ប្រធានាធិបតីបារាំងនិយាយថា លោកជិតស្និទ្ធជាមួយសម្តេចធិបតី និងបង្កើតក្រុមជជែកមេដឹកនាំបារាំង-កម្ពុជា-ថៃ តាម WhatApp

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅពេលលោក និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ភ្ជាប់ទំនាក់ទំនងគ្នាតាមប្រព័ន្ធ WhatApp។ ទន្ទឹមនោះ លោក សេដ្ឋា បបួលលោក ម៉ាក្រុង បង្កើតក្រុម WhatApp បីនាក់ ដែលមានលោកសេដ្ឋា លោក ម៉ាក្រុង និងសម្តេចធិបតី […]

កម្ពុជា បានកាត់មន្ត្រីខ្មោចចេញពីបញ្ជីឈ្មោះមន្ត្រីរាជការចំនួន ២ម៉ឺននាក់

“ជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយយើងបានកាត់មន្ត្រីខ្មោចចេញពីបញ្ជីឈ្មោះមន្ត្រីរាជការចំនួនពីរម៉ឺននាក់” នេះបើតាមសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រាប់លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា UENO Atsushi ក្នុងពេលចូលរួមពិធីពិសាអាហារថ្ងៃត្រង់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ។ លោកឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា នៅក្នុងអាណត្តិរបស់ឯកអគ្គរាជទូតហ្វូមីអូគី ស្ថានទូតជប៉ុនត្រូវបានសាងសង់ឡើង នៅឆ្នាំ២០០២ នៅពេលនោះ មិនមានអគារច្រើននៅជុំវិញទេ។ ក៏ប៉ុន្តែ ឥឡូវនេះ មានអគាររបស់គណបក្សប្រជាជនកម្ពុជា […]

ភាពសកម្មក្លៀវក្លាមិនខ្លាចនឿយហត់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចសមិទ្ធផលការងារដ៏ធំធេងហួសពីការរំពឹងទុក

ភាពសកម្មក្លៀវក្លាមិនខ្លាចនឿយហត់របស់ សម្ដេចធិបតី និងសមិទ្ធផលការងារដ៏ធំធេងហួសពីការរំពឹងទុក ក្នុងរយៈពេលជិត ៩ខែ កន្លងទៅនេះ បានផ្ដល់ភាពកក់ក្តៅ និងធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស មាន មោទនភាពនិងមានក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពប្រាកដនិយម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ […]

អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំគណៈប្រតិភូ Galaxy Navatra Group ទស្សនកិច្ចសាកលវិទ្យាល័យ Sun Moon នៅប្រទេសកូរ៉េ

អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំគណៈប្រតិភូក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប (Galaxy Navatra Group) អញ្ជេីញទស្សនកិច្ចនៅសាកលវិទ្យាល័យ សាន់មួន (Sun Moon University)

ក្រសួងការងារ ឲ្យ The Cambodia Daily ត្រូវតែសុំទោសជាសារធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ឌឹខេមបូឌាដេលី(The Cambodia Daily) ដែលបានមួលបង្កាច់ បំផ្លើស បំភ្លៃ និងគ្មានការពិតទាល់តែសោះដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រសួងបញ្ជាក់ថា៖ “ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និង ឯកឧត្តម […]

សម្តេច ម៉ែន សំអន បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤  ដែលបានរៀបចំនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

ឯកឧត្តម នេត្រ ភក្ត្រា៖ រាល់ការប៉ុនប៉ងរបស់បណ្តាមជ្ឈដ្ឋានអគតិដែលចង់នាំកម្ពុជាឱ្យវិលទៅរកអស្ថិរភាព និងសង្គ្រាមវិញ សុទ្ធតែត្រូវបានបរាជ័យ

ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា រាល់ការប៉ុនប៉ងរបស់បណ្តាមជ្ឈដ្ឋានអគតិដែលចង់នាំ កម្ពុជាឱ្យវិលទៅរកអស្ថិរភាព និងសង្គ្រាមវិញសុទ្ធតែត្រូវបានបរាជ័យ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស​តាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកក្នុងខេត្តក្រចេះ នៅថ្ងៃបើកយុទ្ធនាការនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។ ឯកឧត្តមបានថ្លែងថា រយៈពេល ៤៥ ឆ្នាំមកនេះ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា, នៅលើកំណាត់ផ្លូវដ៏បត់បែន លំបាកស្មុគស្មាញ និងតស៊ូប្តូរផ្តាច់ […]

កម្ពុជា និងកូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត»

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាជាមួយឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី […]

រឿងព្រែកជីក៖ សម្ដេចតេជោ ហ៊ុន សែន មិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា ហើយយកគ្នាធ្វើជាសត្រូវនោះទេ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្លែងសារពិសេសស្តីពី “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចតេជោ ហ៊ុន សែន […]