រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ពីមូលហេតុដែលមិនសូវមានរថយន្តដឹកទំនិញធុនធ្ងន់ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ក្នុងបទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិតរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា មូលហេតុមិនមែនមកពីតម្លៃថ្លៃនោះទេ ព្រោះកន្លងមក កាលពីខែតុលា ឆ្នាំ២០២២ នៅពេលមានការបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនឥតគិតថ្លៃ ពេលនោះក៏មិនសូវមានឡានដឹកទំនិញធំៗប្រើផ្លូវល្បឿនលឿននោះដែរ។ បញ្ហានេះក្រសួងក៏បានសិក្សារកមូលហេតុពិតប្រាកដដែលឡានដឹកទំនិញទាំងនោះមិនព្រមប្រើប្រាក់ផ្លូវល្បឿនល្បឿនផងដែរ។ […]
Category: សង្គម
ក្រសួងមហាផ្ទៃ ត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្រសួងទេសចរណ៍ ណែនាំឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍យកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរ
ក្រសួងទេសចរណ៍ ណែនាំមន្ទីរទេសចរណ៍រាជធានីខេត្ត ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងផ្នែកដែលពាក់ព័ន្ធ ចូលរួមយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រសួងបានបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងទទួលឥទ្ឋិពលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង និរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្ហូរ ឬច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប។ ចំណែកតំបន់មាត់សមុទ្រ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ផ្ទាំងទស្សនីយភាពនៃពិធីបើកនិងពិធីបិទ ជាកត្តាលិករមួយជួយជំរុញឲ្យកីឡាស៊ីហ្គេមនៅកម្ពុជាល្បីល្បាញ
ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ភាពជោគជ័យនិងភាពល្បីល្បាញ ឮសាយខ្ទរខ្ទារពេញពិភពលោកនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺមិនអាចកាត់ផ្តាច់បាននូវការចូលរួមបង្ហាញផ្ទាំងទស្សនីយភាពនៃពិធីបើក និងពិធីបិទ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អំពាវនាវកុំឲ្យយកប្រធានបទមន្ត្រីឥណទាន ឬ CO មកធ្វើជាមាតិកាកំប្លែង
សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៨ ខែឧសភានេះ ចេញសេចក្តីសេចក្តីអំពាវនាវ ស្តីពី ការយកប្រធានបទមន្ត្រីឥណទាន(CO) មកធ្វើជាមាតិកាកំប្លែង បន្ទាបតម្លៃបុគ្គលិកមន្រ្តីឥណទាន។
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត។
ផ្លូវល្បឿនលឿនទីបី ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែនេះ និងចុះ MoU ក្នុងពេលឆាប់ៗ
គម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះ។
ផ្លូវល្បឿនលឿនទីពីរ ភ្នំពេញ-បាវិត តម្លៃ១,៣៥ពាន់លានដុល្លារ នឹងបើកការដ្ឋានតាមការគ្រោងទុកនៅថ្ងៃទី៧ ខែមិថុនា
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមដោយវត្តមានលោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាច្រើនរូប។
សម្តេចតេជោ ហ៊ុន សែន៖ លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះជាតិ ចាយមិនអស់ទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តមិនឲ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។
កម្ពុជាប្រគល់ទង់ស៊ីហ្គេមឲ្យថៃ ដើម្បីបន្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៥ខាងមុខ
កម្ពុជា បានប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម»ទៅឲ្យប្រទេសថៃ ដើម្បីបន្តរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខ។