ចលនាមហាជនប្រកាសគាំទ្រដល់គម្រោងរដ្ឋាភិបាលក្នុងផែនការព្រែកជីកហ្វូណនតេជោ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ជាផ្លូវការ ដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិលើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត។ ក្រោយពីមានការប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោមក មានប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនបាននាំគ្នាសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះដែរក៏មានប្រជាពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេស និងក្រៅប្រទេស បាននាំគ្នាផ្លាស់ប្តូររូបថត Profile របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងផុសផុល ដោយលម្អ ដោយ ស៊ុម រូបថតជារង្វង់មូលដូចៗគ្នា និងមានភ្ជាប់ជាមួយពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិ​ត្យវឌ្ឍនភាព​គ​ម្រោងប្រព័ន្ធដោះ​ទឹក និង​ពង្វាងទឹកជំនន់​ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ។

សាច់បង្កកគ្មានសុវត្ថិភា​ពដ​ល់​អ្នក​ប្រើ​ប្រា​ស់ជា​ង ២ពាន់គីឡូក្រាម​ ត្រូវបានសមត្ថកិច្ចបង្រ្កាប

ផលិតផលសាច់បង្កកគ្មានសុវត្ថិភាព និងបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ ប្រមាណជាង២ពាន់គីឡូក្រាម ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាន ក្នុងអំឡុងពេលដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិកមួយគ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករលក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តម កត្តា អ៊ន៖ ការជួយផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឱ្យយុវជនមកចូលរៀនជំនាញ គឺជាការស្នេហាជាតិ និងជួយសង្គមជាតិ

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងប​ណ្តុះបណ្តាលវិជ្ជាជិវៈលើកឡើងថា ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឱ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការស្នេហាជាតិ និងជួយសង្គមជាតិមួយដ៏ត្រឹមត្រូវ

អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើផ្លូវច្បាប់​ចាត់ការអ្នកយកថ្លៃភាស៊ី លើសពីក្នុងសៀវភៅបន្ទុក

អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌ ប្រធានគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ប្រសិនបើរកឃើញ ត្រូវចាត់វិធានការច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធាន​មនុស្ស​គឺ​ជាទ្រព្យដ៏សំ​ខា​ន់​បំផុតសម្រាប់​ប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការដឹកនាំ និងការកសាងប្រទេសត្រូវការធនធានមនុស្សដែលរស់រវើក ហើយធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឲ្យប្រទេសអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តភាព និងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឥលូវកូនខ្មែរមានសមត្ថភាពធ្វើកិច្ចការធំៗសម្រាប់ប្រទេសជាតិ មិនពឹងពាក់បរទេសនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ឥលូវនេះកូនខ្មែរយើងមានសមត្ថភាពខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ មិនពឹងពាក់បរទេសនោះទេ នេះជាមោទនភាពណាស់សម្រាប់ខ្មែរ យើងត្រូវលើកទឹកចិត្តគាំទ្រកូនខ្មែរ ដើម្បីសង្គមជាតិយើងរីកចម្រើនទៅមុខទៀត។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់ និស្សិត នៃសាកលវិទ្យាល័យ លីមកុងវីង”​ នៅព្រឹកថ្ងៃទី១៣ មិថុនា ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរយើងត្រូវមានភាពជាម្ចាស់ការខ្លួនឯង ធ្វើកិច្ចការខ្លួនឯងសម្រាប់ប្រទេសជាតិ។ […]

ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់ឲ្យមន្តី្ររាជ​ការក្នុងខេត្តកំ​ពង់ស្ពឺ បន្តផ្តល់សេវាសាធារ​ណៈជូនដល់​ពលរដ្ឋឱ្យកា​ន់តែល្អ​​ប្រសើរ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាខេត្តថ្មី ក៏ដូចជាមន្ត្រីមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្កើននូវអភិបាលកិច្ចល្អ រួមជាមួយនឹងការបន្តផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

កម្ពុជា និង​ខេត្តជេ​ជូ​ កំពុង​ស្វែង​រក​​យន្តការ​ជំរុញឱ្យមានការហោះហើរត្រង់ជាមួយគ្នា

ប្រទេសកម្ពុជា និងខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ  កំពុងពិនិត្យលទ្ធភាព និងស្វែងរកយន្តការ ដើម្បីតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ខណៈដែលខេត្តរបស់សាធារណរដ្ឋកូរ៉េ មួយនេះ បានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ក្រសួង​សុខាភិបាល ក្រើនរំលឹកឲ្យពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជាមួយ​ជំងឺផ្តាសាយ​​​និងជំងឺកូវីដ-១៩

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ ។