អតិថិជនទិញផ្ទះក្នុងបុរី ឡេង ណាវ៉ាត្រា សប្បាយចិត្តក្រោយមានជំនួបជិត៣ម៉ោងជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦Aបានធូរស្បើយក្នុងចិត្តនិងសប្បាយ រីករាយបន្ទាប់ពីពួកគាត់បានមកស្វែងយល់និងដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណបុរីគម្រោង៦A។ 

ត្រៀម CV! អ្នកនៅក្នុងខេត្តទាំង៤នេះ ទទួលបានឱកាសការងារ ១ម៉ឺន៥ពាន់កន្លែង

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នាំយកឱកាសការងារសរុបប្រមាណ ១.៥ម៉ឺនកន្លែង ពីក្រុមហ៊ុនជាច្រើនក្នុងវិស័យសំខាន់ៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាទស្សនកិច្ចការងារស្តីពី៖ «ឱកាស ការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ក្នុងខេត្តគោលដៅចំនួន ៤ ដូចជា៖ ខេត្តបាត់ដំបង ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ, […]

ជំនួបតាមទូរស័ព្ទ៖ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន សង្កត់ធ្ងន់ពីការស្វែងរកមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី (Volodymyr Zelenskyy)។ នេះជាលើកទី២ហើយ ដែលប្រមុខដឹកនាំទាំងពីរបានសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទ។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានពីជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន […]

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទិ្ធមនុស្ស មិនមែនជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអន្តរជាតិ នៅទីក្រុងហ្សឺណែវ បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយចំនួន ដែលបង្ករឱ្យមានការយល់ច្រឡំ ធ្វើឡើងក្រោមហេតុផលនយោបាយ និងជ្រើសរើសតែមួយជ្រុង ពាក់ព័ន្ធនឹងបរិយាកាសបោះឆ្នោតនៅមុនការបោះឆ្នោតសកល ខែកក្កដា នៅកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានគូសបញ្ជាក់ថា អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទិ្ធមនុស្ស មិនមែនជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ។ ទន្ទឹមនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ ក៏បានផ្តល់ការបំភ្លឺ ៥ចំណុច ចំពោះការចោទប្រកាន់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។ ខាងក្រោមនេះសេចក្តីប្រកាសរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖

អង់គ្លេស និងបារាំង កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុសន្តិភាពពិភពលោក

“កងកម្លាំងសន្តិភាពដើរតួនាទីសំខាន់ក្នុងការស្ដារ និងរក្សាសន្តិភាពនៅក្នុងសកលលោក។ យើងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាអតីតប្រទេសដែលបានឆ្លងកាត់សង្គ្រាម សម្រាប់ការចូលរួមចំណែកដ៏សំខាន់ទៅកាន់បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាតិជាតិ”។​ នេះជាលើកឡើងរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។ ស្ថានទូតបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភានេះ ឯកអគ្គរាជទូតអង់គ្លេស ឯកឧត្ដម Dominic Williams និងលោកវរសេនីយ៍ឯក Jamie Murray សេនានុព័ន្ធការពារ បានចូលរួមពិធីគោរពវិញ្ញាណក័្ខន្ធកងកម្លាំងរក្សាសន្តិភាព ដែលប្រារព្ធធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីជាការគោរពដល់វិញ្ញាណក័្ខន្ធកងកម្លាំងរក្សាសន្តិភាពដែលបានបូជាជីវិតសម្រាប់បុព្វហេតុដ៏មានតម្លៃនេះ។ ស្ថានទូតអង់គ្លេសបានគូបញ្ជាក់ថា “ការលះបង់របស់ពួកគេនឹងត្រូវបានចងចាំជារៀងរហូត”។ ចំណែកស្ថានទូតបារាំងនៅកម្ពុជា ដែលបានចូលរួមពិធីនេះដែរនោះ […]

ក្រសួងសុខាភិបាល អំពាវនាវដល់យុវជនយុវនារីគ្រប់រូប កុំសាកល្បងថ្នាំជក់ទោះក្នុងទម្រង់ណាក៏ដោយ

ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ធ្វើពិធីអបអរសាទទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» ដោយផ្តោតលើការជំរុញការដាំដុះដំណាំអាហារប្រកបដោយនិរន្តរភាព ជំនួសឲ្យដំណាំថ្នាំជក់។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ដោយដាក់ចេញនូវច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ […]

មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា

ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ យុទ្ធនាការនេះ គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ […]

ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

នៅព្រឹក​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះម​ហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌាជាផ្លូវការហើយ។

​​លំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត ស​ម្រាប់​ការ​បោះ​ឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ រៀបចំចាប់ឆ្នោត ដើម្បី​កំណ​ត់​​លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

BREAKING NEWS: ក្រសួង​សុខាភិបាល​ ក្រើនរំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នវីរុសកូវីដ១៩ ពពួក Omicron XBB.1.5​ ខណៈថៃប្រកាសអាសន្នហេីយ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣​ ក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យប្រុងប្រយ័ត្នវីរុសកូវីដ១៩ ពពួក Omicron XBB.1.5​។ លោកជំទាវ​បញ្ជាក់ថា​ ការកេី​នឡើងនូវករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ យោងតាមការចេញផ្សាយរបស់សារព័ត៍មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ […]