កោះហៅឧត្តមសេនីយ៍ត្រីម្នាក់មកសួរនាំករណីប្រមូលយកថវិកាក្នុង១ឃុំ ១លានរៀលនៅខេត្តកំពង់ស្ពឺ

ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ កោះហៅមកបំភ្លឺនៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ

មន្ត្រីជាន់ខ្ពស់ UN ចង់ឲ្យកម្ពុជាចែករំលែកទៅកាន់ពិភពលោក ពីមេរៀន​និងបទពិសោធន៍ជោគជ័យក្នុងដំណើការសាលាក្តីខ្មែរក្រហម

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ លោកស្រី Alice Wairimu Nderitu លើកឡើងថា ជោគជ័យរបស់កម្ពុជានៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ​ នៅលើពិភពលោក។ ក្នុងឱកាសចូលជួបសម្តែងការគួរសម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងពិភាក្សាការងារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភា លោកស្រីអគ្គលេខាធិការរង UN […]

AFD បន្តគាំទ្រកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ខាងមុខ

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការរួមចំណែក និងបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ។ នេះបើតាមការលើកឡើងរបស់លោកស្រី ម៉ារី ហេលេន ល័រហ្សុង (Marie Hélène LOISON) អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ […]

UN ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា

អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសកម្ពុជា លោក ចូសេហ្វ សូយ័រ បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ​ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលដៅដែលបានគ្រោងទុក។ តំណាង UN បានបញ្ជាក់បែបនេះ ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ​ជាមួយឯកឧត្ដម​ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្ដម ស សុខា […]

សម្ដេចតេជោ ហ៊ុន សែន អរគុណឆែកដែលបានលុបបំណុល និងប្រែក្លាយទៅជាជំនួយអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអំណរគុណដល់ សាធារណរដ្ឋឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍ ហើយឆែកក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀតលើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យអប់រំគឺការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយលោក Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន […]

កំពុងជំរុញការសាងសង់ប្រព័ន្ធធារាសាស្រ្តលំហាច មានសមត្ថភាពស្រោចស្រពលើផ្ទៃដីជាង៥ពាន់ហិកតា

ថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តលំហាច ឲ្យបានចប់មុនរដូវវស្សាចូលមកដល់ ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីចំនួន ៥១៨៣ហិកតា

ទូតឥណ្ឌា ស្នើសម្តេចតេជោ ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា មើលឃើញឥណ្ឌាជាដៃគូដ៏គួរឲ្យទុកចិត្ត

លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា ប្រទេសយើងទាំងពីរ (កម្ពុជា-ឥណ្ឌា) មានទំនាក់ទំនងគ្នាជាយូរលង់ណាស់មកហើយ។ លោកស្រីក៏បានស្នើឲ្យសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា មើលឃើញប្រទេសឥណ្ឌាជាដៃគូដ៏គួរឲ្យទុកចិត្តជាមួយនឹងកម្ពុជា។ លោកស្រីថ្លែងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ […]

វៀតណាមអះអាងថា ខ្លួនចាំបាច់ត្រូវស្រាវជ្រាវរកអ្នកបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជាឲ្យឃើញ

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤

ទិវាជាតិនៃការចងចាំ ២០ឧសភា! សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវឲ្យជនរួមជាតិចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស កុំឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ និងខ្មៅងងឹត វិលត្រឡប់មកវិញ។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើឱ្យប្រជាពលរដ្ឋកម្ពុជា “បំភ្លេចម្តេចបាន” នូវរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម

ដើម្បីចូលរួមរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងភ្នក់ភ្លើងសង្គ្រាមជិត ៣ទសវត្សរ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត