ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅក្នុងឆ្នាំនេះចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែល គ.ជ.ប ត្រូវបោះពុម្ព គឺស្មើនឹងចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានចំនួនសរុប ៩.៧១០.៦៥៥ សន្លឹក។ ឯកឧត្តមបានបញ្ជាក់ថា បណ្ណព័ត៌មានអ្នកបោះឆ្នោត ឆ្នាំ២០២៣ មានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ដោយ គ.ជ.ប បានបញ្ចូលបន្ថែមរូបថតសាមីអ្នកបោះឆ្នោតទៅក្នុងផ្នែក […]
Category: សង្គម
កម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងអនុវត្តគម្រោងជួយឲ្យខេត្តពោធិ៍សាត់ ផុតពីកង្វះខាតទឹក ៦០០លានម៉ែត្រគូប រៀងរាល់រដូវប្រាំង
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ អមដោយសហការីជាតិ និងអន្តរជាតិ តំណាង ជាន់ខ្ពស់របស់ធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគអាស៊ី AIIB នាយកមូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម IFAD តំណាងជាន់ខ្ពស់របស់មូលនិធិបៃតង GCF និងតំណាងអង្គការសហប្រជាជាតិ UN-FAO បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹងឯកឧត្តម ខូយ លីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ […]
ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ TOP 6 ជាកន្លែងមើលថ្ងៃលិចល្អបំផុតលើពិភពលោក
វេបសាយអន្តរជាតិដ៏ល្បីខាងទិន្នន័យ និងស្ថិតិជុំវិញពិភពលោក RankingRoyals បានផ្តល់ចំណាត់ថ្នាកដល់ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាជាកន្លែងមើលថ្ងៃលិចល្អបំផុតលើពិភពលោក។ យោងតាមតារាងរបស់ RankingRoyals ផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៦ ឈរនៅលើប៉ម Eiffel របស់ប្រទេសបារាំង ជាកន្លែងល្អបំផុតដើម្បីមើលថ្ងៃលិច ក្នុងចំណោមប្រទេសចំនួន ២០លើពិភពលោក។ កន្លែងដែលជាប់ចំណាត់លេខ១ ជាទីមើលថ្ងៃលិចល្អផ្តាច់គេលើពិភពលោក គឺបានទៅលើទីលាន Mallory ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក, […]
ឯកឧត្តម ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធាន នាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បាន អនុញ្ញាតឱ្យគណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹកនាំដោយលោក ចាវ ស៊ីថុង ប្រធាននាយក ដ្ឋានកិច្ចការអាស៊ី២នៃក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលជលផល ប្រកាសពីកាលបរិច្ឆេទសម្រាប់រដូវបិទនេសាទឆ្នាំនេះ
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីកាលបរិច្ឆេទសម្រាប់រដូវបិទនេសាទ ឆ្នាំ២០២៣ នៅក្នុងដែននេសាទទឹកសាប ។
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យគ្រប់ស្ថាប័នត្រូវចេះកសាងសមិទ្ធផលដោយខ្លួនឯង កុំចាំតែជំនួយ ឬកម្ចីពីបរទេស
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ឲ្យគ្រប់ស្ថាប័នត្រៀមខ្លួនក្នុងការកសាងសមិទ្ធផលនានាដោយខ្លួនឯង កុំចាំតែជំនួយបរទេស ឬកម្ចីពីប្រទេសដទៃ។
សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យបរទេសទាំងឡាយស្ងៀមស្ងាត់ ទុកឲ្យកម្ពុជាដោះស្រាយបញ្ហាប្រជាធិបតេយ្យដោយខ្លួនឯង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់មិត្តបរទេសទាំងអស់តាមរយៈស្ថានទូតរបស់ខ្លួនកុំឲ្យលូកលាន់កិច្ចការប្រទេសក្នុងរបស់កម្ពុជា ដោយថាការលូកលាន់ទាំងនោះ វានឹងធ្វើឲ្យអ្នកជាប់គុកកាន់តែបន្តជាប់គុកទៀត។
សម្តេចតេជោ ហ៊ុន សែន៖ យើងមានមន្ទីរពេទ្យល្អហើយ ប៉ុន្តែអ្វី ដែល សំខាន់គឺត្រូវមានគ្រូពេទ្យដែលល្អទើបអាចដោះស្រាយបានបញ្ហា
សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ឥឡូវយើងមានមន្ទីរពេទ្យល្អហើយ ប៉ុន្តែអ្វី ដែល សំខាន់ទៀតនោះគឺត្រូវមានគ្រូពេទ្យដែលល្អទើបអាចដោះស្រាយបានបញ្ហា។
សត្វក្របីព្រៃជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក មានវត្តមានរស់នៅកម្ពុជា
តាមព័ត៌មានដែលមាន គេឃើញវត្តមានសត្វក្របីព្រៃនៅក្នុងព្រៃធម្មជាតិកម្ពុជាចុងក្រោយនៅអំឡុងឆ្នាំ ២០០៥ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។
ដល់រដូវប្រមូលផលផ្សិតប៉ក់ ហើយ ដោយលក់បានក្នុង១គីឡូក្រាម រហូតដល់៤ម៉ឺនរៀល
ក្រោយភ្លៀងធ្លាក់កក់ខែមួយមេ ប្រជាសហគមន៍ស្រែអពិលនាំគ្នាចូលព្រៃដកផ្សិតប៉ក់ ដើម្បីយកធ្វើជាម្ហូបផង នឹងលក់ផង។