ប្រមុខរដ្ឋស្តីទី ស្នើឲ្យភាគីកម្ពុជា-ថៃ-មីយ៉ាន់ម៉ា និងឡាវ ពិចារណាចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នា

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យភាគីកម្ពុជានិងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនា​ដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្តជាដើម។ បើតាមសម្តេចតេជោ, ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថាជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ។ ការលើកឡើងរបស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅថ្ងៃទី៣ ខែកញ្ញា […]

ទូតថៃ រំពឹងថា ទំនាក់ទំនងកម្ពុជានិងថៃ នឹងកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យ​នាពេលអនាគត

មុនពេលចាកចេញក្រោយចប់អាណត្តិការទូតនៅកម្ពុជា ឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR )ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានបង្ហាញក្តីរំពឹងថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសកម្ពុជានិងថៃ នឹងកាន់តែរីកចម្រើនលូតលាស់ជាងនេះទៅទៀត ខណៈប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជា ជាដៃគូផ្នែកពាណិជ្ជកម្ម ។ នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឆឺតគៀត […]

គ.ស.ម.ក.៖ អង្គការ APHR ចោទកម្ពុជា ដោយគ្មានមូលដ្ឋាន ខុសពីការពិត និងមានលក្ខណៈនយោបាយ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើការបដិសេធចំពោះសេចក្ដីថ្លែងការណ៍របស់ ASEAN Parliamentarians for Human Rights (APHR) ដែលគ្មានមូលដ្ឋាន ខុសពីការពិត និងមានលក្ខណៈនយោបាយ។ ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាការអនុវត្តសិទ្ធិមនុស្សទេ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ថែមថា សេចក្ដីថ្លែងការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជានោះទេ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការស្រាយបំភ្លឺថា៖ ១. APHR […]

លោក ពៅ សុខ៖ សម្តេច ហ៊ុន សែន ជាបិតាស្ថាបនិកដ៏អស្ចារ្យនៃការកែទម្រង់កម្ពុជា

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ពៅ សុខ សមាជិកក្រុម​ប្រឹក្សា​ភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នករៀបរៀងសៀវភៅស្តីពីជីវប្រវត្តិសម្តេចតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា មិនមែនត្រឹមតែជាបិតាសន្តិភាពរបស់កម្ពុជាទេ […]

យុទ្ធនាការ Fit For Hope 2024 បំផុសការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់

យុទ្ធនាការ Fit For Hope 2024 ដែលជាយុទ្ធនាការលើកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ នៅរៀបចំធ្វើនៅសណ្ឋាការសូហ្វីតែលភ្នំពេញ ។  ជំងឺមហារីកសុដន់មានអត្រាតួលេខឈរនៅលំដាប់ខ្ពស់ជាងគេនៅតាមមន្ទីរពេទ្យក្នុងចំណោមជំងឺមិនឆ្លងទាំងអស់។ ដោយមើលឃើញពីហានីភ័យខ្ពស់ចំពោះសុខភាពស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា ទើបមានការរៀបចំនូវយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់ ដែលមានឈ្មោះថា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក […]

អ្នកនាំពាក្យយោធភូមិភាគទី៤ កងទ័ពជើងគោក បំភ្លឺករណីមន្ត្រីយោធិនមួយរូប ញុះញង់បង្កើតបញ្ហាវាយប្រហារទៅលើអង្គភាព

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង អ្នកនាំពាក្យយោធភូមិភាគទី៤ កងទ័ពជើងគោក ធ្វើសេចក្តីបំភ្លឺករណី វាយប្រហារចោទប្រកាន់មេបញ្ជាការអង្គភាពគ្រប់គ្រងសព្វាវុធតាមបណ្តាញសង្គមថា យោងតាមការផ្សាយផ្ទាល់(Live) របស់បណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Gidi Jing ក្នុងគោលបំណងវាយប្រហារទៅលើមេបញ្ជាការអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ និងមានខ្លឹមសារមួយចំនួនប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរកងទ័ព ជាពិសេសលាក់ការណ៍របស់អង្គភាព។ ស្របតាមសកម្មភាពខាងលើនេះ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង បានកំណត់មុខសញ្ញា និងបញ្ជាក់ជូនសាធារណៈជន​ថា ហ្វេសប៊ុកខាងលើជារបស់ អនុសេនីយ៍ត្រី រ័ត្ន […]

ថ្ងៃទីមួយ មានប្រជាពលរដ្ឋជាង ២៦.០០០នាក់ បានចុះឈ្មោះបោះឆ្នោតថ្មី លុបឈ្មោះ កែតម្រូវ និងផ្ទេទៅឃុំសង្កាត់ថ្មី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.៩១១ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.៣៦៥ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៩៦៥ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី […]

សម្តេចនាយករដ្ឋមន្ត្រី​ បន្តអំពាវនាវឲ្យជនរួមជាតិចូលរួមក្នុងមូលនិធិកសាង​ហេដ្ឋារចនា​ស​ម្ព័ន្ធតាមព្រំ​ដែន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ជនរួមជាតិ បន្តចូលរួមឱ្យបានកាន់តែច្រើនមូលមីបន្ថែមទៀតនៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈក្រុមការងារមូលនិធិបាន និងកំពុងខិតខំរៀបចំលិខិតថ្លែងអំណរគុណជូនដល់បងប្អូនប្រជាពលរដ្ឋជាសប្បុរសជនជាបន្តបន្ទាប់យ៉ាងសស្រាក់សស្រាំ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ […]