សម្ដេចតេជោ ហ៊ុន សែន៖ ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា ខណៈកំណើនសេដ្ឋកិច្ចនៅតែបន្តកើនឡើង

ចំពោះមុខឯកអគ្គរាជទូតម៉ាឡេស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលឹកពីការផ្ទេរតំណែងពីជំនាន់ចាស់ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា, ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ស្ថិតស្ថេរ និងកំណើនសេដ្ឋកិច្ច នៅតែបន្តកើនឡើង។ ក្នុងជំនួបថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឆ្នាំនេះកម្ពុជាសង្ឃឹមថាកំណើនសេដ្ឋកិច្ចអាចនឹងឈានដល់៦% ដោយវិស័យឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេចតេជោបានស្នើឱ្យ […]

សម្តេចធិបតី​ ហ៊ុន ម៉ាណែត ច្រាន​ចោល​គំនិត​​ផ្តួចផ្តើម​កំណត់​អាយុកាល​រថ​យ​ន្តជជុះ​សម្រាប់​នាំចូលក​ម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជាមិនទាន់មានការចាំបាច់ក្នុង ការកំណត់អាយុកាលរថយន្តសម្រាប់ការនាំចូលនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ច ២ថ្ងៃនៅប្រទេសសិង្ហបុរី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ ។

អតីតយុវជនធ្លាប់ដើរតាមលោកអាឡិច ទម្លាយឧបាយកលទុច្ចរិតប្រឆាំងរដ្ឋាភិបាល

អតីតយុវជនដែលបានធ្លាប់ធ្វើការងារជាមួយលោកអេឡិច លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ជនជាតិអេស្ប៉ាញ និងអង្គការមាតាធម្មជាតិ បានទម្លាយឧបាយកលរបស់លោកអាឡិច ក្នុងការទាក់ទាញយុវជនឲ្យចូលរួមក្នុងធ្វើការងារនយោបាយ និងប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ក្រោមរូបភាពធ្វើកិច្ចការងារសង្គម។ ក្នុងឃ្លីបវីដេអូរបស់សមាគមក្រុមការងារ១០០រាត្រី 100NTs ផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោក យឺន ឌីនិត អតីតសមាជិកអង្គការមាតាធម្មជាតិ ដែលធ្លាប់ធ្វើការជាមួយលោក អាឡិច […]

ស្ពានអាកាសភ្លោះប្រសព្វផ្លូវសម្តេចតេជោ ហ៊ុន សែននិងផ្លូវជាតិលេខ២ នឹងប្រសិទ្ធនាមថា “ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វនឹងផ្លូវជាតិលេខ២ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ញើសារអបអរសាទរនិងជូនពរសាសនិកខ្មែរឥស្លាម ក្នុងឳកាសពិធីបុណ្យរ៉ាយ៉ាហាជី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានផ្ញើសារអបអរសាទរ និងជូនពរដល់ពលរដ្ឋសាសនិកឥស្លាមកម្ពុជា ទាំងក្នុង ក្រៅប្រទេស និងទូទាំងសកលលោក ក្នុងឳកាសរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី ដែលចាប់ផ្តើមនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤

ក្រសួងការងារ បដិសេធទាំងស្រុងចំពោះព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលមួលបង្កាច់មកលើឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលបានមួលបង្កាច់មកលើឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈសេចក្តីបដិសេធ នៅថ្ងៃទី១៦ ខែមិថុនានេះ ក្រសួងការងារ បានលើកឡើងថា ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើក​ទឹកចិត្តដល់​​និស្សិត​​ជ័យ​លាភី ត្រូវ​យក​​ចំណេះ​ដឹង​​ទៅបំពេញ​​​ការងារប្រកប​ដោយ​​មនសិការវិជ្ជាជីវៈ និងសីលធម៌

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ អាហារូបករណ៍ សិស្ស-និសិ្សតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិតបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួនប្រមាណ ១០០៣ អង្គ-នាក់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលប្រព្រឹត្តទៅ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។

កម្ពុជា កំពុងបង្កើនកម្លាំងពលកម្មជំនាញ ខណៈប្រជាជនអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើង

ក្នុងបរិការណ៍ប្រជាសាស្ត្រអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចហៅថា «ភាគលាភប្រជាសាស្ត្រ» ដែល កម្ពុជាមានប្រជាជនក្នុងន័យធ្វើការចំនួន ៦២% រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញតាមតម្រូវការទីផ្សារការងារ ដែលទាមទារឱ្យកម្ពុជាត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ខណៈចំនួនប្រជាជនស្ថិតនៅក្នុងវ័យបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ក្នុង ចន្លោះឆ្នាំ២០២៣-២០២៨។ នេះបើការឲ្យដឹងក្នុងសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងសារលិខិត សម្តេចធិបតី […]

១៥មិថុនា ៦២ឆ្នាំមុន កម្ពុជាឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ

នៅថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០២៤នេះ គឺជាខួបទី៦២ ដែលតុលាការយុត្តិធម៌អន្ដរជាតិទីក្រុងឡាអេបាន​សម្រេចឲ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ប្រាសាទព្រះវិហារ មិនត្រឹមតែតុលាការអន្តរជាតិ កាត់ក្តីឲ្យខ្មែរបានទទួលមកជាអច្ឆរិយវត្ថុរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអង្គការ UNESCO បានចុះបញ្ចូលទៅក្នុងបញ្ជីនៃបេតិកភ័ណរបស់ពិភពលោកទៀតផង។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត​បានអបអរសាទរ ខួប៦២ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ – ១៥ មិថុនា […]