សម្តេចនាយករដ្ឋមន្ត្រី៖ ប្រសិនបច្ចេកវិទ្យា ត្រូវបាន​​ប្រើប្រាស់ក្នុងទិដ្ឋ​ភាព​មិនត្រឹមត្រូវ អាចបង្កផលអវិជ្ជមានដល់សង្គម​ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cyberse​c​ur​ity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមាន

ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើ​ន​ទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច ។

ចំពោះមុខសម្តេចតេជោ ទូតរុស្ស៊ីថា កម្ពុជាជាមិត្តចាស់ មិត្តគួរឱ្យទុកចិត្ត និងជាដៃគូដ៏ល្អ

លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ចំពោះមុខសម្តេចតេជោ លោកទូតបានបញ្ជាក់ថា ប្រជាជនរុស្ស៊ីស្គាល់សម្ដេចតេជោយ៉ាងច្បាស់ ដោយ សម្ដេចតេជោបានផ្តល់នូវវិភាគទានយ៉ាងសម្បើម ចំពោះចំណងមិត្តភាពនិងកិច្ចសហការរវាងកម្ពុជានិងអតីតសហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី នាពេលបច្ចុប្បន្ននេះ។ លោកបានបញ្ជាក់ថា […]

សម្តេចតេជោ ហ៊ុន សែន៖​ កម្ពុជា ជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថា​ កម្ពុជា ជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាពក្នុង​ពេល​អនុញ្ញាតឱ្យលោក សាន់តូ ដាម៉ូស៊ូម៉ាតូ(Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី៥ ខែមិថុនានៅវិមានព្រឹទ្ធសភា សម្តេច​តេជោ​ ហ៊ុន​ សែន​ ផ្ដល់អនុសាសន៍ថា ត្រូវចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើន ត្រូវការស្បៀង

កម្ពុជា​ ជួយគុយបាដែលកំពុងខ្វះខាតស្បៀង​ ដោយសារការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីគម្រោងជួយសាធារណរដ្ឋគុយបា ក្នុងការផលិតស្រូវដើម្បីកាត់បន្ថយការនាំចូល ហើយទន្ទឹមនឹងនោះ សម្ដេចតេជោ មានបំណងជំរុញការនាំចេញនិងនាំចូលនូវផលិតផលទៅវិញទៅមក

កម្ពុជា រំពឹងថាកំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ

កំពង់ផែពហុបំណងកំពតនេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត ជាពិសេនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែម ជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ

កម្ពុជា និងហ្វាំងឡង់ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាមួយគ្នា

កម្ពុជា និងហ្វាំងឡង់ ប្តេជ្ញាបន្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន

ក្រសួងការងារ ដាក់ចេញយន្តការចំនួន៨ចំនុច ដើម្បីគាំពារពលករទេសន្តរ​​ប្រវេសន៍​កម្ពុជា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានដាក់ចេញយន្តការ ៨ចំនុច ក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា។ ការដាក់ចេញនូវវិធានការទាំងនេះ គឺដើម្បីលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។

រដ្ឋមន្ត្រីការពារជាតិចិន ស្កាត់ជួបរដ្ឋមន្ត្រីការពារជាតិកម្ពុជា មុនរដ្ឋមន្ត្រីការពារជាតិអាមេរិកហោះមកកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួមក្នុង កិច្ចសន្ទនា Shangri-La លើកទី ២១ នៅប្រទេស សឹង្ហបុរី។ ឯកឧត្តម ទៀ […]

ពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះសង្ឃរាជ ទេព វង្ស បានបញ្ចប់ដោយក្តីអាឡោះអាល័យបំផុត

ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំព្រះរាជពិធីថ្វាយ​ព្រះភ្លើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រះរាជពិធីនេះ មានការយាង និមន្ដចូលរួមពីព្រះសម្ដេចសង្ឃ ព្រះសង្ឃ មន្រ្តីសង្ឃគ្រប់ឋានានុក្រម គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពីប្រទេសចំនួនន ១២ប្រទេស និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នកំពូលទាំងបី ព្រឹទ្ធសភា រដ្ឋសភា […]