សមាគមកាយប្ញទ្ធិនារីកម្ពុជា ប្រកាសបញ្ចូលសមាជិកថ្មីជាង៣០០០នាក់

សមាគមកាយប្ញទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី ៣០ បានប្រកាសបញ្ចូល សមជិកថ្មីជាង៣០០០នាក់ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ នៅដឹព្រីមៀរសែនសុខ រាជធានីភ្នំពេញ

កម្ពុជា និងសិង្ហបុរី ដាក់ឲ្យដំណើរការគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ

ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី។

តើមន្រ្តី និងជនស៊ីវិលណាខ្លះ អាចដាក់អាវុធតាមខ្លួនបាន?

មួយរយៈពេលចុងក្រោយនេះ ហេតុការណ៍បាញ់សម្លាប់គ្នាហាក់កក្រើកឡើងខ្លាំង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីអសន្តិសុខ និងភាពគ្មានសណ្តាប់ធ្នាប់ក្នុងសង្គម ពិសេសនោះ គឺការប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ដើម្បីប្រព្រឹត្តអំពើឃាតកម្ម។ ជាក់ស្តែងថ្មីៗនេះ មានករណីបាញ់ប្រហារដ៏រន្ធត់មួយបណ្តាឲ្យគូដណ្តឹងមួយគូបានស្លាប់ ខណៈដែលខ្មាន់កាំភ្លើងមានងារជាឧកញ៉ា ហើយត្រូវបានមហាជនថ្កោលទោសអំពើយ៉ាងព្រៃផ្សៃនេះ។ ភ្ជាប់នឹងករណីនេះ មហានជនជាច្រើនមានចម្ងល់ថា តើមន្ត្រី ឬជនស៊ីវិលណាខ្លះ អាចប្រើប្រាស់អាវុធបាន? យោងតាមក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជាទូទៅបុគ្គលដែលមានសិទ្ធិក្នុងការប្រើប្រាស់អាវុធជាតិផ្ទុះ មានដូចជា កងយោធពលខេមរៈភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ កងជីវពល […]

មេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះក្នុងករណីបាញ់​ប្រហារ​ពីសំ​ណាក់ ឧកញ៉ា ស្រី ស៊ីណា

ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ អញ្ជើញដល់ប្រទេសសិង្ហបុរី ប្រក​ប​ដោយ​សុវត្ថិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានChangi សាធារណរដ្ឋសិង្ហបុរី ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា ថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរី

នៅថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរតាមយន្តហោះពិសេសចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបំពេញទស្សនផ្លូវការរយៈពីរថ្ងៃ គឺនៅថ្ងៃទី១៨ -១៩ ខែមិថុនា  ។

បណ្តាអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍មូលដ្ឋាន គាំទ្រកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

សហភាពអង្គការសង្គមស៊ីវិល និងបណ្ដាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក ចេញសេចក្ដីថ្លែងការណ៍ ស្តីពី ការគាំទ្រកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងនីតិកាលទី៧ ដែលក្រសួងយុត្តិធម៌ បានដាក់ចេញឲ្យមាននូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងយុទ្ធនាការ២ គឺយុទ្ធនាការជម្រុញនិងពន្លឿនដោះស្រាយរឿងក្ដីតាមតុលាការ និងយុទ្ធនាការពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ដែលមានសារៈប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងវិស័យច្បាប់ទាក់ទងនឹងយុត្តិធម៌សង្គម។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីការគាំទ្រកំណទម្រង់ប្រព័ន្ធយុត្តិធម៌ របស់ក្រសួងយុត្តិធម៌ ក្នុងនីតិកាលទី៧ សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក បានគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញក្នុងនីតិកាលទី៧នេះ […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចេញសារថ្កោលទោសហេតុការណ៍បាញ់ប្រហារជីវិតមនុស្សយ៉ាងព្រៃផ្សៃបំផុត!

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។ លើបណ្តាញសង្គមផ្លូវឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពទាំងពីរ។ ឯកឧត្តមបានបន្តថា៖ “ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ”។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី […]

អ្នកជំនាញថតរូបដ៏ល្បីឈ្មោះម្នាក់ត្រូវបានគេលួចធ្វើឃាតនៅបុរី ប៉េងហួត

នារសៀលថ្ងៃចន្ទនេះ ខ្មាន់កាំភ្លើងម្នាក់បានចូលទៅបាញ់មនុស្សដល់ក្នុងផ្ទះនៃបុរីប៉េងហួតបឹងស្នោរ បណ្តាលឲ្យមានមនុស្សម្នាក់ ១ស្លាប់

កាកបាទក្រហម​កម្ពុជា រៀបចំព្រះ​រាជពិធីបុណ្យចម្រើន​ព្រះជន្មយុ​គម្រប់៨៨ យាងចូល៨៩ព្រះវស្សា ថ្វាយសម្តេចម៉ែ

កាកបាទក្រហម​កម្ពុជា រៀបចំព្រះ​រាជពិធីបុណ្យចម្រើន​ព្រះជន្មយុ​គម្រប់៨៨ យាងចូល៨៩ព្រះវស្សា ថ្វាយសម្តេចម៉ែ