ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ចេញសេចក្ដីសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត។ គួរបញ្ជាក់ថា ថ្មីៗនេះ មានករណីនារីម្នាក់បានចូលវះកាត់កែសម្ផស្សយកខ្លាញ់ក្បាលពោះចេញ នៅគ្លីនិកបូរិន្ទ កោះពេជ្រ។ គ្លីនិកដឹងថាមិនស្រួល ក៏ដឹកអ្នកជំងឺចេញ ហើយបានតែមួយថ្ងៃក៏បានស្លាប់។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា […]
Category: សង្គម
ក្រសួងកសិកម្ម បើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោត ដែលនេះជាការចូលរួមសហការពីមហាជនក្នុងប្រតិបត្តិការបង្ក្រាប និងការពាររតនសម្បត្តិរបស់យើងទាំងអស់គ្នា។ នេះបើតាមការឲ្យដឹងក្នុងពិធីប្រគល់ទូកនិងសម្ភារល្បាត នៅស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ក្នុងពិធីប្រគល់នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានកោតសរសើរចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេដែលបានជួយការពារធនធានសត្វផ្សោតមិនឱ្យបាត់បង់ និងសូមបន្តការងារនេះឱ្យមានប្រសិទ្ធភាពនិងរឹងមាំ ដោយត្រូវគិតគូរក្នុងការអភិរក្សរតនសម្បត្តិឱ្យបានល្អ។ ទាក់ទងនឹងការងារនេះ ត្រូវធ្វើមានសហការចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងការផ្តល់ឧបករណ៍ល្អៗ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ។ ក្នុងស្មារតីនេះដែរ […]
កម្ពុជា ស្នើសុំការគាំទ្រពីរវ៉ាន់ដាសម្រាប់បេក្ខភាពជាសមាជិក ECOSOC និង OCPBC ក្នុងការបោះឆ្នោតនៅមហាសន្និបាត UN
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានស្នើសុំការគាំទ្រពីរដ្ឋាភិបាលរវ៉ាន់ដាសម្រាប់បេក្ខភាពកម្ពុជាជាសមាជិក ECOSOC សម្រាប់ឆ្នាំ២០២៨-២០៣០ នៅក្នុងការបោះឆ្នោតដែលនឹងធ្វើឡើងនៅមហាសន្និបាតអ.ស.ប នៅទីក្រុងញូវយ៉ក ក្នុងខែមិថុនា ឆ្នាំ២០២៧ និងជាសមាជិកនៃគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦ នៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅមហាសន្និបាតអ.ស.ប ទីក្រុងញូវយ៉ក ឆ្នាំ២០២៤។ សំណើនេះ ធ្វើឡើងក្នុងជំនួបជាមួយលោកជំទាវ អាំមរី សូអ៊ែត ដាលីឡា យ៉ាស៊ីន ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំកម្ពុជា […]
កម្ពុជា កែសម្រួលលក្ខខណ្ឌមួយចំនួនចំពោះជនបរទេស មុនពេលចូល-ចេញ និងអំឡុងពេលស្នាក់នៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងកែសម្រួលបែបបទមួយចំនួន សម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា។ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ញ បានដឹកនាំកិច្ចប្រជុំបន្តលើការកែសម្រួលនេះ ក្នុងគោលបំណងកែសម្រួលបទបញ្ញត្តិនៃអនុក្រឹត្យនេះឲ្យមានសង្គតិភាពជាមួយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសឲ្យស្របទៅនឹងស្មារតីនៃសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ថ្មី។ ជាងនេះទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេស និងចូលរួមអនុវត្តគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល គោលនយោបាយទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេសមកកាន់កម្ពុជាឲ្យបានច្រើន តាមរយៈការដាក់ចេញនូវលក្ខខណ្ឌ […]
ក្រសួងបរិស្ថាន៖ បណ្តាញអង្គការចាត់តាំងខុសច្បាប់ប្រើឈ្មោះ«មាតាធម្មជាតិ» មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន បានអោយដឹងថា ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមាន លក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន សុំអង្វរកឲ្យប្រុងប្រយ័ត្នចំពោះការឆ្លាក់ព្រះភ័ក្រពុទ្ធបដិមា គឺធ្វើឲ្យត្រូវតាមក្បួនខ្នាត
ក្នុងពិធីសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សា នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យមានការប្រយ័ត្នលើការប្រើប្រាស់ទម្រង់សិល្បៈនានា គឺឲ្យត្រូវតាមទម្រង់ខ្មែរ ដើម្បីកុំកូនខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់ខុស។
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យម្ចាស់បុរីបញ្ឈប់ការផ្តល់ភាពផ្តាច់មុខ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធើណេត
សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ម្ចាស់បុរីទាំងអស់ គិតគូររឿងសេវាទូរស័ព្ទ និងអ៉ីនធើណេតក្នុងបុរី ព្រោះពិបាកប្រើប្រាស់ខ្លាំងណាស់។ទន្ទឹមគ្នានេះ សម្តេច ក៏បានប្រាប់ទៅម្ចាស់បុរីឱ្យបញ្ឈប់ការផ្តល់ភាពផ្តាច់មុខ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អ៉ីនធើណេតថែមទៀត។
សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ នឹងត្រូវរដ្ឋសភាអនុម័ត នៅថ្ងៃ៣០ឧសភា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន ប្រដៅចំៗដល់ក្រុមហ៊ុន Home Internet ដែលសេវាមហាអន់ជាងគេនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់ចំៗទៅលើក្រុមហ៊ុន Internet មួយឈ្មោះ HOME INTERNET ឲ្យពង្រឹងសេវាអ៊ីនធើនណិតឡើងវិញ ដែលសម្តេចថា ជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាអ៊ីនធើណិតនៅកម្ពុជា ហើយសម្តេចថា បុគ្គលិកក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ណល់ទៅទៀត។
ក្រសួងអប់រំ ដាក់ឲ្យដំណើការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ដាក់ឱ្យដំណើការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ។ ពិធីនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដោយមានការអញ្ជើញចូលរួមមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍនានា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំមន្ត្រីអនុវត្តគម្រោងប្រតិភូមន្ទីរអប់រំ […]