និងមានមោទនភាពយ៉ាងខ្លាំងដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

ព្រែកជីកហ្វូណនតេជោនាំឱ្យមានសាមគ្គីភាព និងមោទនភាពជាតិ

គម្រោងព្រែក​ហ្វូណន​តេជោ​របស់ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ចំណុច​សំខាន់​នៃ​មោទនភាព​ជាតិ និង​សាមគ្គីភាព​ក្នុង​ចំណោម​ប្រជាជន​កម្ពុជានៅទូទាំងប្រទេស

ជោគជ័យ! កម្ពុជាដឹកត្រីងៀតជិត ៥តោនតាមកប៉ាល់ទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី

សហគ្រាស Home Taste Food នៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី កាលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤

សម្តេចធិបតី៖ សិល្បករម្នាក់ៗ ជាឯកអគ្គរាជទូតតំណាងវប្បធម៌ នៅលើឆាកជាតិ និងអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា សិល្បករមួយរូបៗ សុទ្ធតែអាចជាឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ការគាំទ្រដល់អ្នកដែលមានឆន្ទៈជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ការគាំទ្រដល់អ្នកដែលមានឆន្ទៈជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ ក្នុងរូបភាពណាមួយដូចជា ធនធាន បច្ចេកទេស និងការតម្រង់ទិសជាដើម ដើម្បីបំផុសចលនាជាតិនិយម ក្នុងការកសាង ថែរក្សាវប្បធម៌ជាតិ។ ការថ្លែងរបស់សម្តេចធិបតី ក្នុងពិធីសំណេះសំណាល ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន […]

ភ្ញៀវទេសចរបរទេសជិត ៤០០នាក់ ស្មើនឹង ២៧សញ្ជាតិ ចូលទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៣៦០នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេស១គ្រឿង ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈ ពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ

ចាត់ការហើយ! តុលាការ សម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន ជា សារ៉ន

តុលាការខេត្តកំពត សម្រេចបង្កកប្រាក់ក្នុងធនាគារជិត ១០០គណនី និងបង្កកទ្រព្យសម្បត្តិជិត ២០០០ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ សាលាដំបូងខេត្តកំពត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក បានបញ្ជាក់ថា សាលាដំបូងខេត្តកំពតបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី និងសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន […]

សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាគ្រូបង្វឹកកិត្តិយសដឹកនាំការប្រកួតក្រុមបាល់ទាត់តារាកម្ពុជា ដើម្បីសប្បុរសធម៌នៅថ្ងៃទី១ឧសភា

សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយ​ផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើហ្វេសប៊ុកឲ្យដឹងថា “ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។ […]

រដ្ឋសភា ទទួលស្គាល់ឯកឧត្តម ចាប ម៉ុច និងឯកឧត្តម ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ អនុម័តផ្តល់សុពលភាពដល់ ឯកឧត្តម ចាប ម៉ុច និងឯកឧត្តម ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន ដែលទៅកាន់តំណែងនៅព្រឹទ្ធសភា។ ការប្រកាសផ្តល់សុពលភាពនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន […]

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ អំពាវនាវដល់ជនរួមជាតិជួយគាំទ្រ ផ្សព្វផ្សាយ និងចែករំលែកឱ្យបានច្រេីនពីសម្បត្តិវប្បធម៌ និងតំបន់ទេសចរណ៍របស់កម្ពុជា

សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​ថ្ងៃ​ទី២៥​ ខែមេសានេះ​ ​អំពាវនាវដល់ជនរួមជាតិជួយគាំទ្រ​ និងចែករំលែកឱ្យបានច្រេីន​ ពិសេសចូលរួមផ្សព្វផ្សាយពីសម្បត្តិវប្បធម៌​ តំបន់ទេសចរណ៍​ សម្រស់កម្ពុជាកាន់តែច្រេីន​ ដេី​ម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា​ និងលេីកកម្ពស់កម្រិតជីវភាពយេីងកាន់តែល្អប្រសេីរតាមរយ:ឧស្សាហកម្ម​ទេសចរណ៍គ្មានផ្សែងនៅកម្ពុជា