សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យស្រ្តីមានផ្ទៃពោះ ដែលធ្វើការនៅសេដ្ឋកិច្ចក្នុងប្រព័ន្ធទទួលបានគោលនយោបាយឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នំា។
Category: សង្គម
សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ អាចការពារសន្តិភាព និងការពារឆ្នាំងបាយរបស់ប្រជាពលរដ្ឋ
“ការពារសន្តិភាពបាន ក្មួយមានការងារធ្វើ ហើយអ្នកដែលមានសមត្ថភាពការពារសន្តិភាពនោះ ក៏មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានសមត្ថភាពការពារ ចឹងអ្នកដែលមានសមត្ថភាពការពារឆ្នាំងបាយរបស់ក្មួយៗ ក៏មានតែគណបក្សប្រជាជនមួយដែរ”។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ៕ អត្ថបទ៖ អក្ខរា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតសំបកកង់ និងអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ ព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ជាព័ត៌មានក្លែងក្លាយ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅយប់ថ្ងៃទី២១ ខែឧសភានេះ ជម្រាបជូនសាធារណជនជ្រាបថា: នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។ បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់ ។ នាយកដ្ឋានសង្ឃឹមថា មហាជន […]
ព្រះតេជគុណ សាន សុជា លាចាកសិក្ខាបទហេីយបន្ទាប់ពីសាងផ្នួសអស់ ៣១វស្សា
ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទហេីយនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ នៅប្រទេសអូស្ត្រាលី។ ព្រះតេជគុណ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ស្គាល់យ៉ាងច្បាស់ និងគោរពឲ្យតម្លៃដល់ព្រះអង្គយ៉ាងខ្លាំង តាមរយៈការសម្ដែងព្រះធម្មទេសនា ការអប់រំផ្លូវចិត្ត អប់រំសីលធម៌ និងផ្សព្វផ្សាយធម៌ដល់ពុទ្ធសាសនិកជនឲ្យយល់ច្បាស់ពីព្រះធម៌។ អស់រយៈពេលជាង៣០ឆ្នាំ ដែលព្រះតេជគុណ លះបង់ជីវិតឯកជនខ្លួនឯង ដើម្បីបំពេញការងារស្មគ្រចិត្តជូនសង្គម និងសាសនា ក្នុងឋានៈជាភិក្ខុភាវៈ។ ភិក្ខុវជិរប្បញ្ញោ សាន សុជា […]
សម្តេច ស ខេង៖ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើនដែលត្រូវអនុវត្ត ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ
ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានគូសបញ្ជាក់អំពីសមិទ្ធផលរយៈពេល ៥ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថា អង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ […]
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ជីវភាពនិងកិត្តិយស ជាគោលដៅអាទិភាពដែលរដ្ឋាភិបាលបានយកចិត្តទុកចំពោះអតីតយុទ្ធជន
ជីវភាព និងកិត្តិយស គឺគោលដៅសំខាន់ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងអនុវត្តគិតគូរកន្លងជូន ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈ។
អណ្តើកហ្លួង ធ្លាប់ត្រូវបានគិតថាផុតពូជពីកម្ពុជាទៅហើយរហូតដល់ឆ្នាំ២០០០ រកឃើញមាននៅតាមប្រព័ន្ធព្រែកស្រែអំបិល
អណ្តើកហ្លួង ធ្លាប់ត្រូវបានគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការ WCS បានសិក្សាស្រាវជា្រវ រកឃើញចំនួនសេសសល់តិចតួច មាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បដិសេធការចោទប្រកាន់របស់មនុស្ស មួយក្រុមតូចដែលចោទប្រកាន់ថារកស៊ីបោកប្រាស់គេ
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បដិសេធទាត់ចោលការចោទប្រកាន់របស់មនុស្សមួយក្រុមតូចដែលព្យាយាមចោទប្រកាន់ ក្រុមហ៊ុនGalaxy navatra Group ថាបោកប្រាស់គេ ដោយអ្នកឧកញ៉ាចាត់ទុកការចោទនេះជាការបំភ្លើសការពិតទាំងស្រុង ។
អភិបាលរាជធានីភ្នំពេញ៖ ការផ្តល់សេវាសាធារណៈ មិនត្រូវយកតម្លៃក្រៅសេវាពីពលរដ្ឋជាដាច់ខាត
ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ទី១. ត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន និងទី២. គឺការកាត់ចំណាយរបស់ប្រជាពលរដ្ឋពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតំលៃក្រៅសេវាពីប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឲ្យមានកំហុស បើខុសឆ្លងនឹងមានទោសទណ្ឌហើយ ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះឲ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ។ នេះជាការលើកឡើងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ក្រៅពីការណែនាំនេះ […]