រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនចាប់ដៃជាមួយអាជ្ញាធរថៃ បង្ក្រាបគ្រឿងញៀន

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់បញ្ជាម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដំណើរទស្សនកិច្ចខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា ពិសេសការបង្ក្រាបការចរាចរណ៍ឆ្លងកាត់ទៅវិញទៅមក ឯកឧត្តម ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេសលើការងារស្រាវជ្រាវស៊ើបអង្កេត និងការផ្លាស់ប្ដូរបទពិសោធ ពីព្រោះបញ្ហាគ្រឿងញៀន គឺសុទ្ធតែជាភារកិច្ចស្នូលដែលប្រទេសទាំងពីរ […]

ចិន អរគុណកម្ពុជា ដែលរក្សាជំហរជុំវិញសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង

ប្រមុខការទូតចិនចប់អាណត្តិ លោក Wang Wentian បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ លោកបានគូសបញ្ជាក់ថា ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន-កម្ពុជា មិនប្រែប្រួលទេ ។ លោក Wang Wentian បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងជម្រាបលា […]

សមត្ថកិច្ចធ្វើលំហាត់សមយុទ្ធបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៅផ្សារទំនើបអ៉ិអន3

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ

គយ បង្ក្រាប និងដុតកម្ទេចបំណែកសាច់សត្វ និងត្រីសាលម៉ុននាំចូលខូចគុណភាពសរុបជិត ៧តោន

គយ និងរដ្ឋាករកម្ពុជាបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាប-ដុតកម្ទេចបំណែកសាច់សត្វ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ សមយុទ្ធកងទ័ពជើងទឹកកម្ពុជា និងចិនមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ

សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជា និងចិននាពេលនេះមិនមែនជាការគំរាមកំហែងដល់ប្រទេសណានោះឡើយ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងកិច្ចការជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំចង្អៀត ជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស ក្នុងគោលបំណងដកបទពិសោធន៍កិច្ចការជំនាញ ដើម្បីបង្កើនប្រសិទ្ធិភាពស្រាវជ្រាវនិងបង្ក្រាបបទល្មើស ជាពិសេស ជម្រុញឲ្យជំនាញពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងបន្តការយកចិត្តដាក់អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនជាអាទិភាព ព្រមទាំងទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងដែលតែងតែបង្កអសន្តិសុខក្នុងសង្គមឲ្យបានម៉ឹងម៉ាត់បំផុត សំដៅបង្កើនការរក្សាសន្តិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានសុវត្តិភាពខ្ពស់

ព្រះមហាក្សត្រ កោតសរសើរភាគីចិនដែលជាមិត្តដ៏មហិមារបស់ប្រជាជនកម្ពុជា

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងព្រះរាជពិធីប្រគល់ និងទទួលសម្ភារដែលជាជំនួយរបស់ភាគីចិនជូនចំពោះក្រុមការងារព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។ ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ បានផ្តាំផ្ញើតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណជូនចំពោះឯកឧត្តម Xi Jinping ប្រធានាធិបតីចិន និងរដ្ឋាភិបាលចិន […]

ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ៥នាក់ទៀត បានមកដល់កម្ពុជាវិញ, សរុប ៥៧នាក់ហើយ

ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញសរុបបានចំនួន៥៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅចំពោះការមកដល់របស់ពលការិនីតាំងពីការសម្របសម្រួលនៅព្រលានយន្តហោះក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]

មន្ត្រីជាន់ខ្ពស់វៀតណាម៖ មតិវាយប្រហារគម្រោងព្រែកជីកកម្ពុជា មិនតំណាងឲ្យរដ្ឋាភិបាល​និងប្រជាជនវៀតណាមឡើយ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hằng បានលើកឡើងថា ការបង្ហាញមតិយោបល់​មិនសមរម្យ​ដែលមានការវាយប្រហារថ្នាក់ដឹកនាំកម្ពុជាមិនតំណាងមតិយោបល់របស់រដ្ឋាភិបាល​និងប្រជាជនវៀត​ណាមឡើយ។ ​អ្នកស្រីបានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម មិនគាំទ្រចំពោះការបញ្ចេញមតិ​ញុះញង់​និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរនោះទេ។ លោកស្រី Pham Thu Hang ត្រូវបានសារព័ត៌មាន​ Vietnam Express ស្រង់សម្តីចុះផ្សាយនាពេលថ្មីៗនេះ ដោយបានបញ្ជាក់ជាថ្មីអំពីជំហររក្សាមិត្តភាព និងបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាគ្រប់ផ្នែកទាំងអស់។ កាលពីពេលថ្មីៗនេះ មានគណនីមួយចំនួនជាភាសាវៀតណាមបានចេញមករិះគន់ សម្តេចតេជោ ហ៊ុន សែន […]

ក្នុងសន្និសីទអន្តរជាតិនៅជប៉ុនលោក ស៊ុន ចាន់ថុល ប្រាប់ពិភពលោករឿងព្រែកជីក, មូលដ្ឋានសមុទ្ររាម និងជួយភូមាស្វែងរកសន្តិភាព

ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមថ្លែងសន្ទរកឋាក្នុងសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី “អនាគតរបស់អាស៊ី”