រដ្ឋមន្ត្រីក្រសួងដែនដី ជំរុញឱ្យរួមគ្នាទប់ស្កាត់ព័ត៌មានមិនពិត នៅតំបន់រុនតាឯក និងពាក់ស្នែង

ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យរួមគ្នាទប់ស្កាត់លើការបំភាន់បំភ្លៃព័ត៌មានមិនពិតនានា ដើម្បីជាបច្ច័យល្អសម្រាប់ជំរុញដល់កិច្ចអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែងក្នុងខេត្តសៀមរាបស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការជំរុញបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍភាពការងារនៅតំបន់អភិវឌ្ឍន៍ រុនតាឯក និងពាក់ស្នែង ខេត្តសៀមរាប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ រៀបចំឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី ឯកឧត្តម […]

កម្ពុជា បើកថ្នាក់អក្សរផ្ចង់ចិន នៅសាលារៀនជំនាន់ថ្មី

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានបើក “ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន”។ កម្មវិធីនេះសហការរៀបចំឡើងដោយសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ និងសាលា Step Forward Abroad School ក្រោមការជួយគាំទ្រដោយសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ទង់ខ្មែរ-ចិន។ ក្រសួងអប់រំ បានឲ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង […]

គម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទឹកនៅខេត្តសៀមរាបមានសមត្ថភាពស្រោចស្រពផ្ទៃដីជាង ១ពាន់​ហិកតា​

គម្រោងអភិវឌ្ឍន៍វិស័យធារាសាស្រ្តរបស់កម្ពុជាកំពុងបន្តលេចចេញជារូបរាងបណ្តើៗហើយ

ស្ដ្រីក្លែងជានគរបាល និងបន្លំជាកូនចៅឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដើម្បីដើរខ្ចីលុយគេ បានចូលសារភាពហើយ!

ស្ដ្រីដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលសារភាពពាក់ព័ន្ធករណីបោកប្រាស់ និងឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអរគុណចំពោះជនរងគ្រោះទាំងពីរនាក់ដែលបានមកដល់ ស្នងការដ្ឋ្នាននគរបាលរាជធានីមកដាក់ពាក្យបណ្ដឹងតាមការអញ្ជើញរបស់ឯកឧត្ដម ដែលបង្ហោះតាមផេក!។ ឯកឧត្តមបានបន្តថា៖ “ម្យ៉ាងក៌អរគុណប្អូនស្រីដែលក្លែងដើរតួជានគរបាល និងថាជាកូនចៅខ្ញុំដើម្បីដើរខ្ចីលុយគេបានចូលសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីផងដែរ ដោយយល់ដឹងកំហុសរបស់ខ្លួន”។ […]

គ.ជ.ប អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ចំពោះគណបក្សនយោបាយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗអាចអនុវត្តកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។ ទន្ទឹមនេះ គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពច្បាប់ជាធរមាន ដើម្បីធ្វើយ៉ាងណាឱ្យការឃោសនាបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន ធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់អ្នកបោះឆ្នោត។ គួរជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង […]

OHCHR ត្រៀមខ្លួនគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការសិទ្ធិមនុស្ស និងកិច្ចការពន្ធនាគារ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃជាវិជ្ជមានចំពោះបេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំមកនេះ ជាពិសេសការគាំទ្រលើការអភិវឌ្ឍនូវក្របខណ្ឌច្បាប់ ព្រមទាំងការផ្តល់អនុសាសន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបជាមួយលោកស្រី Roueida El Hage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណ OHCHR […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយវិវាទការងារ ឱ្យបានទាន់ពេល និងប្រសិទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពលើការកសាងនូវសុខុដុមនីយកម្មនៅតាមរោងចក្រ និងសហគ្រាស ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវបរិយាកាសការងារដ៏ល្អសម្រាប់និយោជិត និងនិយោជក ក៏ដូចជាការពង្រឹងនូវលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើងជូនបងប្អូនកម្មករ-និយោជិតគ្រប់រូប ហើយរាជរដ្ឋាភិបាល ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវវិធានការដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពនៅពេលមានវិវាទការងារកើតឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតី បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ លោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក […]

តុលាការសម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពីបទរំលោភអំណាច និងស្នើឲ្យឃុំខ្លួន

ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់គ្រូបង្រៀន ២នាក់ និងមន្រ្តីក្រសួងផែនការ ១នាក់ ពីបទរំលោភអំណាច

អស្ចារ្យ! រកឃើញព្រែកជីកបុរាណមុនសម័យព្រះបាទជ័យវរ្ម័នទី៧ កសាងពីភ្នំគូលែនចុះដល់ជាប់មាត់ទន្លេសាប

ក្រុមអ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រែកជីកបុរាណមួយឈ្មោះ ព្រែកស្រមោច មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង

កម្ពុជា ខកចិត្តជាខ្លាំងចំពោះការយកកង្វល់ពីប្រទេសមួយចំនួនតូច មកវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សជារួមក្នុងប្រទេសកម្ពុជា

អ្នកនាំពាក្យរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានការសោកស្តាយនិងខកចិត្ត ជាខ្លាំងចំពោះបណ្តាញសារព័ត៌មានមួយចំនួនតូច ដែលបានលើកយកការសម្តែងនូវកង្វល់របស់តំណាង ប្រទេសមួយចំនួនតូច ក្នុងកិច្ចប្រជុំនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា មកធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សជារួមក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យ របស់ គ.ស.ម.ក. មានភាពចាំបាច់ក្នុងការបកស្រាយបំភ្លឺដូចខាងក្រោម៖ ១. យន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជាយន្តការមួយដែលមានគោលបំណង ចែករំលែកនូវការអនុវត្តល្អៗ បទពិសោធល្អៗ និងបញ្ហាប្រឈមផ្សេងៗ ឬជាវេទិកាសម្រាប់ការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យធ្វើឱ្យមានវឌ្ឍនភាពជាសកលលើវិស័យសិទ្ធិមនុស្ស ពោលគឺ […]