ទូតអូស្ត្រាលីថ្មី ប្តេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ឳកាសជូនសារតាំងនេះ​ ឯកឧត្ដម ដឺរិក យីប(Derek Yip) បានប្តេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ក្នុងនោះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសេីររដ្ឋបាល​ខេត្តកំពត​ ដែល​បានសាងសង់​នាឡិកាធំ រួមចំណែកលេី​កកម្ពស់វិស័យ​ទេសចរណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសេីររដ្ឋបាលខេត្តកំពត​ លើកិច្ចខិតខំប្រឹងប្រែង​សាងសង់នាឡិកាធំ ដែលជាសមិទ្ធផលថ្មី​ រួមចំណែកក្នុងការលេីកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក​ និងក្រៅស្រុក​ ហើយបន្ថែមជាជម្រេីសសម្រាប់មហាជនអញ្ជេីញទៅទស្សនា។ លើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសរសេរក្នុងខ្លឹមសារអំពាវនាវថា៖ “សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ រីករាយកំសាន្តជាមួយនឹងសមិទ្ធផលថ្មី​ ព្រមទាំងទីកន្លែងទេសចរណ៍ជាច្រេីនទៅទឹកដីខេត្តកំពត​ ក៏ដូចជាខេត្តជាប់សមុទ្រទាំងបួនរបស់យេីង​ផងដែរ។” សម្តេចធិបតី បានចាត់ទុកសមិទ្ធផលថ្មីនៅក្រុងកំពត​ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលយកបញ្ហា និងសំណូមពរផ្សេងៗ ដើម្បីជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមភាពយន្ត កម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សា ដែលមានការសម្របសម្រួលដោយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ នៅក្នុងជំនួបនេះ សម្ដេចធិបតីបានសម្ដែងការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍជំរុញបណ្ដុះបណ្ដាលទៅលើវិស័យភាពយន្ត។ សម្ដេចនាយករដ្ឋមន្ត្រី បានកត់សម្គាល់នឹងទទួលយកនៅផលលំបាករបស់ផលិតករភាពយន្តដើម្បីពិនិត្យនឹងដោះស្រាយ លើការអនុគ្រោះពន្ធបន្ថែម ដើម្បីសម្រួលឲ្យវិស័យភាពយន្តអាចបន្តងើបឈរ ក្រោយផលប៉ះពាល់ដោយសារការរាលដាលវីរុសកូវីដ១៩ និងបញ្ហាផ្សេងៗ ដែលជាឧបសគ្គដែលធ្វើឱ្យវិស័យភាពយន្តប្រឈមនិងបញ្ហា។ លោក ឆាយ […]

ម្ចាស់ហាង Nisset Cafe បញ្ចុះតម្លៃសម្រាប់អតិថិជន ដោយគ្រាន់តែបង្ហាញរូបភាពការចូលរួមជាមួយ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសេីរ ចំពោះម្ចាស់ហាង Nisset Cafe ដែលបានផ្តល់ការបញ្ចុះតម្លៃសម្រាប់អតិថិជនរបស់ខ្លួន

សហភាពអឺរ៉ុប ត្រៀមផ្តល់ជំនួយឥត​សំណង ៣,៥លានអឺរ៉ូ ដើម្បីបង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​អ្នកជំនាញទឹកស្អាតនៅកម្ពុជា

សហភាពអឺរ៉ុប បានត្រៀមផ្តល់ជំនួយឥតសំណងចំនួន ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាត ដោយស្នើឱ្យមានសហហិរញ្ញប្បទានពីភាគីកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សាផ្នែកវិស្វកម្មទឹកស្អាត […]

ព្រឹត្តិការណ៍GUMBALL 3000 នឹងបង្កើតរូបភាពប្រវត្តិសាស្ត្រនៅវិមានឯករាជ្យ និងមុខប្រាសាទអង្គរ ទៅកាន់ពិភពលោក

ព្រឹត្តិការណ៍ GUMBALL 3000 Rally នឹងប្រារព្ធនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤​ដោយ​មាន រថយន្តទំនើបៗរួមមាន Supercar Hypercar Sportcar ប្រមាណ ១៣០ ទៅ ១៥០ គ្រឿង មកពីបណ្ដាប្រទេសជាង ៤០ ចម្រុះដោយ ៤០ជាតិសាសន៍ផ្សេងៗគ្នាចូលរួម ។ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់សមាគមទេសចរណ៍ […]

តំណាងកម្មករសុំដំឡើងប្រាក់ឈ្នួល ១៤ដុល្លារទៀតនៅឆ្នាំក្រោយ ខណៈតំណាងថៅកែសុំឡើងតែ ១ដុល្លារ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង […]

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បើកការដ្ឋានសាងសង់ពេលណា? ពេលនេះស្ថិតក្នុងដំណាក់កាលអ្វី?

បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់ នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង(Details Design)។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ  ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។ គម្រោងនេះ […]

ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាចំនួនជិត១១លានដុល្លារ ពីសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់

គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនឹងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមតួលេខទទួលបានពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើម ពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ។ ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានចូលរួមបរិច្ចាគក្នុងមូលនិធិនេះ ប្រៀបដូចទឹកបាក់ទំនប់ មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបែរជាចោទប្រកាន់រាជរដ្ឋាភិបាលថា អស់ថវិកា […]

សម្តេចតេជោ ហ៊ុន សែន៖ ទោះមានឬក្រត្រូវខិតខំឲ្យកូនចៅរៀនសូត្រ ឲ្យមានចំណេះដឹង សីលធម៌ គុណធម៌

លើបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងថា​ ទោះមានឬក្រត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹង មានសីលធម៌ គុណធម៌ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ ពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច។ បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុតគឺ កូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្តាយឬប្រាក់កាសឪពុកម្តាយ ធ្វើអំពើមិនគប្បីក្នុងសង្គម។ ភ្ជាប់ជាមួយរូបភាពបុត្រាបុត្រីទាំង៥រូបរបស់សម្តេចជាច្រើនសន្លឹក សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា […]