ព្រឺរោម!! វីដេអូចម្រៀងប្រវត្តិសាស្ត្រ នៃកាបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលមានអ្នកច្រៀងរួមគ្នា ជាង៣០០០នាក់ 

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំសិល្បករនិងក្រុមការងារចុះថត MV ចម្រៀងថ្មីដោយផ្ទាល់ប្រកបដោយគុណភាព ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ខាងមុខនេះ។ ក្នុង MV ចម្រៀងនេះមានការចូលរួមច្រៀងរួមគ្នាដោយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូប ជាក់ស្តែងក្នុងថ្ងៃថត MV ចម្រៀង « ៥សីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ» […]

រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១៩ មីនា រៀងរាល់ឆ្នាំ ប្រារព្ធ​ទិវាជាតិសង្គមកិច្ច

តាមអនុក្រឹត្យដែលចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ និងចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ។ ការកំណត់ទិវានេះ គឺក្នុងគោលបំណង បង្កើនគុណតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

អភិបាលខេត្តកណ្តាល បញ្ជាក់ថា​គ្មានការបិទហែរទីងមោងនោះឡើយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។

ទេសរដ្ឋមន្ត្រី លី ធុជ៖ រាជរដ្ឋាភិបាលបានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈយ៉ាងមានប្រសិទ្ធភាព

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល បានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈ យ៉ាងមានប្រសិទ្ធភាព ដែលក្នុងនោះ ភាគច្រើននៃកម្ចីដែលទទួលបាន មានលក្ខណៈជាសម្បទាន និងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកប ដោយចីរភាពនិងបង្កើនផលិតភាពសេដ្ឋកិច្ច។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) ថ្លែងក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី […]

ផ្លូវជាតិលេខ ៧១សេ ភ្ជាប់ត្បូងឃ្មុំ​និងកំពង់ចាម​ សាងសង់រួចរាល់១០០ភា​គរយ

ផ្លូវជាតិលេខ ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ​ និងខេត្តកំពង់ចាម​ ដែលមានប្រវែង ១១៤,៦២គីឡូម៉ែត្រ បានសាងសង់រួចរាល់១០០ភាគរយហើយ។

មូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណសមធម៌ជូន​ដល់អ្នកធាក់ស៊ីក្លូជិត ៣០០នាក់ នៅភ្នំពេញ

នាព្រឹកថ្ងៃទី១៤ កក្កដា២០២៤នេះ ឯកឧត្ដម​​ ឃួង ស្រេង អភិ​បាល​រាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់អោយលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កំផ្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។

រដ្ឋមន្ត្រីការពារជាតិ៖ កងទ័ពអាកាស​២នាក់ បាន​បាត់ខ្លួន​ជាមួយឧទ្ធ​ម្ភាគ​ចក្រ​មួយគ្រឿង​ ក្នុង​ភូមិសាស្ត្រខេត្តពោធិ៍សាត់

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងទ័ពអាកាសចំនួន២នាក់ បានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿងនៅភូមិសាស្ត្រខេត្តពោធិ៍សាត់ អំឡុងពេលហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃតី១២ ខែកក្កដា​ ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ កងទ័ពអាកាសចំនួន២នាក់ នោះរួមមានប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់ ។

កម្ពុជា ស្វាគមន៍ការចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តអយុធ្យារបស់ថៃ

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ និងដំណើរទស្សនកិច្ចទៅខេត្តអយុធ្យា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជាា​បានទទួលសំណូមពរពីអភិបាលខេត្តអយុធ្យា ក្នុងការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តអយុធ្យាជាមួយខេត្តណាមួយរបស់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ចំពោះសំណូមពរនេះ និងបានជម្រាបជូនទៅភាគីថៃថា នឹងពាំនាំសំណូមពរនេះជូនរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្ដម វ៉ាន់មូហាម៉ាត់ណ័រ មៈថា […]

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ឲ្យ​នាវាចរណ៍​ដែល​បើក​កាត់ការ​ដ្ឋាន​​ស្ពាន​​ឆ្លង​​ទន្លេបា​សាក់ ត្រូវបង្កើនការប្រុ​ង​​ប្រយ័ត្ន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់សា​ធារ​ណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីចាក់អង្រែក្រោម-ព្រែកប្រា  ដើម្បីជៀសវាងឧបទ្ទវ ហេតុកើតឡើងជាយថាហេតុ ដោយសារក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋាន គឺផ្លូវនាវាចរណ៍រួមតូច ដែលអាចរំខានដល់ការធ្វើនាវាចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រជុំជាមួយ​ក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​រាជធានី ខេត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការបណ៍​អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រុ​ម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព នាថ្ងៃទី១២ កក្កដានេះ។