អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចាត់តំណាងចូលរួមរំលែកទុក្ខដល់គ្រួសារសពតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា

នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់តំណាងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា ដែលបានទទួលមរណភាពដោយរោគាពាធនៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នៅក្នុងសារលិខិតប្រកបដោយក្ដីអាឡោះអាល័យនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមចូលរួមសម្ដែងនូវសមានទុក្ខប្រកបដោយភាពសោកស្ដាយជាពន់ពេកចំពោះការបាត់បង់លោក ម៉ារ៉ា ប៊ណ្ណា ដែលជាសិល្បករមួយរូបធ្លាប់បានរួមដំណេីរក្នុងវិស័យសិល្ប:អស់រយ:ពេលជាច្រេីនឆ្នាំមកហេីយ។   ទន្ទឹមគ្នានេះ […]

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខជនរងគ្រោះពីអំពើរំលោភបំពានរបស់ទាហានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះពីការបាញ់រះរបស់ទាហាថៃ និងយុវតីរងគ្រោះពីការចាប់រំលោភបូករបស់ទាហានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី […]

ក្រសួងរៀបចំដែនដី រៀបចំកម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់-ផលិត ភាពកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ក្រោមប្រធានបទ “ឧស្សាហកម្មសំណង់ – ផលិតភាព​កម្ពុជា” រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីតាំងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់​ទីផ្សារនិងការអភិវឌ្ឍឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មធនាគារ […]

កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែរឹងមាំ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជា នាពេលកន្លងមក និងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី […]

ព្រះមហាក្សត្រ កោតសរសើរចំពោះស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី ប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ 

ក្នុងព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះអង្គទ្រង់បានកោតសរសើរចំពោះស្មារតីសាមគ្គីភាព ដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាព ទឹកដី ប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ស័ក្តិសមជាប្រជាពលរដ្ឋនៃប្រទេស មួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និងមានសីលធម៌ល្អប្រពៃជាទីបំផុត។ […]

នគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធ ៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការដោយមានការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវ និងបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់យ៉ាងសកម្ម) ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទូន្មានក្រុមប្រឆាំងនៅក្រៅប្រទេសថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញ

សម្តេចបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទូន្មានទៅកាន់ក្រុមបក្សប្រឆាំងនៅក្រៅប្រទេសជាពិសេសលោក អ៊ុំ សំអាន ថាបើយមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែននោះទេ កុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ តាមរយៈទំព័រហ្វេសបុកនារសៀល ថ្ងៃទី២៧ ខែវិច្ឆិកានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល»។ សម្តេចបានបន្តថា កាលពីព្រឹកមិញនេះ លោក អ៊ុំ […]

កាន់តែក្តៅហើយ! កងរាជអាវុធហត្ថ ប្រកាសមិនអាចទទួលយកបាននូវការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសមិនអាចទទួលយកបានឡើយចំពោះការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ។ ក្នុងនោះ ញត្តិថ្កោលទោសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថតាមបណ្តាខេត្តនានា បានធ្លាក់មកជាបន្តបន្ទាប់ និងបានសុំឱ្យមានការបកស្រាយ និងបង្ហាញភស្តុតាងជាសាធារណៈ ចំពោះពាក្យសម្តីដែលបានផ្សព្វផ្សាយ និងការជេរប្រមាថមកលើកងរាជអាវុធហត្ថ។ ក្នុងញត្តិបានអះអាងថា កងរាជអាវុធហត្ថ ទទួលខុសត្រូវរាល់សកម្មភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបសខ្លួន ប្រសិនបើប្រព្រឹត្តអំពើល្មើសច្បាប់នឹងទទួលទោសចំពោះមុខច្បាប់ ប្រសិនបើខុសវិន័យកងទ័ព នឹងទទួលវិន័យទណ្ឌកម្ម។ តាមរយៈសេចក្ដីបំភ្លឺរបស់ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស […]

ក្រសួងរៀបចំដែនដី ចាប់ផ្តើមចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងជ្រែមួយរយ ដំណាក់កាលទី៣ចំនួន ២៤៦៣បណ្ណ

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្តើមចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ដំណាក់កាលទី៣ ចំនួន ២ ៤៦៣បណ្ណ។ ពិធីសំណេះសំណាល និងប្រគល់បណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរី ឡេង ណាវ៉ាត្រា បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី […]

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជា គាំទ្រចិនក្នុងការបង្រួបបង្រួមជាតិ និងប្រឆាំងនឹង«ឯករាជ្យតៃវ៉ាន់»គ្រប់ទម្រង់

យោងតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេស បានបន្តថា កម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំង នឹង «ឯករាជ្យតៃវ៉ាន់» គ្រប់ទម្រង់។ ជាមួយគ្នានេះ ឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន […]