សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ។ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រនេះ នឹងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងយើងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ ជំហាន នាពេលអនាគត។ ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ […]
Category: សង្គម
ឯកឧត្តម ហ៊ុន ម៉ានី បញ្ចេញទស្សនៈបែបនេះ ក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាញ់ស្រីលង្កា និងរងការរិះគន់ពីអ្នកគាំទ្រ
“ខ្ញុំបានទស្សនាការប្រកួតបាល់ទាត់វគ្គជម្រុះ Asian Cup Qualifier ជុំទី២ រវាងក្រុមជម្រើសជាតិកម្អុជាយើង និងក្រុមជម្រើសជាតិស្រីលង្កា ដែលបានប្រព្រឹត្តទៅនៅទឹកដីកម្ពុជា។ ជាលទ្ធផល យើងបានទប់ទល់រហូតដល់ស្មើនៅពេញម៉ោង តែយើងមិនអាចយកឈ្នះក្រុមស្រីលង្កាបាននៅការសម្រេចដោយគ្រាប់បាល់ប៉េណាល់ទី។ ក្នុងនាមជាគាំទ្រ ខ្ញុំសូមកោតសរសើរដល់កីឡាករជម្រើសជាតិយើងទាំងអស់គ្នាដែលបានខិតខំយ៉ាងស្វិតស្វាញដើម្បីប្រកួតតំណាងឱ្យជាតិ។ វិស័យបាល់ទាត់របស់យើងមានការបោះជំហានទៅមុខគួរជាទីមោទនៈ បើទោះជាយើងមិនទាន់ឈរលំដាប់កំពូលក្នុងតំបន់ក្តី តែយើងគួរមានមោទនភាពចំពោះអ្វីដែលក្រុមជម្រើសជាតិបានវិវឌ្ឍខ្លួនក្នុងរយៈពេលចុងក្រោយថ្មីៗនេះ។ យើងជឿជាក់ ហើយបន្តគាំទ្រក្រុមជម្រើសជាតិកម្ពុជា! យើងគាំទ្រកីឡាកម្ពុជា!” នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី លើគណនីហ្វេសប៊ុកនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ […]
ពលរដ្ឋចំអកឲ្យទណ្ឌិត សម រង្ស៊ី ថាបើចង់ដកត្រកូល«ហ៊ុន»ទាល់តែកុំឲ្យប្រជាជនប្រមាណ១៧លាននាក់នៅកម្ពុជាទៅបោះឆ្នោត
ប្រជាពលរដ្ឋបានចំអកទៅកាន់ទណ្ឌិត សម រង្ស៊ី ថាបើចង់ដកត្រកូល«ហ៊ុន»ឈប់ឲ្យដឹកនាំប្រទេសទាល់តែកុំឲ្យប្រជាជនប្រមាណ១៧លាននាក់នៅកម្ពុជាទៅបោះឆ្នោត។ ការចំអកបែបនេះបានធ្វើឡើងក្រោយពីទណ្ឌិត សម រង្ស៊ី បានបង្ហោះនៅក្នុងគណនីហ្វេកបុករបស់ខ្លួនថា « បើចង់ដកកម្ពុជាចេញពីCLV ប្រជាពលរដ្ឋខ្មែរ នឹងដកត្រកូល “ហ៊ុន”ចេញ»។ ប្រជាពលរដ្ឋ បានលើកឡើងថា ពាក្យ«ដកចេញៗ» គឺតែងតែលឺជាយូរមកហើយ តែពុំដែលធ្វើអ្វីបាននោះទេ គឺចេញតែខ្លួនឯង តាំងពីរស់នៅស្រុកខ្មែររហូតដល់បារាំង និងតាំងពីជាមនុស្សធម្មតា រហូតមានឈ្មោះជាជនក្បត់ជាតិ៣ជំនាន់។ ប្រជាពលរដ្ឋខ្លះភាគច្រើនដែលជាយុវជន បានបញ្ជាក់ថា ទោះមិនកើតទាន់ក្នុងសម័យខ្មែរក្រហម […]
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញា ២០២៤ នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ឧសភា ២០២៣ ក្រោមវត្តមានសម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) […]
សម្តេចប្រធានរដ្ឋសភា ណែនាំឱ្យក្រុមហ៊ុនកូរ៉េសិក្សាលម្អិតចាប់យកចំណុចអ្វីដែលជាគោលដៅនៃការវិនិយោគនៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បន្តការអនុញ្ញាតឱ្យលោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities
ប្រធាន ICAPP ឯកភាពរាល់ប្រសាសន៍ណែនាំ និងយោបល់ល្អៗ របស់សម្ដេចតេជោ សម្រាប់មហាសន្និបាតនៅកម្ពុជា នាខែវិច្ឆិកាខាងមុខ
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ, នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Jung Eui-Yong ប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញការរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខនេះ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធាន ICAPP […]
ឯកឧត្តម គួច វែងស្រ៊ុន កត់សម្គាល់ថា យុទ្ធសាស្ត្រដដែលៗរបស់បក្សពួកសម រង្ស៊ី គឺញុះញង់បំបែកបំបាក់ផ្ទៃក្នុងជាតិ
ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា យុទ្ធសាស្ត្រដដែលៗរបស់បក្សពួកសម រង្ស៊ី គឺញុះញង់បំបែកបំបាក់ផ្ទៃក្នុងជាតិ ហើយរុញខ្មែរឲ្យស្អប់គ្នា បង្កើតឲ្យមានកាតយល់ច្រលំ ។ ការកត់សម្គាល់និងលើកឡើងរបស់ឯកឧត្តមបែបនេះ ដោយសារថ្មីៗនេះ គណនីហ្វេកបុកឈ្មោះ samdach seng ratana ដែលស្និទ្ធនឹងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី បានសរសេរបង្ហោះថា« ត្រកូលស និងចាប់ដៃជាមួយត្រកូលទៀ ដើម្បីផ្តួលរំលំត្រកូលហ៊ុននៅក្នុងពេលឆាប់ៗខាងមុខនេះ»។ ជាការឆ្លើយតប […]
សម្ដេចតេជោ ហ៊ុន សែន សម្លឹងឃើញឱកាសល្អចំពោះការនាំយកនូវវប្បធម៌កូរ៉េ និងវត្តមានតារាកូរ៉េល្បីៗ លើទឹកដីសៀមរាប នៅដើមខែធ្នូខាងមុខ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ លោកប្រធានសមាគមវប្បធម៌កូរ៉េ បានឲ្យដឹងថា លោកកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំសកម្មភាពដើម្បីការផ្លាស់ប្ដូរវប្បធម៌គ្នា។ លោកបានរំលឹកថាកាលពីខែឧសភាកន្លងមក រូបថតចំនួន ២០០០សន្លឹកស្ដីអំពីវិស័យវប្បធម៌កម្ពុជា […]
អ្នកនាំពាក្យក្រសួងកសិកម្ម លើកទឹកចិត្តដល់កសិករងាកមកដាំពូជស្រូវរបស់ជាតិ
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករខ្មែរ គួរពិចារណាងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកវិញទើបប្រសើរជាង បានទាំងតម្លៃល្អ ហើយប្រសិនបើមានបញ្ហារឿងថ្លៃ ក្រសួងមានយន្តការអាចជួយអន្តរាគមន៍ភ្លាមៗបាន។ ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា ខុសពីការប្រើប្រាស់ពូជរបស់ប្រទេសគេតែគេមិនទិញឬគេបង្អាប់ទិញក្នុងតម្លៃថោក គ្មានអ្វីក្រៅពីទ្រាំទទួលយកនោះទេ។ ការជំរុញលើកទឹកចិត្តដូចនេះ ត្រូវបានឯកឧត្តម សំអាងថា ជាធម្មតា ថ្លៃស្រូវOM ដែលជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ៨០០៛-១០០០៛ ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ […]
ក្រសួងទេសចរណ៍ ចុះMOUជាមួយក្រុមហ៊ុន Visa Worldwide ផ្ដោតលើការទូទាត់តាមឌីជីថល ក្នុងវិស័យទេសចរណ
ក្រសួងទេសចរណ៍ ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន Visa Worldwide PTE. Limited ផ្ដោតលើចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ មួយចំនួនក្នុងវិស័យទេសចរណ៍។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមវត្តមានឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Arturo Planell អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Visa Worldwide PTE. […]