សម្តេចតេជោ ហ៊ុន សែន​ស្នើជាថ្មីចង់ជួបលោកស្រី អ៊ុង សានស៊ូជី និងព្យាយាមចង់ជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន​ប្រធានព្រឹទ្ធសភានៃកម្ពុជា មានបំណងចង់ជួបពិភាក្សាបែបចែករំលែកជាមួយលោកស្រី អ៊ុង សានស៊ូជី មេបក្សប្រឆាំងនៅភូមា ជាមួយទឹកចិត្តជ្រះថ្លា ចង់ជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដែលជាមិត្តក្នុងសហគមន៍អាស៊ាន។ ការស្នើនេះ ក្នុងជំនួបសន្ទនាជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២តាមប្រព័ន្ធវីដេអូ។ កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង […]

សកម្មជនបក្សប្រឆាំងនៅអាមេរិក​លោក សេង រតនា​ប្រកាសគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ មិនឈរខាងលោក សម រង្សុី​

សកម្មជនបក្សប្រឆាំងនៅអាមេរិក​លោក​សេង រតនា​ផ្តើមបង្ហាញជំហរនយោបាយបត់បែន​ដោយបានប្រកាសអំពីគោលជំហរគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ​ផ្ទុយពីមេកើយលោក សម​រង្ស៊ី ដែលរិះគន់លើគម្រោងនេះ។ លោក​សេង រតនា​បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ថា ការគាំទ្រចំពោះគម្រោងនេះ ដេីម្បីកំណេីនសេដ្ឋកិច្ចកម្ពុជា​និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មជនប្រឆាំងនៅក្រៅប្រទេសរូបនេះ ក៏ពន្លយសារយ៉ាងដូច្នេះថា៖ “ធ្វើនយោបាយអោយចេះបត់បែន​និងមេីលកាលៈទេសៈ​បេីពុំដូច្នោះទេអ្នកនឹងឯកោហើយ”។ ការប្រកាសជំហរមិនឈរខាងលោក សម​រង្សី​ដែលជាមេបក្សរបស់ខ្លួនបែបនេះ​អាចនឹងឲ្យលោក សម​រង្ស៊ី​កាន់តែឯកោទៀតហើយ ខណៈអ្នកជំនិត និងមនុស្សសំខាន់ៗ នៅជុំវិញខ្លួនបានចាកចេញពីលោកជិតអស់ទៅហើយ។ ការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសលើគម្រោងព្រែកជីកហ្វូណនតេជោ បានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាព និងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។ កម្លាំងគាំទ្រនេះ […]

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីទាំងអស់ ធ្វើតេស្តរកសារធាតុញៀន

ក្រសួងព័ត៌មាន សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌនៃមន្ត្រីរាជការក្រសួងព័ត៌មាននៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ នេះនៅទីស្តីការក្រសួងព័ត៌មាន។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ១៨៤០ នឹងត្រូវធ្វើតេស្តរកសារធាតុញៀន។ ជាយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ឯកឧត្តម នេត្រ ភក្ត្រា […]

សម្ដេចតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា

ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋនសហភាពមីយ៉ាន់ម៉ា ផ្ញើសារលិខិតអបអរសាទរ សម្ដេចតីតេជោ ហ៊ុន សែន ដែលត្រូវបានបោះឆ្នោតជ្រើស តាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ។ ក្នុងសារលិខិត ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេច ប្រទេសកម្ពុជានឹងបន្តទទួលបានសុខ សន្តិភាព វឌ្ឍនភាព និងវិបុលភាព។ លោកបន្តថា ក្នុងរយៈពេលប្រាំមួយទសវត្សរ៍នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់យើង មីយ៉ាន់ម៉ា […]

រដ្ឋមន្ដ្រី ៣រូប រួមគ្នាដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ 

 រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីឈ្វេងយល់អំពីសក្ដានុពល និងតម្រូវការ នៅក្នុងវិស័យទាំង៣  គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

ដើម្បីបន្តវេនពីឪពុក ប្រមុខរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌទាហានដល់ក្រុមគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅខេត្តកំពង់ស្ពឺ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌទាហានដល់ក្រុមគ្រួសារយោធិនពលីទាំង ២០រូបដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិទី៣

អ្នកនាំពាក្យការិយាល័យ UN ទទួលបន្ទុកសិទ្ធិមនុស្ស មើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ​ចាត់ទុកការអត្ថាធិប្បាយរបស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence ពាក់ព័ន្ធករណីលោកស្រី ឈឹម ស៊ីថរ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ ពីទីក្រុងហ្សឺណែវ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសត មួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ […]

ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់ពលរដ្ឋកុំឲ្យមានការព្រួយបារម្ភលើភាពមិនប្រក្រតីណាមួយជុំវិញការប្រឡងមន្ត្រីរាជការ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រាប់ឪពុកម្តាយ អាណាព្យាបាលដែលរង់ចាំលើកទឹកចិត្ត បេក្ខជនដែលកំពុងប្រឡងប្រជែងនៅខាងក្នុងមណ្ឌល ឲ្យទុកចិត្តលើប្រព័ន្ធប្រឡងប្រជែងនេះ ហើយសូមកុំមានការព្រួយបារម្ភលើភាពមិនប្រក្រតីណាមួយជុំវិញការប្រឡង។ ឯកឧត្តម បានលើកឡើងថា “ប្អូនៗ ក្មួយៗ ជាបេក្ខជនដែលមានសមត្ថភាពពិតប្រាកដលើសគេ នឹងទទួលបានជោគជ័យលើការប្រឡងប្រជែងនេះ ហើយនឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា”។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពេលដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នៅថ្ងៃទី៥ ឧសភា នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕ […]

អបអរសាទរ! កម្ពុជាក្លាយជាប្រទេសនាំចេញអង្ករនិងស្រូវឈរលេខរៀងទី៧លើពិភពលោកឆ្នាំ២០២៣-២០២៤

កម្ពុជាក្លាយជាប្រទេសនាំចេញអង្ករ និងស្រូវ ឈរលេខរៀងទី៧លើពិភពលោកនៅឆ្នាំ២០២៣-២០២៤ របស់គេហទំព័រ Satista នាពេលថ្មីៗនេះ។

សម្រេចបាន ៦៥% គម្រោងជីកស្តាយប្រឡាយមេ៩៦ និងដោះទឹក, ពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅភូមិសាស្រ្តក្រុងតាខ្មៅ

ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញ​ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់