សារនិង​ញត្តិដូច​ទឹកបាក់​ទំនប់ គាំទ្រ​គម្រោងព្រែក​ជីកហ្វូណន-តេ​ជោ

បន្ទាប់​ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសជាសាធារណៈស្វែងរកការគាំទ្រពីប្រជាជនកម្ពុជាគ្រប់រូប លើគម្រោងព្រែកជីកហ្វូណនតេជោ ភ្លាមៗសា្ថប័ន​សាធារណៈ​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និងមហាជន ​បាន​បង្ហោះ​សារនិងចេញញ្ញាតិ​ព្រោងព្រាធ​ តាម​បណ្តាញ​សង្គម​ និង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ គាំទ្រ​ការ​ប្រកាស​របស់​សម្តេចតេជោ ហ៊ុន សែន។

មហាសំណាង! ក្រុមបាល់ទាត់ Cambodia Football Super Stars របស់ខេម មិនទាន់ដល់ថ្ងៃប្រកួតផងបានទឹកប្រាក់ជិត ៤លានដុល្លារ

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» នឹងរួមគ្នាដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដឹកនាំការប្រកួតផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា Cambodia Football Super Stars ដំណឹងជាបឋមមានសប្បុរសជនចូលរួមបានជិត៤លានដុល្លារហើយ នេះបើផ្អែកតាមការបង្ហើបឲ្យដឹងក្នុងសន្និសីទសាព័ត៌មានមួយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅផ្សារជីបម៉ុង មេហ្គាម៉ល២៧១ ។ ឯកឧត្តម ឃួង ស្រេង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សំខាន់បំផុតធ្វើឲ្យខ្មែរយើងម្ចាស់ការខ្លួនឯង ដកដង្ហើមតាមចម្រុះខ្លួនឯងលើច្រើនវិស័យ

“សំខាន់បំផុតធ្វើឲ្យខ្មែរយើងមានលទ្ធភាពក្នុងការធានាម្ចាស់ការខ្លួនឯង បានន័យថាយើងដកដង្ហើមតាមចម្រុះខ្លួនឯងលើច្រើនវិស័យ ហើយកាន់តែច្រើនតទៅទៀត នេះជាអ្វីដែលយើងចង់បាន ដែលខ្ញុំថា យើងមិនចង់ត្រឹមតែមានសមត្ថភាពផលិតអ្វីតែក្នុងស្រុកខ្មែរទេ តែត្រូវមានផលិតដោយកូនខ្មែរ នេះជាកិច្ចការសំខាន់តទៅទៀត”។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រពន្ធ័ និងសមាគមន៍បុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕ អត្ថបទ៖ អក្ខរា

ពលរដ្ឋខ្មែរមានក្តីរំភើប និងមោទនភាព ចំពោះការប្តេជ្ញាចិត្តរបស់សម្តេច ហ៊ុន សែន សាងសង់ព្រែកជីកហ្វូណន

យប់មិញនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងថា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោមានភាពច្បាស់លាស់ និងដាច់ណាត់ដែលបង្ហាញពីការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានលក្ខណ:វិទ្យាសាស្ត្រខ្ពស់បំផុតពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ។ ប្រសាសន៍នេះក៏ជាការផ្ញើសារដ៏ច្បាស់លាស់មួយទៅកាន់មេដឹកនាំវៀតណាមដែលបណ្ដោយឱ្យមន្ត្រីរបស់ខ្លួនវាយប្រហារកម្ពុជាម្តងហើយម្តងទៀតជុំវិញគម្រោងព្រែកជីកនេះបើទោះបីកម្ពុជាធ្លាប់ពន្យល់ច្រើនលើកច្រើនសារហើយក៏ដោយ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ» និងបានសន្យាដាក់ជីវិតក្នុងកសាងព្រែកជីកនេះឱ្យបាន។ លោកបណ្ឌិតបានបន្តថា៖ “យើងពិតជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ឆ្លាតវៃ […]

លោក វង្សី វិស្សុត ស្នើសុំឧកញ៉ាត្រូវគោរពច្បាប់ ប្រកាន់ភ្ជាប់ក្រមសីលធម៌ល្អ និងប្រកបមុខរបរស្របច្បាប់

សមាគមឧកញ៉ាកម្ពុជា បានរៀបចំសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ ហ៊ុន សែន បានផ្តាំទៅមេដឹកនាំវៀតណាម ថាកម្ពុជាឈប់ចចារជាមួយវៀតណាមទៀតហើយ

សម្ដេចតេជោ ហ៊ុន សែន ព្រមាន វៀតណាមថា សម្ដេចមិនចង់ឱ្យពលរដ្ឋកម្ពុជាស្អប់វៀតណាមទេ តែប្រជាជន វៀតណាមត្រូវគោរពវៀតណាមផង

មហាជនប្រតិកម្មសារព័ត៌មាន VOD ដែលពូកែខាងញុះញុង់ ប្រឌិតរឿងអវិជ្ជមានចោទប្រកាន់ទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជាគ្រប់រូបភាព

មហាជនបានផ្ទុះប្រតិកម្ម និងសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះសារព័ត៌មាន VOD Khmer ដែលបាត់បង់គុណតម្លៃជាអ្នកសារព័ត៌មានដូចពីមុន ហើយពូកែខាងញុះញុង់ ប្រឌិតរឿងអវិជ្ជមានចោទប្រកាន់ទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជាគ្រប់រូបភាព។ ប្រតិកម្មរបស់មហាជនទៅលើសារព័ត៌មាន VOD ក្រោយសារព័ត៌មាននេះ បានចុះផ្សាយរឿងបែបញុះញង់ចោទប្រកាន់ ដែលមានចំណងជើងថា៖ “លោក ហ៊ុន សែន ចិញ្ជឹមចិត្តចងអាឃាត លោក សម រង្ស៊ី ទោះកម្ពុជាញាំញីដោយបទឧក្រិដ្ឋឆបោក”។ តាមរយៈខ្លឹមសារព័ត៌មានជាវីដេអូប្រមាណ ៦នាទី ចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា​ឆ្នាំ២០២៤ ពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក […]

សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» និងសៀវភៅ «កម្ពុជាសម័យតេជោ» ត្រូវបានប្រគល់ជូនតាមបណ្តាផ្នែកចំណុះនៃយុវជនគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់~ទទួលសៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» និងសៀវភៅ «កម្ពុជាសម័យតេជោ» នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ជូនតាមបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សថ្នាក់កណ្តាល ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុមការងារចំពោះកិច្ច ទទួលការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សថ្នាក់កណ្តាល សរុបចំនួន ៩១០ក្បាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម […]

ចលនាបំពុលសង្គម​កំពុងផុសផុលខ្លាំង ខណៈនាយកដ្ឋានជំនាញហាក់ទម្លាក់ដៃ

បច្ចុប្បន្ន ចលនាបំពុលសង្គម​តាមបណ្ដាញសង្គមហ្វេសប៊ុក​មានលក្ខណៈផុសផុលជាខ្លាំង​ខណៈនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ពុំមានសកម្មភាពអ្វីគួរឲ្យកត់សំគាល់​និងហាក់មិនខ្វាយខ្វល់។ ថ្មីៗនេះ គេសង្កេតឃើញថា នៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងមានចលនាប្រឆាំងប្រភេទបន្លែ និងម្ហូបមួយចំនួន ដែលនាំខាតប្រយោជន៍អ្នកដាំ​និងកសិផល។ ជុំវិញបញ្ហានេះ អ្នកតាមដានសង្គម បានលើកឡើងថា ជនល្មើសអាចធ្វើសកម្មភាពបំពុលសង្គមតាមបណ្ដាញសង្គមហ្វេសប៊ុក​បានគ្រប់ពេលដោយគ្មានទោស​ដោយសារតែនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាវិទ្យា​ដែលជានាយកដ្ឋានជំនាញលេីការងារបង្ក្រាបបទល្មើសទាំងនេះ មិនធ្វេីសកម្មភាព។ យ៉ាងណាក៏ដោយ ការបង្ហោះឬចែកចាយ ទោះជាចេតនា ឬអចេតនាក្ដី អាចប្រឈមនឹងច្បាប់នូវរាល់ការផ្សព្វ​ផ្សាយ​ក្លែងបន្លំណាដែលបង្កឱ្យមានភាពចលាចលដល់សង្គម។ អ្នកប្រើប្រាស់បណ្តាញសង្គម គួរជៀសវាងការរកនឹកធ្វេីអ្វីដែលល្ងង់ខ្លៅ​នាំប៉ះពាល់ផលប្រយោជន៍ជាតិ ​និងសង្គម​ហេីយគប្បីយកពេលវេលា​និងចំណេះដឹងរបស់ខ្លួន ផ្សព្វផ្សាយតំបន់ទេសចរណ៍​ លេីកកម្ពស់ផលិតផលកសិកម្មគ្រប់ប្រភេទ ឬលេីកកម្ពស់តែអ្វីដែលក្រុមអ្នកចូលចិត្តជាដើម។ ទន្ទឹមនឹង […]

នាយករដ្ឋមន្ត្រី ផ្តល់បណ្ណសរសើរ និងថវិកាដល់ ៦ខេត្ត ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ពេលចូលឆ្នាំ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា កោតសរសើរ ៦ ខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបុណ្យចូលឆ្នាំខ្មែរកន្លងមក រួមមានមានខេត្តព្រៃវែង កោះកុង កំពង់ឆ្នាំង ប៉ៃលិន មណ្ឌលគីរី និង ខេត្តត្បូងឃ្មុំ។ បើតាមសម្តេចធិបតី ខេត្តទាំង ៦ នឹងទទួលបានបណ្ណ​សរសើររបស់រាជរដ្ឋាភិបាល និងថវិកា ២០០លានរៀល រួមទាំងភេសជ្ជៈ១០០០កេស។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី […]