បេក្ខជនក្រុមប្រឹក្សា និងសកម្មជនបក្សភ្លើងទៀន នៅមូលដ្ឋានឃុំរមាំងថ្កោលចំនួន៥រូប នៅខេត្តស្វាយរៀង ប្រកាសផ្តាច់ខ្លួនពីបក្ស និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា 

ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។ នៅពេលនេះ បេក្ខជនក្រុមប្រឹក្សាឃុំរបស់គណបក្សភ្លើងទៀន ឃុំរមាំងថ្កោល ចំនួន៤រូប និងសកម្មជនគណបក្សភ្លើងទៀន ឃុំរមាំងថ្កោល ចំនួន ១រូប សរុប៥រូប បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។ ពួកគាត់បានមើលឃើញច្បាស់ […]

អ្នកស្ម័គ្រស្មោះជាមួយទណ្ឌិត សម រង្ស៉ី ចំនួន៨រូប នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រកាសផ្តាច់ខ្លួនពីបក្ស និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។ នៅពេលនេះ អ្នកស្ម័គ្រស្មោះជាមួយទណ្ឌិត សម រង្ស៉ី ចំនួន៨រូប នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។ ពួកគាត់បានមើលឃើញច្បាស់ ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា […]

សកម្មជនបក្សភ្លើងទៀន នៅមូលដ្ឋានខេត្តតាកែវ ១៤រូប ប្រកាសផ្តាច់ខ្លួនពីបក្ស និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។ នៅពេលនេះ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន សង្កាត់រកាក្រៅ ចំនួន ៦រូប, អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន សង្កាត់រកាក្រៅ ចំនួន ២រូប, អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន ឃុំប្រាំងបីមុំ ចំនួន ៥រូប, បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំព្រៃផ្ដៅ ចំនួន […]

ឯកឧត្តម ប៉ែន បូណា៖ យុវជនមិនត្រឹមតែមានចំណេះជំនាញនិងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានមោទនភាពជាតិផងដែរ

រាជរដ្ឋាភិបាលកំពុងបណ្តុះយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»  នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ពាក្យថាមូលធនមនុស្សមានអត្ថន័យជ្រាលជ្រៅពោលគឺ យុវជនមិនត្រឹមតែមានចំណេះជំនាញយ៉ាងតិចមួយក្នុងជីវិតនិងមានសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវ      បណ្តុះមោទនភាពជាតិក្នុងខ្លួនផងដែរ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា […]

តំណាងកម្ពុជា ចេញទៅគោះទ្វារវិនិយោគិននៅសហរដ្ឋអាមេរិក ក្នុងខែកញ្ញានេះ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងចេញបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាផងដែរ។ នេះបើតាមឲ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម ស៊ុន ចាន់ថុល សម្តែងនូវអំណរគុណដល់សហរដ្ឋអាម៉េរិក […]

រដ្ឋមន្ត្រីក្រសួងដែនដី ចុះផ្ទាល់រៀបចំអភិវឌ្ឍន៍ទីតាំងដីសម្បទានសង្គមកិច្ចនៅខេត្តកំពង់ឆ្នាំង ឱ្យទៅជាបុរីជនបទនាពេលខាងមុខ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ចុះពិនិត្យមើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ការដាំបង្គោលព្រំដីឡូត៍ និងការសាងសង់ផ្លូវដី ស្ថិតនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនឹងអភិវឌ្ឍន៍ទៅជាបុរីជនបទនាពេលខាងមុខ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយភូមិឋាននៅទីជនបទ ឱ្យទៅជាបុរីជនបទ ប្រកបដោយការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកបង្ខិតគម្លាតរវាងជនបទ និងទីក្រុងឱ្យកាន់តែខិតជិតគ្នា […]

សមត្ថកិច្ច បញ្ជូនមេបណ្តាញមួយចំនួនទៅតុលាការ ពាក់ព័ន្ធនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ថាថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ក្រោមលេសធ្វើបាតុកម្មសម្តែងមតិដោយសន្តិវិធី បានកំណត់យកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីអនុវត្តផែនការផ្ដួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតយ៉ាងស្របច្បាប់។ ក្រសួងមហាផ្ទៃ តាមរយៈសេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ បានទទួលបរាជ័យយ៉ាងអាម៉ាសទាំងស្រុង ដោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសន្តិភាព ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។ ការបរាជ័យនៃផែនការក្រុមជ្រុលនិយមមួយក្តាប់តូចនេះ កើតចេញពីការអនុវត្តផែនការសន្តិសុខរបស់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចចម្រុះគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រជាការពារទូទាំងប្រទេស។ […]

ទស្សនាវដ្តី Newsweek បង្ហាញបំណងជួយផ្សព្វផ្សាយអំពីសមិទ្ធផល សក្ដានុពល និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ទៅកាន់ពិភពលោក​

សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានជួបពិភាក្សាការងារជាមួយ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្ដី News Week នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី៣ កញ្ញា ២០២៤។ ក្នុងឱកាសនៃជំនួប លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី​ នៃទស្សនាវដ្តី​ Newsweek បាន​បញ្ជាក់ថា ទស្សនាវដ្តី […]

ឯកអគ្គរដ្ឋទូតចិន៖ សម្ដេចចៅហ្វាវាំង គង់ សំអុល បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពពិសេសរវាងភាគីចិន និងព្រះរាជវង្សានុវង្សកម្ពុជា

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានទទួលមរណភាពដោយជរាពាធ។ លោកឯកអគ្គរដ្ឋទូត បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការនៅល្ងាចថ្ងៃទី៣ ខែកញ្ញានេះថា៖ “ខ្ញុំមានសេចក្ដីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមា ក្រោយពីទទួលដំណឹងក្រៀមក្រំជាទីបំផុតពីមរណភាព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពពិសេសរវាងភាគីចិននិងព្រះរាជវង្សានុវង្សកម្ពុជា”។ លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា៖ “ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជា និងខ្ញុំផ្ទាល់ […]

ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់ សម្រេចការសាងសង់បានជាង៤៤ភាគរយហើយ

គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១ភាគរយហើយ។ នេះតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅលើបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ […]