ផ្លូវព័ទ្ធជុំវិញព្រំដែន នឹងបិទបញ្ចប់ភាពអាថ៌កំបាងនៃសំណុំរឿងព្រំដែន?

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បង្ហាញសេចក្តីសប្បាយរីករាយនៅពេលរាជរដ្ឋាភិបាលប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងចូលរួមចំណែកតាមលទ្ធភាព។ លោកបណ្ឌិត បានលើកឡើងលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៧​ សីហា ឆ្នាំ២០២៤ថា៖ “ការបង្កើតមូលនិធិនេះបានធ្វើឱ្យខ្ញុំនឹកឃើញប្រសាសន៍របស់លោកគ្រូរបស់ខ្ញុំគឺ បណ្ឌិតសភាចារ្យ សុខ ទូច នៅពេលដែលខ្ញុំកំពុងរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយជាមួយគាត់ នៅរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០១-២០០៣ គាត់តែងមានប្រសាសន៍ថា ដើម្បីការពារព្រំដែនឱ្យរឹងមាំ យើងត្រូវតែធ្វើផ្លូវព័ទ្ធជុំវិញព្រំដែនយើង ដែលមានពហុគោលបំណង ជាផ្លូវល្បាតព្រំដែន ផ្លូវគមនាគមន៍សម្រាប់ប្រជាពលរដ្ឋ […]

ក្រុមហ៊ុនធំៗ១០ ផ្តល់ឱកាសការងារជាង១០០០កន្លែង សម្រាប់យុវជនក្នុងវេទិកាការងារ

ឱកាសការងារថ្មីបន្ថែមទៀតសរុប ១៣១៥ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃប្រពហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។ ក្រុមហ៊ុនទាំង១០ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ផ្សារទំនើប ម៉ាក្រូ, […]

កម្លាំងកង​ពលតូចលេខ៧០ចំនួន៤៣នាក់ ដែលចូលរួមយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅភ្នំពេញ ទទួលបានអំណោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អំណោយជាថវិកា និងអង្ករ ជូនកងកម្លាំងពលតូចលេខ៧០ ចំនួន៤៣នាក់ បានចូលរួមក្នុងប្រតិបត្តិការ ចុះបាញ់ថ្នាំសម្លាប់មូស នៅតាមសង្កាត់ទាំង១០៥ ។ អំណោយ ដែលបានផ្តល់ជូននោះ រួមមាន ក្នុងម្នាក់ៗទទួលបាន ថវិកា២០ម៉ឺនរៀល អង្ករ មី និងទឹកសុទ្ធជាដើម។ ក្នុងពិធីជួបសំណេះសំណាល នៅថ្ងៃទី២៧ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមបរិច្ចាគថវិកា២០០លានរៀល ដល់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

តបតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ សម្តេចធិបតី ហ៊ុន […]

សម្តេចតេជោ ហ៊ុន សែន ថាមូលនិធិកសាងហេដ្ឋា​រចនាសម្ព័ន្ធតា​មព្រំដែន នឹង​បង្ហាញពីស្មារតី​សាមគ្គីកា​រពារជាតិពិតប្រាកដ

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជនបានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។ បើតាមសម្តេចតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា តាមរយៈមូលនិធិនេះ នឹងឃើញស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិ ជាពិសេសនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថារដ្ឋាភិបាលកាត់៤ខេត្តឬច្រើនជាងនេះទៅឲ្យវៀតណាមតើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក ជាដើម។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន  បានបញ្ជាក់ទៀតថា នៅតាមភូមិថ្មីៗ […]

ចលនាជាតិផុសត្រដែតឡើង ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិ ក្រោមគំនិតផ្តួមផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ស្មារតីជាតិនិយម នៃការរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់ស្រទាប់វណ្ណៈ បានផុសត្រដែតឡើង តាមរយៈការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្រោមគំនិតផ្តួមផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្ដោយព្រំដែន ព្រមទាំងដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព […]

ព្រះមហាក្សត្រ និងហ្លួងម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះ​មហា​ក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ ស្ដេចយាងចាកចេញពីកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉កាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ ព្រះរាជសុខភាពនៅទីនោះ។ យាង […]

ឯកឧត្តម ស សុខា ប្រាប់អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់

ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកយកករណីប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលពីថ្ងៃទី១៨ សីហា មកពន្យល់ដោយបដិសេធចំៗចំពោះការលើកឡើងពីបុគ្គលមួយចំនួន ដែលទៅដើរនិយាយថា រាជរដ្ឋាភិបាល ហាក់ដូចជាត្រៀមលក្ខណៈជ្រុលហួសហេតុពេកចំពោះព្រឹត្តិការណ៍នេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

សមាគមឧកញ៉ាកម្ពុជា៖ លោក គុយ វ៉ាត ដែលត្រូវបានចាប់ខ្លួន មិនមានគោរមងារជា «ឧកញ៉ា» ដូចការចុះផ្សាយនោះទេ

សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ចេញសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជាលើករណីការចាប់ខ្លួន លោក គុយ វ៉ាត ដែលមិនមានគោរមងារជា «ឧកញ៉ា» ដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ។ សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ករណីនេះ សមាគមបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយព័ត៌មាន និងការចែករំលែកនៅលើបណ្តាញសង្គមមួយចំនួន ស្ដីពីការចាប់ខ្លួន លោក គុយ វ៉ាត ថៅកែហាង ផាក កាហ្វេ (Park […]

ឯកឧត្តម ហ៊ុន ម៉ានិត៖ ម្លប់នៃសន្តិភាព គឺបានផ្ដល់​ឱកាស​ឱ្យយើងគ្រប់បែបយ៉ា​ង​ក្នុងការ​កសាងសមិទ្ធផល​នានា

ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ម្លប់នៃសន្តិភាព គឺបានផ្ដល់ឱកាស ឱ្យយើងគ្រប់បែបយ៉ាង ក្នុងការកសាងសមិទ្ធផលនានា។ រីឯប្រជាពលរដ្ឋវិញក៏មានឱកាសដើម្បីបង្ករបង្កើនផល និងការធ្វើអាជីវកម្មផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅឲ្យប្រសើរឡើង។ ការគូសបញ្ជាក់នេះ បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ២ជាន់ មាន១០បន្ទប់ នៅវិទ្យាល័យល្វាស្ថិតនៅក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ […]