គ.ជ.ប៖ គណបក្សនយោបាយ កាន់តែមានភាពចាស់ទុំខាងនយោបាយ

ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប បានលើកឡើងថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ បានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈពេល ៨ថ្ងៃ។ គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងបរិយាកាសសន្តិសុខ […]

សម្តេតេជោ ហ៊ុន សែន៖ ចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីកម្ពុជា ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត។ សម្ដេចបានមានប្រសាសន៍ថា មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ បើតាមសម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ […]

កូនខ្មែរ ត្រូវចាំ«បដិវត្តន៍ពណ៌» ជាដុំភ្លើងបំផ្លាញសន្តិភាព បង្កើតសង្រ្គាមជាថ្មីនៅកម្ពុជា ដែលចាំបាច់ត្រូវតែទប់ស្កាត់ឱ្យបាន!

កម្ពុជា បានជួបភាពជូរចត់ ខ្លោចផ្សារ សោកនាដកម្មឥតអាចគណនាបានឡើយនៅក្នុងអតីតកាលដោយសារតែភ្លើងសង្រ្គាម

លោក គួច វេងស្រ៊ុន ណែនាំឲ្យវិទ្យុ The Cambodia daily ឈប់លាភពណ៌គេទៅ គប្បីសរសេរព័ត៌មានពិត

The Cambodia daily ដែលមានមូលដ្ឋានផ្សាយពីក្រៅប្រទេសនៅតែបន្តផ្សព្វផ្សាយព័ត៌មានប្រឌិតបំភ្លៃការពិតមានចេតនាវាយប្រហាររិះគន់ទៅលើបុគ្គល និងរាជរដ្ឋាភិបាលម្តងហើយម្តងទៀត ដើម្បីបំរើនយោបាយក្រុមប្រឆាំងមួយក្តាប់តូចរបស់ខ្លួន

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់សកម្មភាពក្មេងទំនើង

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ និងបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤

ប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជាឲ្យចាត់វិធានការក្រុមក្មេងទំនើង ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងមួយរយៈពេលនេះ បានសង្កេតឃើញមានការកើតឡើងជាញឹកញាប់នូវសកម្មភាពក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដោយរួមទាំងការប្រព្រឹត្តអំពើហិង្សា និងមានទាំងការប្រើប្រាស់អាវុធ ដូចជាកាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ សន្តិសុខសង្គម ពិសេស ភាពសុខសាន្តរបស់ប្រជាជន។ ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងទាំងនេះ ទាំងវិធានការរដ្ឋបាលក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ […]

កម្ពុជា-ចិន ឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Shohrat Zakir បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ […]

ឯកឧត្តម ប៉ែន បូណា៖ ៩ខែ រាជរដ្ឋាភិបាលបន្តវេន បានបង្ហាញស្នាដៃគួរឱ្យស្ញប់ស្ញែងទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងលើឆាកអន្តរជាតិ

គិតមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុបាន ៩ខែហើយ។ ទោះបីជារយៈពេលខ្លី ប៉ុន្តែ រាជរដ្ឋាភិបាលបន្តវេន បានបង្ហាញស្នាដៃគួរឱ្យស្ញប់ស្ញែងទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងលើឆាកអន្តរជាតិ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងវេទិកាសារព័ត៌មានលើកទី៣ បង្ហាញវឌ្ឍនភាពថ្មីរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ […]

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យមានច្បាប់ដាក់ទោសជនណាដែលនិយាយថា កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍

«ខ្ញុំសូមស្នើឱ្យអ្នកច្បាប់ទាំងអស់ តើយើងអាចនឹងដាក់ច្បាប់នៅក្នុងប្រទេសកម្ពុជាបានឬអត់ សម្រាប់ជនណាក៏ដោយដែលថា កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ គឺត្រូវទទួលទោស»។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ថ្លែងសុន្ទរកថាបិទសន្និសីទ ក្រោមប្រធានបទ «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតបតាមរយៈការអប់រំ និងការថែទាំសុខភាព» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ សម្តេចតេជោបានបញ្ជាក់ថា នៅអឺរ៉ុបដូចជាមានដែលថាអ៊ីត្លែមិនមែនជារបរ ណាស៊ី ដូចជាមានទោស ចឹងកម្ពុជាគួរធ្វើទេ? នេះមិនមែនជាការបំផុសក្នុងន័យដើម្បីសង្កត់ទៅលើការបញ្ចេញមតិទេ ក៏ប៉ុន្តែកម្ពុជាមានរឿងអាក្រក់បែបនេះ […]

កោះហៅឧត្តមសេនីយ៍ត្រីម្នាក់មកសួរនាំករណីប្រមូលយកថវិកាក្នុង១ឃុំ ១លានរៀលនៅខេត្តកំពង់ស្ពឺ

ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ កោះហៅមកបំភ្លឺនៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ