រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសផ្តល់សុនខហិតគ្រឿងញៀន ៤០០ក្បាល ដល់កម្លាំងរាជធានី ខេត្ត

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់រដ្ឋបាលខេត្ត មន្ត្រី និងកងកម្លាំងពាក់ព័ន្ធ ត្រូវក្ដោបការយកចិត្តទុកដាក់ស៊ើបអង្កេត ស្រាវជ្រាវ តាមបណ្ដាទីតាំងជួលនានាដែលអំណោយផលដល់ការសំងំកែច្នៃផលិតគ្រឿងញៀន ដូចជា ៖ អគារច្រើនជាន់ ឬរោងតាមដីឡូតិ៍ដាច់ពីទីប្រជុំជន ក្លិបកំសាន្ត ខារ៉ាអូខេ រង្គសាល ដោយបន្ថែមពីលើមុខសញ្ញាគ្រឿងញៀន ក៏ត្រូវតែបង្ក្រាបដែរនូវការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក។ ក្នុងការងារនេះ ឯកឧត្តម ក៏បានប្រកាសត្រៀមសុនខហិតគ្រឿងញៀន […]

ជំទាវទី១របស់កម្ពុជា អំពាវនាវដល់សប្បុរសជនចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈសារបង្ហោះលើបណ្តាញ Facebook ផ្លូវការរបស់លោកជំទាវ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន សូមចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំ ដែលតែងតែត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើង ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ដោយបានចាប់ពីផ្តើមពីថ្ងៃទី១ […]

ការផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព ជាការគិតគូរប្រយោជន៍ទាំងសម្រាប់កម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូរ ដែលរាជរដ្ឋាភិបាលនឹងជួយទៅដល់កម្មករនិយោជិត ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលរបស់ខ្លួនផងដែរ

កម្ពុជា-ចិន ប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង» ខណៈចិនជួយសង់ផ្លូវឲ្យកម្ពុជាជិត ៤ពាន់គីឡូម៉ែត្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចប់អាណត្តិ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ដែលតភ្ជាប់ផ្លូវជាតិ លេខ១ទៅផ្លូវជាតិលេខ៤ ថាជា “មហាវិថី ស៊ី ជីនពីង”។ «មហាវិថី ស៊ី […]

អ្នកលេងហ្វេសប៊ុកថា អ្នកដែលអុកឡុកបណ្តាញសង្គមពិតប្រាកដ គឺវិទ្យុកញ្ជះបរទេសអាស៊ីសេរី និងបក្ខពួក

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានប្រតិកម្មទៅនឹងរូបត្លុកនយោបាយរបស់វិទ្យុអាស៊ីសេរី ដែលគូសវាសសំដៅបង្ហាញថា ពីថ្នាក់ដឹកនាំកម្ពុជា និងក្រុមការងារ ជាអ្នកអុកឡុកបណ្ដាញសង្គម។ ប្រតិកម្មទៅនឹងរូបត្លុកនេះ ម្ចាស់គណនីឈ្មោះ ចៅ តូច នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា អ្នកដែលអុកឡុកបណ្តាញសង្គមពិតប្រាកដ គឺវិទ្យុកញ្ជះបរទេសអាស៊ីសេរី និងបក្ខពួក។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានថ្លែងតាមវីដេអូថា “មួយថ្ងៃៗក្រុមបម្រើនៅវិទ្យុអាស៊ីសេរី គ្មានបានធ្វើអ្វីដែលជាប្រយោជន៍សង្គម និងប្រយោជន៍ជាតិនោះទេ គិតតែពីផ្សាយព័ត៌មានអត់ប្រយោជន៍ ញុះញង់ អុចអាល […]

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងវប្បធម៌ កត់ត្រាទុកម៉ូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុកមូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និងត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺកុំឱ្យកូនចៅជំនាន់ក្រោយច្រឡំ។ នេះហើយជា ការអភិរក្ស ដើម្បីអភិវឌ្ឍ និងការអភិវឌ្ឍ ដើម្បីអភិរក្ស។ សម្តេចបានគូសបញ្ជាក់ថា ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈ។ ប្រសាសន៍ណែនាំរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា នៅចំពោះមុខលោកជំទាវ ភឿង […]

អភិបាលខេត្តកំពង់ស្ពឺ ដកហូតដីព្រៃឈើដែលរងការវាតយកធ្វើកម្មសិទ្ធិខុសច្បាប់ជិត ៦០ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន០២កន្លែង ដែលមានផ្ទៃដីសរុប ៥៧ហិកតា ៧៩អារ (ហាសិបប្រាំពីរហិកតាចិតសិបប្រាំបួនអារ) ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រភូមិ អូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងដីភ្ជាប់ មកជាមួយស្រាប់។ ក្នុងដីការចុះថ្ងៃទី២៧ […]

ទូតបង់ក្លាដែសចប់អាណត្តិ៖ មេដឹកនាំដូចប្រទេសកម្ពុជា មិនមានច្រើនទេនៅក្នុងពិភពលោក

លោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅកម្ពុជា បានអបអរសារនិងកោតសរសើរកម្ពុជា ដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ លោកបានគូសបញ្ជាក់ថា មេដឹកនាំដូចប្រទេសកម្ពុជា មិនមានច្រើនទេនៅក្នុងពិភពលោក។ លោកទូតបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសមនិងជម្រាបលាសម្ដេចតេជោ ហ៊ុន សែន មុនពេលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ […]

រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនចាប់ដៃជាមួយអាជ្ញាធរថៃ បង្ក្រាបគ្រឿងញៀន

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់បញ្ជាម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដំណើរទស្សនកិច្ចខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា ពិសេសការបង្ក្រាបការចរាចរណ៍ឆ្លងកាត់ទៅវិញទៅមក ឯកឧត្តម ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេសលើការងារស្រាវជ្រាវស៊ើបអង្កេត និងការផ្លាស់ប្ដូរបទពិសោធ ពីព្រោះបញ្ហាគ្រឿងញៀន គឺសុទ្ធតែជាភារកិច្ចស្នូលដែលប្រទេសទាំងពីរ […]