រដ្ឋមន្ត្រីការពារជាតិចិន ស្កាត់ជួបរដ្ឋមន្ត្រីការពារជាតិកម្ពុជា មុនរដ្ឋមន្ត្រីការពារជាតិអាមេរិកហោះមកកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួមក្នុង កិច្ចសន្ទនា Shangri-La លើកទី ២១ នៅប្រទេស សឹង្ហបុរី។ ឯកឧត្តម ទៀ […]

ពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះសង្ឃរាជ ទេព វង្ស បានបញ្ចប់ដោយក្តីអាឡោះអាល័យបំផុត

ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំព្រះរាជពិធីថ្វាយ​ព្រះភ្លើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រះរាជពិធីនេះ មានការយាង និមន្ដចូលរួមពីព្រះសម្ដេចសង្ឃ ព្រះសង្ឃ មន្រ្តីសង្ឃគ្រប់ឋានានុក្រម គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពីប្រទេសចំនួនន ១២ប្រទេស និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នកំពូលទាំងបី ព្រឹទ្ធសភា រដ្ឋសភា […]

ឯកឧត្តម ចម ប្រសិទ្ធ បួសថ្វាយព្រះភ្លើងព្រះបរមសពសម្តេច​សង្ឃរាជ​ ទេព វង្ស ​

អតីតទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ គឺជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានស្ម័គ្រចិត្តបួសថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទិសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ទីបំផុត! ក្រុមក្មេងទំនើងអួតក្អេងក្អាងអាងខ្នង ត្រូវបានឡើងតុលាការកាត់ទោសហើយ

សាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០២៤​ បេីកសវនាការកាត់ទោស​ក្មេងទំនេីងមួយក្រុមពី​បទ​ប្រេីអំពេីហឹង្សារ​មានស្ថានទម្ងន់ទោស​និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តនៅយប់ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០​២២​ នៅភូមិចុងព្រែក​សង្កាត់ព្រែកឯង​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្មេងទំនេីងទាំងអស់នេះ​ត្រូវបានគេស្គាល់ថា ជាបងតូចបងធំ​ប្រចាំភូមិ​និងជាកូនអនុប្រធានភូមិចុងព្រែក ធ្លាប់ប្រព្រឹត្តអំពេីហិង្សារ​នៅក្នុងមូលដ្ឋាន​រហូតក្លាយជាមិត្តភក្តិនគរបាលមូលដ្ឋានទៅហេីយ។ ក្រុមក្មេងទំនេីងទាំងនេះ​ ដេីរអួតក្អេងក្អាង​ក្នុងភូមិថា​ពួកវាមានលុយ មានខ្សែនៅតុលាការ​គ្មានអ្នកណាហ៊ានធ្វេីអីពួកវាទេ។ អ្វីដែលអស្ចារ្យ​ក្មេងទំនេីងទាំងនេះ​វ៉ៃគេហេីយ​គ្មានសមត្ថកិច្ចណាហ៊ានចាប់​ចំណែកចៅក្រម​ទិត្យសុទ្ធី​បូរ៉ាឆាត​ក៏មិនចេញដីកាចាប់ខ្លួនធ្វេីឲ្យជនរងគ្រោះដេកឈឺចាប់រង់ចាំទទួលយុត្តិធម៌ដោយលំបាក។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ដែលត្រូវដោះស្រាយនៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ […]

តួកគី នឹងជំរុញការហោះត្រង់មកកម្ពុជា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

ប្រទេសតួកគី នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ចាប់ផ្តើមការហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍  ខណៈដែលកម្ពុជានិងតួកគីយល់ស្របគ្នាអំពីភាពចាំបាច់ក្នុងការ បង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។

រដ្ឋមន្ត្រីការ​ពារជាតិកម្ពុជានិងសិង្ហបុរី ប្តេជ្ញាធ្វើ​ការរួមគ្នា ដើម្បី​សន្តិភាពក្នុងតំបន់​អាស៊ាន

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងសិង្ហបុរី បានប្តេជ្ញានឹងធ្វើការរួមគ្នា ដើម្បីសន្តិភាពក្នុងតំបន់អាស៊ាន។

ជួយគន្ធបុប្ផា! សម្តេចធិបតី​ហ៊ុន ម៉ាណែត និងលោកជំទាវ មោទនភាពយ៉ាងខ្លាំង ចំពោះការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ

ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាផ្លូវការនៅថ្ងៃ ០១ មិថុនា ២០២៤ មិ្សលមិញនេះ។ តាមរយៈបណ្តាញសង្គមផ្ូវការនៅថ្ងៃទី២ ខែមិថុនា សម្តេចធិបតី […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវឲ្យ​​ក្រុមហ៊ុនផ្តល់សេ​វា​កម្មអា​ហារ​និង​​ភោជ​នីយដ្ឋាន ជួយគាំទ្រ​កសិផលខ្មែរ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារ សមាគម និងភោជនីយដ្ឋាននានា ឱ្យចូលរួមកាន់តែច្រើនកុះករ ដោយចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មនានា ជាដើម។

ទិវាកុមារអន្តរជាតិ១មិថុនា! សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ

នៅក្នុងសារលិខិតអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារកុមារពីគ្រប់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មកុមារ ព្រមទាំងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ស្របតាមផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ២០១៦-២០២៥ និងគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចីរភាព ២០១៥-២០៣០។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតមូលនិធិ ដើម្បីអភិរក្សទម្រង់សិល្បៈ​​ដែល​រងហានីភ័យ​ជិត​បាត់​បង់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យជិតបាត់បង់ និងជំរុញលើកទឹកចិត្ត ផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈទាំងនោះបាន​ឋិត​ថេរគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ។