អ្នកនាំពាក្យក្រសួងកសិកម្ម លើកទឹកចិត្តដល់កសិករងាកមកដាំពូជស្រូវរបស់ជាតិ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករខ្មែរ គួរពិចារណាងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកវិញទើបប្រសើរជាង បានទាំងតម្លៃល្អ ហើយប្រសិនបើមានបញ្ហារឿងថ្លៃ ក្រសួងមានយន្តការអាចជួយអន្តរាគមន៍ភ្លាមៗបាន។ ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា ខុសពីការប្រើប្រាស់ពូជរបស់ប្រទេសគេតែគេមិនទិញឬគេបង្អាប់ទិញក្នុងតម្លៃថោក គ្មានអ្វីក្រៅពីទ្រាំទទួលយកនោះទេ។ ការជំរុញលើកទឹកចិត្តដូចនេះ ត្រូវបានឯកឧត្តម សំអាងថា ជាធម្មតា ថ្លៃស្រូវOM ដែលជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ៨០០៛-១០០០៛ ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ […]

ក្រសួងទេសចរណ៍ ចុះMOUជាមួយក្រុមហ៊ុន Visa Worldwide ផ្ដោតលើការទូទាត់តាមឌីជីថល ក្នុងវិស័យទេសចរណ

ក្រសួងទេសចរណ៍ ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន Visa Worldwide PTE. Limited ផ្ដោតលើចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ មួយចំនួនក្នុងវិស័យទេសចរណ៍។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមវត្តមានឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Arturo Planell អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Visa Worldwide PTE. […]

ឆ្លើយតបសំណើរវិនិយោគ សម្ដេចតេជោ ហ៊ុន សែន ឲ្យក្រុមហ៊ុនកូរ៉េធ្វើដំណើរចូលក្នុងផ្លូវដែលមានអ្នកដំណើររួចហើយ កុំឱ្យគ្រោះថ្នាក់

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Mugungwha Trust Co., Ltd. ដែលជាក្រុមហ៊ុនបរធនបាលកិច្ច

រដ្ឋគ្រោង​ពង្រាយ​មន្ត្រីកសិ​កម្ម​ឃុំ​​ចំនួន ​១ពាន់​នាក់​​បន្ថែម នៅឆ្នាំក្រោយ ដើម្បី​​ពន្លឿន​ជួយ​​កសិករ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល គ្រោងនឹងពង្រាយមន្ត្រីកសិកម្មឃុំចំនួន១០០០នាក់បន្ថែមទៀត ដើម្បីពន្លឿនការជួយកសិករនៅតាមឃុំ ព្រោះកសិករត្រូវការជំនួយបច្ចេកទេស។ នៅក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នៅរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការបញ្ជូនមន្ត្រីកសិកម្មទៅកាន់មូលដ្ឋានឃុំនេះ គឺដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត ផលិតទិន្នផលឱ្យច្រើនជាងមុន ព្រោះដីអត់រីកទេ តែដែលសំខាន់គឺធ្វើឱ្យចំណូលប្រជាពលរដ្ឋ កាត់បន្ថតម្លៃដើម ហើយជួយរក្សានូវចំណូលរបស់ប្រជាកសិករឱ្យបានច្រើន»។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត មោទនភាព ដែលឃើញវត្តមានផលិតផលខ្មែរកាន់តែច្រើនលើទីផ្សារពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ពេលនេះយើងអាចនិយាយដោយមោទនភាព ដែលមានផលិតផលរបស់ខ្មែរលើទីផ្សារពិភពលោក សម្តេចធិបតីចាត់ទុកវត្តមានផលិតផលរបស់ខ្មែរលើទីផ្សារនៃបណ្តាប្រទេសនានា គឺបង្ហាញពីសមិទ្ធផលនៃកិច្ចប្រឹងប្រែងដោយជោគជ័យរបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះទេ។ សម្តេចធិបតីបានថ្លែងថា ដីកសិកម្មមិនរីកទេ […]

សម្តេចធិបតីអះអាងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវធារាសាស្រ្ត ទឹកជាច្រើនកន្លែងថែមទៀត

រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវធារាសាស្រ្ត ទឹកជាច្រើនកន្លែងថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនប្រជាកសិករប្រកបកសិកម្មឲ្យកាន់តែល្អ

សម្ដេចតេជោ ហ៊ុន សែន៖ សាធាណរដ្ឋកូរ៉េ និងកម្ពុជា ជាប្រទេសដន្លងនឹងគ្នា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ។ សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលបានផ្តល់ភាពអនុគ្រោះ និងសម្រួលដល់ពលករកម្ពុជា សម្រួលលក្ខខណ្ឌការងារ ដែលធ្វើឲ្យគេស្នាក់នៅបំពេញការងារ ហើយពេលត្រឡប់ទៅកម្ពុជាវិញ បាននាំយកទៅជាមួយនូវបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ក្រុមហ៊ុនអាមេរិក ដែលចង់វិនិយោគលើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញានេះ បានជួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមហោះហើរសាកល្បងកាលពីថ្ងៃទី០៨ ខែកញ្ញា ម្សិលមិញនេះ

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមឱ្យយន្តហោះ ហោះហើរសាកល្បងរយៈពេលប្រាំថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិការ ហោះហើរ ពេញលេញ ក្នុងឆមាសទី១ ឆ្នាំ ២០២៥។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលការ ហោះហើរសាកល្បងនឹងធ្វើឡើងនៅថ្ងៃទី០៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញានេះ។ វាគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធវិទ្យុទាក់ទងជាដើម។ ឯកឧត្តមបញ្ជាក់ថា Fly test នេះ គឺត្រូវធ្វើច្រើនដង […]

នាយឧត្តមសេនីយ៍ ទៀ សីហា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ទៅចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ នៅចិន

តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី ដុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ដល់១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរបេសកកម្មទៅកាន់ប្រទេសចិននេះ នឹងមានការចូលរួមអមដំណើរ […]