សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតមូលនិធិ ដើម្បីអភិរក្សទម្រង់សិល្បៈ​​ដែល​រងហានីភ័យ​ជិត​បាត់​បង់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យជិតបាត់បង់ និងជំរុញលើកទឹកចិត្ត ផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈទាំងនោះបាន​ឋិត​ថេរគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ។

បុរី ឡេង ណាវ៉ាត្រា ខណៈនេះដោះដូរបាន ១៦៣ផ្ទះ, ដាក់ពាក្យនៅក្រសួងទទួលប្លង់រឹង ៥៩៧ផ្ទះ ហើយចន្លោះ១ខែទៅ៣ខែទៀត អាចបញ្ចប់បន្ថែមមួយពាន់ទៅពីរពាន់ផ្ទះទៀត 

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បាន​បង្ហាញ​ពី​វឌ្ឍនភាព​​​ជា​វិជ្ជមាន​ទាំង​៤​ជម្រើស​ ​​ជូន​ដល់​អតិថិជន​របស់ បុរី ឡេង ណាវ៉ាត្រា

ឯកឧត្តម ស សុខា៖ បើចង់បានអ្នកស្នងប្រទេសជាតិ ដែលខ្លាំង រឹងមាំ ទាល់តែពង្រឹង និងសម្រួចតាំងពីនៅក្មេងៗ

ពីវេទិកាអធិបតីនៃពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ប្រារព្ធនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កុមារ ត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌ក្នុងការរស់នៅ។ បើតាមឯកឧត្តម ស […]

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំបង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។ ពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។ ជាមួយគ្នានេះ ក៏មានការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា រួមនឹងបញ្ហាផ្សេងៗ។ អស់រយៈពេល ៤អាណត្តិកន្លងទៅនេះ ព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ការពង្រឹងនីតិរដ្ឋ […]

អ្នកវិភាគ និងមេសហជីពនៅកម្ពុជា៖ សហជីពដែលប្រព្រឹត្តខុសច្បាប់ត្រូវតែកាត់ទោស

ភ្នំពេញ៖​ អ្នកវិភាគ និងមេសហជីពនៅកម្ពុជា បានអះអាងថាគ្រប់បុគ្គលណាក៏ដោយ សុទ្ធតែស្ថិតនៅក្រោមបន្ទាត់ច្បាប់ហើយក្នុងករណីមេសហជីពបានប្រព្រឹត្តខុសច្បាប់ ផ្សំគំនិតលួចទ្រព្យរបស់រោងចក្រ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ និងមិនត្រូវយកសិទ្ធិជាមេសហជីពប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់នោះឡើយ

ភ្នំពេញសម្រេចបង្កើតផ្លូវថ្មីមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ១ទៅគល់ស្ពានព្រែកប្រា-ចាក់អង្រែក្រោម

រដ្ឋបាលរាជធានីភ្នំពេញបង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

ទូតអង់គ្លេស សរសើររដ្ឋាភិបាលអាណត្តិថ្មី មានថាមពលខ្លាំង

លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺមានថាមពលខ្លាំង មានសកម្មភាពមមាញឹក ដែលផ្ដោតសំខាន់ទៅលើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ ហើយអង់គ្លេសក៏មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា ហើយចក្រភពអង់គ្លេស នឹងជួយឱ្យការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ មានស្ថិរភាព មានសន្តិសុខមានសន្តិភាព និងគាំទ្ររដ្ឋាភិបាលថ្មី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ការលើកឡើងរបស់ទូតអង់គ្លេស ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន […]

រដ្ឋបាលខេត្តព្រៃវែង ទទួលបានរថយន្តក្រុង ៩គ្រឿងបន្ថែមពីក្រុមហ៊ុនកូរ៉េ

រដ្ឋបាលខេត្តព្រៃវែង បានទទួលរថយន្តក្រុងពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុម ចំនួន០៩គ្រឿង (ក្នុងដំណាក់កាលទី៣ ជើងទី៦) ផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់យកមកគ្រប់គ្រង និងប្រើប្រាស់បម្រើការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តព្រៃវែង

ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង សម្ពោធឆ្លងជាផ្លូវការ

ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ ប្រវែង៣ ១៥០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំយុវវ័យត្រូវធ្វើខ្លួនឱ្យខ្លាំងខាងរៀនសូត្រ កុំខ្លាំងខាងកាប់ដាវ

ពីខេត្តកំពង់ស្ពឺ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តាំទៅយុវវ័យត្រូវធ្វើខ្លួនឱ្យខ្លាំងខាងសិក្សារៀនសូត្រ កុំខ្លាំងខាងកាប់ដាវ។ សម្តេចធិបតី ក៏បានផ្តាំផ្ញើទៅយុវវ័យថា កុំក្លាហានជាមួយរឿងខុសច្បាប់។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សម្តេចបានឲ្យដឹងថា ម្សិលមិញសម្តេចបានបញ្ជាឱ្យតាមរកក្រុមក្មេង ដែលដេញកាប់គ្នាតាមផ្លូវជាតិលេខ៣។ ពេលនេះរកឃើញមួយចំនួនហើយ។ ថ្មីៗនេះ មានករណីក្រុមក្មេងទំនើងបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ពូថៅ ដេញកាប់គ្នា […]