ដីចំណីផ្លូវ គឺជាដីសម្រាប់ប្រើប្រាស់និងអភិវឌ្ឃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ដីចំណីសម្រាប់ ផ្លូវជាតិ ដែលមានលេខ០១ ខ្ទង់ មានទទឹង៣០ចេញពីអ័ក្ស។ ដីចំណីសម្រាប់ផ្លូវជាតិដែលមានលេខពីរខ្ទង់មានចំងាយ២៥ម៉ែត្រចេញពីអ័ក្ស។ យ៉ាងណា ក្រសួងសាធារណការ និងដឹកជញ្ចូនបារម្ភពីការកើនឡើងនៃការរំលោភបំពានយកដីចំណីផ្លូវ ការចាក់ដីខ្ពស់ជាងផ្លូវថ្នល់ និងការចាក់ដីលុបចង្អូរបង្ហូរទឹកនៅតាមដងផ្លូវបណ្តាលឱ្យលិចផ្លូវបង្កឱ្យមានការខូចខាតដល់ផ្លូវថ្នល់យ៉ាងឆាប់រហ័ស។ ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ដើម្បីកំណត់យន្តការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ការកំណត់ដីចំណីផ្លូវតាមប្រភេទនៃបណ្តាញផ្លូវថ្នល់ វិធានការទប់ស្កាត់ ការពារ និងលុបបំបាត់បាតុភាពទន្ទ្រានកាន់កាប់យកដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ក៏ដូចជារក្សាសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ការថែទាំផ្លូវឱ្យមានអាយុកាលប្រើប្រាស់សមស្របទៅតាមកម្រិតស្តង់ដារបច្ចេកទេសកំណត់។ នៅថ្ងៃទី៩ […]
Category: សង្គម
សាធារណជនចង់ទៅធ្វើការងារនៅប្រទេសជប៉ុនសូមមកធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ចាប់ពីខែតុលា ខាងមុខនេះ
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ សម្រាប់សាធារណជនទាំងឡាយណាដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។ បើតាមឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា សាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ អាចមកធ្វើតេស្តជាមួយអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន […]
លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្រ្តសម្តេចធិបតី នឹងធ្វើឱ្យរលាយគំនិតរវើរវាយ នៃក្រុមជ្រុលនិយម
ចាប់តាំងពីចុងខែកក្កដា ឬដើមខែសីហា ឆ្នាំ២០២៤ នៅពេលដែលរាជរដ្ឋាភិបាលបានប្រកាសពី គម្រោងអភិវឌ្ឍន៍ ព្រែកេ ជីកហ្វូណនមក ក្រុមអ្នកប្រឈងជ្រុលនិយមក្រៅស្រុកមួយក្រុមតូច បានកើតការព្រួយបារម្ភអំពីអាយុជីវិត នយោបាយ របស់ពួកគេ ព្រោះពួកគេយល់យ៉ាងច្បាស់ថា នៅពេលណាប្រទេសជាតិកាន់តែមានការអភិវឌ្ឍ កាន់តែរីកចម្រើន នោះប្រជាជនកាន់តែលែងជឿទៅលើពាក្យភូតភរ កុហកបោកប្រាស់ពួកគេ ជាពិសេសការញុះញង់ឱ្យមានការបះបោរខុសច្បាប់។ ហេតុនេះ ដើម្បីជាដង្ហើមចុងក្រោយ មុននឹងនយោបាយពួកគេដាច់ខ្យល់ ពួកគេត្រូវតែត្រដរខ្យល់ដកចង្ការមាន់ ធ្វើ យ៉ាងណាប្រឆាំង ជំទាស់ ឬបំផ្លាញការអភិវឌ្ឍ […]
សម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ រៀបចំដោយវេទិកាចំណេះដឹងពិភពលោ
នៅរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF)។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Maekyung […]
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ហ្វីលីពីន បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត
ក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ បានសម្ដែងនូវមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា។ ឯកឧត្តម Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥
នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៥និង២០នាទី ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១៣និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់សាធារណរដ្ឋកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព»។ វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នៅអាកាសយានដ្ឋានទ័ពអាកាសសេអ៊ូល(Seoul Airbase) ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក្តៅជាទីបំផុត ពីមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ […]
កម្ពុជា ស្វែងរកការវិនិយោគបន្ថែមពីពិព័រណ៍អន្តរជាតិចិន លើកទី២៤
តាមរយៈ“ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” លើកទី២៤ ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីគោលបំណងរបស់កម្ពុជា ដែលកំពុងស្វែងរកមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដូចជា បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងសុន្ទរកថាគន្លឹះក្នុងពិធិបើក «ពិព័រណ៍អន្តរជាតិចិនលើកទី២៤ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]
ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់ការណែនាំចាំបាច់មួយចំនួនដល់គណៈចលនាមហាជន ដើម្បីពង្រឹងសតិអារម្មណ៍មហាជន
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង និងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្ត។ ពិធីនេះ មានការចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជន គណៈចលនាទាំង៤ និងក្រុមព័ត៌មាន និងសតិអារម្មណ៍មហាជនទូទាំងខេត្ត សរុបប្រមាណ ៣៣០នាក់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពសភាពការណ៍នយោបាយ និងចែករំលែកព័ត៌មានសំខាន់ៗ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹង ពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ វត្តមានអមដំណើរសម្ដេចតេជោ រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា ក្រៅពីនោះក៏មាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា […]
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងដេកលក់មែនទេ?
ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់បម្រើអោយដំណើរការគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានរៀបចំរួចរាល់ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្ពោធបើកការដ្ឋានជាឱឡារិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ មកទល់ពេលនេះ គម្រោងបានដំណើរលើនីតីវិធី និងអនុវត្តតាមផែនការដែលបានគ្រោងទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព ជាពិសេសធានាបានការអនុលោមភាពស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ ស្ពាន រឹងមាំ ជាប់ធន់ យូរអង្វែង។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ […]