ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។ សម្ដេចតេជោបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។ សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ […]
Category: សង្គម
សម្តេច ទៀ បាញ់៖ កម្ពុជាចង់បានការផ្លាស់ប្តូរឥរិយាបថគូប្រជែងទាំងអស់ ទៅជាការឯកភាពគ្នា
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជូនថា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន កម្ពុជាចង់បានការផ្លាស់ប្តូរឥរិយាបថគូប្រជែងទាំងអស់ ពីការមិនឯកភាពគ្នាទៅជាការរួមចំណែកគិតគូរដល់ប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក។ សម្តេចបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ ក្រោមប្រធានបទ “ការអភិវឌ្ឍគម្រោងសម្រាប់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ” នៅប្រទេសសិង្ហបុរី នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣៕
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៥ឆ្នាំដល់អធិរាជមហាសាច់
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប បានប្រកាសឧបត្ថម្ភថវិកា ៤០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៥ឆ្នាំ ដល់របស់លោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ដើម្បីសម្រាប់ដោះស្រាយក្នុងជីវភាព។
គ.ជ.ប៖ គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព និងឥតគិតថ្លៃ សម្រាប់ការផលិតកម្មវិធីផ្សព្វផ្សាយគោលនយោបាយបក្ស
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) បានជម្រាបជូនគណបក្សនយោបាយ អំពីគោលការណ៍ ប្រធានបទ និងកិច្ចការបច្ចេកទេសមួយចំនួន ដើម្បីត្រៀមរៀបចំការផលិតកម្មវិធី ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ (កម្មវិធីតុមូល) និងស្ប៉ូតឃោសនារបស់ គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយនៅវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា រួមនឹងការរៀបចំអត្ថបទឃោសនារបស់គណបក្សនយោបាយនៅលើព្រឹត្តិបត្រគោលនយោបាយ ដែលចេញផ្សាយដោយ គ.ជ.ប ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ បេីតាមគ.ជ.ប សម្រាប់ការផ្សព្វផ្សាយខាងលើនេះ គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព […]
កម្មវិធីបញ្ញវន្តឌីជីថលត្រូវបានប្រកាសជាផ្លូវការ ដើម្បីលើកកម្ពស់សមត្ថភាពយុវជនកម្ពុជាក្នុងវិស័យឌីជីថល
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ប្រកាសផ្លូវការកម្មវិធីបញ្ញវន្តឌីជីថល – Digital Talents ដែលកម្មវិធីនេះ ជាការកំណត់ការចាប់ផ្តើមដំបូងនៃដំណើរផ្លាស់ប្ដូរស៊ីជម្រៅសម្រាប់សិស្សានុសិស្សក្នុងវិស័យឌីជីថល។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា កម្មវិធីបញ្ញវន្តឌីជីថលនេះ នឹងជួយលើកកម្ពស់កសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេសការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការកសាងធនធានមនុស្សគឺជាបេសកកម្មដ៏សំខាន់របស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ […]
ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីតួកគី
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងការបរទេស បានឲ្យដឹងថា កម្ពុជា និងតួកគី មានចំណងមិត្តភាពស្និទ្ធស្នាលនិងរឹងមាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយថាមវន្ត […]
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងពិធីប្រគល់-ទទួលថវិកានេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា «ចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា […]
កម្ពុជាផ្តល់ជំនួយមនុស្សធម៌ ៣សែនដុល្លារ ជួយគាំទ្រដល់មីយ៉ាន់ម៉ាស្តារប្រទេសឡើងវិញ
រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយ មនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់អាយុ ជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញ នៃប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងពិធីប្រគល់-ទទួល ដែលបានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការ ក្រសួង ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម អ៊ូ ធីត លីញអូន […]
កូវីដចាប់កម្រើកឡើងវិញ! ក្រសួងក្រើនរំលឹកពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា
ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀត កំពុងមានការឆ្លងរីករាលដាល នៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) ក្រើនរំលឹកសាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញតាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញ ណែនាំពីអង្គការសុខភាពពិភពលោក ដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញត្រូវធ្វើចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អំពាវនាវដល់ពុក ម៉ែ […]
រកឃើញវត្ថុបុរាណជាច្រើនក្នុងសំពៅដែលលិច នៅភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី ខេត្តព្រះសីហនុ
មន្ត្រីជំនាញកម្ពុជា បានរកឃើញវត្ថុបុរាណជាច្រើនៅក្នុងសំពៅដែលលិច នៅភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី ខេត្តព្រះសីហនុ។ វត្ថុបុរាណទាំងនោះ មួយចំនួនផលិតនៅក្នុងប្រទេសថៃ ដែលមានអាយុកាលចន្លោះស. វ.ទី១៥ – ១៧ នៃគ.ស.។ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តព្រះសីហនុ និងសហការី បានអមដំណើរក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដឹកនាំដោយឯកឧត្ដម អ៊ុក សុខាអគ្គនាយកបេតិកភណ្ឌ ចុះពិនិត្យនិងវាយតម្លៃ […]