សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ បានផ្តល់ថាមពល និងកម្លាំងចិត្តជាខ្លាំងសម្រាប់សម្តេច ក្នុងការបន្តដំណើរមិនចេះហត់នោះទេ។ ក្នុងដំណើរបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ សម្តេចតេជោ មានប្រសាសន៍ថា “ក្មួយៗចាត់ទុកពូមិនត្រឹមតែជានាយករដ្ឋមន្ត្រីរបស់ប្រទេសទេ ក៏ប៉ុន្តែក្មួយៗចាត់ទុកពូជាឪពុក ជាឪពុកមា ជាពូ ជាអ៊ុំ […]
Category: សង្គម
សម្តេចតេជោ ហ៊ុន សែន អង្វករម្ចាស់បុរីបញ្ឈប់ការរឹបអូសផ្ទះពីអ្នកបង់ប្រាក់យឺត និងចាត់មន្ត្រីពាក់ព័ន្ធពិនិត្យលើបញ្ហានេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍អង្វករទៅឧកញ៉ាជាម្ចាស់បុរីទាំងឡាយដែលបានរឹបអូសផ្ទះពីពលរដ្ឋដែលបង់យឺត សូមកុំរឹបអូស ហើយសូមពន្យារការបង់ តម្លើងឆ្នាំ ឬកាត់បន្ថយប្រាក់បង់ ដើម្បីឲ្យពួកគាត់មានលទ្ធភាពបង់ និងអាចរស់នៅបានបន្តទៀត។ សម្តេចតេជោក៏បានចាត់ឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យលើបញ្ហានេះ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា ស្រាវជ្រាវជាបន្ទាន់អំពីចំនួនគ្រួសារពលរដ្ឋដែលត្រូវបានរឹបអូសផ្ទះ និង ម្ចាស់បុរីដែលសម្រេចចិត្តធ្វើបែបនេះ ដើម្បីឈានទៅដោះស្រាយបញ្ហា។ សម្តេចក៏បានប្រកាសទៅម្ចាស់ផ្ទះដែលត្រូវបានម្ចាស់បុរីផ្សេងៗរឹបអូស ទៅបង្ហាញខ្លួននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជាថ្មីទៀត សម្តេចតេជោនាយរដ្ឋមន្ត្រី […]
សម្តេចតេជោ ហ៊ុន សែន៖ គេរិះគន់យើងបញ្ចូនពលករទៅធ្វើការខាងក្រៅ តែគេបែរជារៃអង្គាសលុយពីពលករទៅវិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា មានក្រុមរិះគន់រដ្ឋាភិបាលពីការបញ្ចូនពលរដ្ឋខ្មែរឲ្យទៅធ្វើពលករនៅក្រៅប្រទេស ប៉ុន្តែពួកក្រុមរិះគន់ហ្នឹងបែរជាររៃអង្គាសលុយពីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងនោះទៅវិញ ពិសេសនៅកូរ៉េ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នៅព្រឹកថ្ងៃទី៩ ខែមិថុនា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា […]
ផ្លូវយុទ្ធសាស្រ្តមួយខ្សែក្នុងខេត្តព្រៃវែង បើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព នៅថ្ងៃនេះ
ផ្លូវខេត្តលេខ៣១២ ខ្សែផ្លូវយុទ្ធសាស្រ្តឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្រ្តនៃស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រកាសបើកការដ្ឋានស្តារពង្រីកទទឹងតួផ្លូវ និងលើកកម្រិតគុណភាព នៅថ្ងៃទី៩ ខែមិថុនានេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕
ក្រសួងវប្បធម៌ ព្រមានលោក ឯម រៀម ដែលបញ្ចេញរូបភាពប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ
ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ នៅយប់ថ្ងៃទី៨ ខែមិថុនានេះ ជូនដំណឹងមក លោក ឯម រៀម ម្ចាស់ផេក EM Riem ថា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរក្រៃលែង។ ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំ អប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យ […]
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជឿជាក់ថា ទំនាក់ទំនងទ្វេភាគីនឹងឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត
«កិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងបានឲ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានទទួលជួបឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្ម អន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង […]
ប្រមុខរដ្ឋាភិបាលកម្ពុជា លែងមានកង្វល់ ខណៈមិនមានការបណ្ដេញពលករខ្មែរចេញពីប្រទេសថៃនោះទេ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចត្រូវតែឈឺឆ្អាលចំពោះព័ត៌មានទាក់ទងនឹងការបណ្ដេញចេញ ឬបញ្ឈប់ការងាររបស់ពលករខ្មែរប្រទេសថៃ ខណៈថ្មីៗនេះ លេចលឺព័ត៌មានថាគណបក្សចលនាឆ្ពោះទៅមុខរបស់ថៃ ដែលទទួលបានសំលេងច្រើនក្នុងដំណើរការបោះឆ្នោត មានបំណង បណ្ដេញកម្មករកឡាវ និងកម្មករកម្ពុជា ចេញពីប្រទេសថៃ។ ថ្លែងពីវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានទទួលការឆ្លើយតបពីភាគីថៃហើយ […]
ខុទ្ទកាល័យនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវអោយសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះជនបំពុលសង្គម មុំ អស្សនី តាមច្បាប់អោយបានធ្ងន់ធ្ងរ
នៅក្នុងសេចក្តីថ្លែងការណ៍ របស់ ខុទ្ទកាល័យ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ដោយបានថ្កោលទោសឈ្មោះ មុំ អស្សនី និង សារ ព័ត៌មាន The Cambodia Daily Khmer ដែលនិយាយគ្មានការពិត និង អំពាវនាវអោយសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះជនបំពុលសង្គម មុំ អស្សនី តាមច្បាប់អោយបានធ្ងន់ធ្ងរ ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាគឺ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គោល ការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្ស ប្រជាជនកម្ពុជា គឺទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន។
សម្តេចតេជោ ហ៊ុន សែន ប្រកាសបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលខំដើរតាមសម្តេចច្រើនឆ្នាំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលខំដើរតាមសម្តេចជាច្រើនឆ្នាំមកនេះ។ សម្តេចបញ្ជាក់ថា តាមបញ្ជីមានអ្នកសារព័ត៌មាន ៩៩នាក់ ប៉ុន្តែសម្តេចថា ត្រូវស្រង់ឈ្មោះម្តងឲ្យអស់ ដោយសម្តេចផ្តល់ឱកាសជួបជុំពិសារអាហារមួយពេល និងបំពាក់មេដាយជូននាពេលឆាប់ៗនេះ។ សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា