នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឲ្យជនរួមជាតិទាំងអស់ចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»

ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃទី១២ ខែកក្កដានេះ អំពាវនាវដល់ជនរួមជាតិទាំងអស់ មេត្តាចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជនជាតិបរទេស បានឃើញនិងបានស្គាល់ ហើយនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការថែរក្សា និងអភិរក្ស ក្បាច់គុនបុរាណខ្មែរ ផងដែរ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រី​ ក្នុងពិធីបើកជាផ្លូវការ “ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២”​នាល្ងាចថ្ងៃទី១១ កក្កដា ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ​ “ពានរង្វាន់សម្តេចធិបតី”​ ដោយបើកចំហទូលំទូលាយ […]

អ្នកនិពន្ធ ពៅ សុខ ៖ សម្តេច តេជោ ហ៊ុន សែន គឺជាកំពូលមនុស្សយ៉ាងពិតប្រាកដ

លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ដែលជាអ្នករសេរសៀវភៅអំពីថ្នាក់ដឹកនាំ ដ៏លេចធ្លោម្នាក់ បានប្រាប់ អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ តាមរយៈការស្រាវជ្រាវរបស់លោក ដោយយោងទៅលើទស្សនៈវិទូុចិនស៊ុន អ៊ូ ឬស៊ុន ជឺ ដែល​លើកឡើងថា សម្តេច ហ៊ុន សែន គឺជាកំពូលមេទ័ព និងជាកំពូល​មនុស្ស​យ៉ាង​ពិតប្រាកដ។ តាមការកត់ត្រា​របស់លោក ពៅ សុខ សម្តេច ហ៊ុន សែន បានឈ្នះលើសមរភូមិ​ប្រយុទ្ធដោយ​មិនបាច់ច្បាំងចំនួន៣លើក។ លោក ពៅសុខ បានរម្លឹកថា កំពូលទស្សនវិទូចិន ស៊ុន អ៊ូ ឬស៊ុន ជឺ បាននិយាយថា អ្នកឈ្នះសង្រ្គាម […]

រដ្ឋាភិបាលថ្មី ប្ដេជ្ញាបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំ

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់​ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។ គម្រោងទាំង ១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ […]

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញារក្សាស្ថិរភាព សុវត្ថិភាព និងសន្តិសុខ សម្រាប់បណ្តាវិនិយោគិន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរកដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវស្ថិរភាព សុវត្ថិភាព និងសន្តិសុខសម្រាប់បណ្តាវិនិយោគិនដែលកំពុង​តែដំណើរការបោះទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញ ដែលបម្រើដល់វិស័យឧស្សាហកម្ម ដូចជាយានយន្ត, អេឡិចត្រូនិក, ឌីជីថល និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមការរីកចម្រើនរបស់ពិភពលោក។ សម្តេចធិបតីបានបញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឲ្យប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី លោក តាំង សិទ្ធី (Sith Tee […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឲ្យកូនប្រុសព្រឹទ្ធាចារ្យ គង់ ណៃ ចូលបម្រើក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងឪពុក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យកូនប្រុសព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់ឪពុក

ឯកឧត្តម ប៉ែន បូណា ប្រាប់ឲ្យយុវជនត្រូវ​ចេះ​ចាប់យកឱកាសអំ​​ណោ​យ​ផលក្នុង​សម័យ​សុខសន្តិភាព កុំទម្រន់ កុំខ្ជិល ឬDrama ច្រើនពេក

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនខ្មែរដែលកើតក្រោយសម័យសង្គ្រាម មានឱកាសនិងអំណោយផលគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រក្នុងសុខសន្តិភាព និងទទួលបានផ្លែផ្កាពីការអភិវឌ្ឍ ដែលផ្ទុយស្រឡះពីយុវជនកើតក្នុងសម័យសង្គ្រាម ត្រូវរស់នៅឆ្លងកាត់ការរត់គេចពីគ្រាប់ផ្លោង មិនបានរៀនសូត្រ គ្មានចំណីអាហារគ្រប់គ្រាន់ និងរស់ក្នុងភាពភ័យខ្លាចនិងលំបាកលំបិនជាប្រចាំ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់ទុកការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាព​រួមចំណែក​កសាងមូល​ធនមនុស្ស​នៅកម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។

អ្នកនាំពាក្យ សំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពចាំបាច់ បញ្ឈប់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា សំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពចាំបាច់ បញ្ឈប់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងចូលរួមពង្រឹងប្រព័ន្ធស្បៀងនិងកសិកម្ម ក៏ដូចជាចំណីអាហារ ត្រូវតែមាននិរន្តរភាព។ លោកបានលើកឡើងនៅថ្ងៃទី១០ ខែកក្កដានេះថា ការការពារនិងអភិរក្សធនធានធម្មជាតិផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដោយមិនគិតថ្លៃ ដូចជាអាហារ ដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីជួយដល់សុខភាព ព្យាបាលជំងឺ និងការពារគ្រោះមហន្តរាយធម្មជាតិជាដើម។ ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសក្នុងមុំយុទ្ធសាស្រ្តទី២«បៃតង» បានពង្រឹងការដាំឈើឱ្យបានច្រើន […]

កម្ពុជា ល្មមដល់ពេលមានវិធានការ​អនុវត្តច្បាប់ជាមួយក្រុមMMOបំពុលសង្គម

មួយរយៈចុងក្រោយនេះ ព័ត៌មានក្លែងក្លាយ និងព័ត៌មានក្លែងបន្លំ បានជន់ជោរពេញបណ្តាញទំនាក់ទំន​ងសង្គម ហ្វេកបុក និងបណ្តាញទំនាក់ទំនងសង្គមដទៃទៀតនៅកម្ពុជា។ ព័ត៌មានក្លែងក្លាយ និងព័ត៌​មានក្លែងបន្លំ ផលិតជាវីដេអូទាំងនោះ មានប្រភពចេញពីអ្នកមានទំនោលជំទាស់រដ្ឋាភិបាល និងមួយចំនួនទៀតចេញពីប្រភពក្រុម​មនុស្ស ឬជាបុគ្គល ដែលធ្វើការរកចំណូល​តាមអនឡាញ (MMO) ដែលគ្មានក្រមសីលធម៌ ធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការបោកបញ្ឆោតឲ្យពលរដ្ឋចូលទស្សនា។